loader

បទវិភាគ៖ទោសក្បត់ជាតិនៃអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនាំឱ្យមេដឹកនាំខ្លះក្នុងតំបន់កែខ្លួនតែខ្លះកាន់​តែពង្រឹងអំណាច

ក្នុងបច្ចេកវិទ្យាដ៏ទំនើបនេះ កម្ររឿងអាស្រូវរបស់មេដឹកនាំណាមួយលាក់ជិតណាស់​ គឺ​គ្រាន់តែយូរបន្តិចប៉ុណ្ណោះ។ រឿងអាស្រូវពុករលួយ ពិតជាមិនអាចបិទលើ​ថ្ងាស់​មេដឹក​នាំ​នោះទេ ​ប៉ុន្តែការបញ្ចេញភាពហឺហាតាមរយៈរថយន្ត គ្រឿងលង្ការ ភូមិគ្រឹះស្ដុកស្ដម្ភរបស់​ប្រពន្ធ​កូន នៃមេដឹកនាំនោះ​បាន​ស្ដែងចេញពីការកឹបកេងទ្រព្យ​សម្បត្តិរបស់រដ្ឋ ខណៈខ្លួនមាន​អំណាច​ដ៏មហិមា។ អីចឹងហើយបានជាប្រទេសខ្លះចាក់សោរិ័មិនឱ្យមេដឹកនាំនោះ​កាន់អំណាច​ច្រើនឆ្នាំ​បានឡើយ។ យ៉ាងណា រឿងអាស្រូវនេះ បានធ្លាក់ទៅលើលោកណាជីពរ៉ាហ្សាក់ អតីត​នាយក​រដ្ឋមន្ត្រីម៉ាឡេស៊ី ​ជា​មេដឹកនាំម្នាក់មានឈ្មោះល្បីនៅក្នុងតំបន់​ប្រជាជាតិអាស៊ី​អាគ្នេយ៌​។ អតីតមេដឹក​នាំ​នេះត្រូ​វ​បាន​ជាប់ចោទចំនួន៧ករណីដែលអ្នកសង្កេតការណ៍គិតថាគឺជាទោសក្បត់ជាតិ។ 

រាយការណ៍ដោយ លោក ឆោម​ ពៅនីកា

 

រឿងអាស្រូវរបស់អតីតនាយករដ្ឋមន្ត្រី ម៉ាឡេស៊ីណាជីពរ៉ាហ្សាក់កំពុងតែល្បីនៅ​ទូទាំង ពិភព​លោក។ អ្នកដែលធ្វើអោយរឿងអាស្រូវនេះផ្ទុះឡើងគឺចេញពីការផ្សព្វផ្សាយអត្ថបទ ស៊ើប​អង្កេត របស់កាសែតអាមេរិក The Wall Street Journal កាលពីឆ្នាំ២០១៦។​

កាសែត​ដ៏ល្បី​ល្បាញនេះបានចុះផ្សាយរឿងអាស្រូវរបស់លោកណាជីពករណីលួចផ្ទេរថវិកាជាតិពីធនាគារ វិនិយោគរបស់រដ្ឋ1MDB នូវទឹកប្រាក់ជិត៧០០លានដុល្លារគឺដំបូង នៅសហរដ្ឋអាមេរិក តែ​បន្តិច​ក្រោយមក ត្រូវចែកចាយបន្តពាសពេញប្រទេសម៉ាឡេស៊ី។

ករណីនេះ បាននាំអោយ​សកម្មជនស្អាត់ស្អំបានធ្វើបាតុកម្ម ក្នុងនោះមានអ្នកនយោបាយបក្សប្រឆាំង និងលោក​បណ្ឌិត​មហា​ធា ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីក៏បាន​ចូលរួមបណ្ដេញលោកណាជីព​ពីនាយករដ្ឋ​មន្ត្រី​ដែរតែមិនអាចធ្វើអោយលោកណាជីពចុះចាញ់ឡើយ។

ដើម្បីបន្សាបភាពសំអុយ ណាជីពវាយបកសងសឹកវិញ

ដោយភាពសំអុយ​មិន​អាច​​រំងាប់បាន លោកណាជីពបានចាត់ការលើក្រុមប្រឆាំង និង​អ្នក​នយោ​​បាយនៅក្នុងគណបក្សចម្រុះជាតិបារីសាន់UMNO របស់លោក។

ការសងសឹកនេះប​ាននាំ​អោយ​អាជ្ញាធរវាយបង្ក្រាបបាតុករ ដោយបង្កឱ្យមានអ្នក​រង​របួស និងចាប់ខ្លួន​ជាច្រើននាក់។ ក្រុមបាតុកម្មដែលដាក់ឈ្មោះខ្លួនឯងថា Cleaners ឬ​អ្នក​ស្អាតស្អំបានហៅ​លោក ណាជីពជា មេដឹកនាំ ក្បត់ជាតិ ហើយបានទាមទារអោយសភា កោះ​ហៅ​លោកទៅ​ចោទសួរ ដើម្បីទំលាក់​លោក​តែម្ដង។

តែមិនអាចសម្រេចដូចបំណងឡើយ។ មិនត្រឹមតែមិន​ទៅឆ្លើយ​នៅ​ចំពោះ​មុខ​សភាគឺលោកណាជីពបានវាយប្រហារលើសភាទៀតផង។

ទីបំផុត​លោកណាជីពបានដកហូត​ចៅ​ក្រម រដ្ឋអាជ្ញា និងរដ្ឋមន្ត្រីរបស់លោកជាច្រើន​រូបដែលបាន​បង្ខំអោយ​លោក​ទៅឆ្លើយ​នៅ​សភា។  ​

ជាមួយគ្នានេះ លោកណាជីពបានរុញឱ្យមានច្បាប់​ថ្មីមួយទៀត ពាក់ព័ន្ធនឹង​ការផ្សាយ​ព័ត៌​​មានក្លែងក្លាយហើយត្រូវប្រឈមនឹងទោសទៀតផង។

សូម្បីតែលោកមហាធាដែលធ្លាប់ជា​ចៅ​ហ្វាយរបស់លោកក៏លោកណាជីពបានគំរាម​ប្ដឹង​ទៅ​តុលាការ​ដែរពីបទបរិហារកេរ្តិ័លោក។ ដោយឡែក កាសែត ​The Wall Street Journal វិញ បែរជាលោកណាជីពមិន​ហ៊ាន​ប្ដឹង​ទេ​គ្រាន់តែគម្រាមប៉ុណ្ណោះ។

កាសែតនេះប្រកាសស្វាគមន៍លោកណាជីពប្ដឹង​តែសុំប្ដឹង​នៅ​លើ​ទឹក​ដីអាមេរិកព្រោះ គេបាន​ចុះផ្សាយ​នៅសហរដ្ឋអាមេរិក។ តែទីបំផុត មេដឹកនាំរឿង​អា​សត្រូវនេះ ក៏មិនបានសុំអោយ​កាសែតនេះធ្វើការកែតម្រូវអត្ថបទអ្វីឡើយ។ ជាការពិត កា​សែត​​បរ​ទេស​នេះ កាន់តែលាត​ត្រដាង​រឿងអាស្រូវរបស់លោកណាជីពកាន់តែខ្លាំង។

គណបក្សUMNO ចាញ់ឆ្នោត

នៅក្នុងការបោះឆ្នោតសភា កាលពីខែឧសភាឆ្នាំ២០១៨ ជ័យជម្នះបានទៅលើ​គណបក្ស​ប្រឆាំងរួបរួមដឹកនាំដោយ លោកបណ្ឌិតមហាធាមាហាម៉ាត ដែលជាដើមបណ្ដឹងប្ដឹង​លោក​ណា​ជីពករណីពុរលួយ។

បក្សUMNO បានស្គាល់រសជាតិចាញ់ឆ្នោតនេះទើបតែជាលើកដំបូង ចាប់តាំងពីបក្ស​នេះ​កាន់​អំណាចជាង៦០ឆ្នាំ។ បរាជ័យរបស់ UMNO បាននាំអោយបក្សនេះ បែកបាក់ហើយសំណុំរឿងរបស់លោកណាជីពត្រូវបានលាតត្រដាង។  យ៉ាងណាលោកណាជីពបានព្យាយាម ប្រើអំណាច​​របស់លោកក្នុងឋានៈជាមេដឹកនាំបក្សប្រឆាំង។ប៉ុន្តែគ្មានប្រសិទ្ធភាពឡើយ ដោយសារ ពួក​​ចៅក្រមនិងរដ្ឋអាជ្ញាជំនាន់ក្រោយ ជាមនុស្សស្អាតស្អំនិង មិនរងឥទ្ធិពលនយោបាយរបស់លោកណាជីព។

ក្រោយពីចាញ់ឆ្នោត ហើយធ្លាក់អំណាចពីនាយករដ្ឋមន្ត្រីដោយឆន្ទៈរបស់ម្ចាស់​ឆ្នោត លោកណាជីពនិងគ្រួសារលោករួមទាំងអតីតមន្ត្រីជិតស្និទ្ធនឹងលោកក្នុងនោះមានទាំងមន្ត្រីមួយចំនួននៃ ធនាគារ1MDB ក៏ត្រូវបានគណៈកម្មការប្រឆាំងអំពើពុករលួយចោទ​ប្រកាន់​​ករណីពុករលួយ។​ស្ថាប័ននេះបានសុំឱ្យ តុលាការបើកជំ​នុំជម្រះក្ដីប្រឆាំង​នឹង​លោក​ណាជីពនិងអ្នកជាប់ពាក់ព័ន្ធ។

ជាចុងក្រោយ រដ្ឋអាជ្ញាបានចោទលោកណាជីពមុនគេ ដោយ​ចោទ ចំនួន៧បទចោទ ក្នុងនោះ មានករណីពុករលួយ ការលាងលុយកង្វក់ និង​បំពាន​អំណាចរដ្ឋ។ បទចោទទាំងនេះ បើយោងតាមច្បាប់ម៉ាឡេស៊ី លោកណាជីពនឹងមានទោស ជាង៣០ឆ្នាំខណៈលោកមានអាយុ៦៦ឆ្នាំហើយនៅឆ្នាំ២០១៩នេះ។

ភាពហឺហានិងទ្រព្យមហាសាលរបស់ គ្រួសារលោកណាជីព

ដំបូងឡើយ ដែលបានធ្វើឱ្យពលរដ្ឋម៉ាឡេស៊ីភ្ញាក់ផ្អើលជាខ្លាំង ដោយសារ រដ្ឋអាជ្ញាបាន​បញ្ចេញគ្រឿងអលង្ការបស់គ្រួសារលោក ដែលគ្រាន់តែកាបូបយូរដៃមួយមានតម្លៃ​ច្រើន​ម៉ឺនដុល្លារហើយគ្រឿងសឹង្ហារឹមតុបតែងផ្ទះតម្លៃសុទ្ធតែរាប់ម៉ឺនដុល្លារ។

ក្រៅពីនេះ កូនៗ​របស់​លោក​សុទ្ធតែមាន ក្រុមហ៊ុនធំៗនិង វិឡាស្ដុកស្ដម្ភ មានឡានទំនើបៗជាច្រើនគ្រឿង។ ទាំង​នេះ​ហើយបាននាំអោយ ពលរដ្ឋម៉ាឡេស៊ីចង់ឃើញលោកណាជីពឡើងតុលាការ។បើតាមសារព័ត៌មាន ម៉ាឡេស៊ី The News Straits Times ចុះផ្សាយថា ការជំនុំជម្រះក្ដី ក្នុងសំណុំរឿង​របស់លោកណា​ជីពកំពុងចាប់ផ្ដើមហើយនៅថ្ងៃពុធទី៣មេសានេះ​ដែលជាការបើក​ការកាត់ក្ដី​លើកដំបូងប្រឆាំងអតីតមេដឹកនាំរូបនេះ។

តាមប្រភពដដែល សវនាការពោរពេញដោយ​អ្នក​សង្កេតការណ៍ជាតិជាពិសេស ក្រុមសកម្មជនស្អាតស្អំ។

អ្នកគាំទ្រសង្ឃឺមថា លោកណាជីពនឹងមិនមានមានទោសអ្វីទេ

មានក្រុមសង្គមស៊ីវិល និងពលរដ្ឋ អ្នកនយោបាយមួយចំនួនមាននិន្នការជាមួយ​លោក​ណាជីព បានមកជួបជុំគ្នានៅខាងមុខបរិវេណតុលាការនៅក្នុងកូឡាឡំពួរដោយពួកគេ ចាត់ទុកលោក​ណាជីព ជាអ្នកនយោបាយស្អាតស្អំ គឺមិនបានប្រព្រឹត្តអំពើពុករលួយដូចការចោទរបស់​គណៈ​កម្មការប្រឆាំងពុករលួយនោះទេ។

ពួកគេសង្ឃឹមថា លោកណាជីព នឹងរួចពីការចោទ​ប្រកាន់​នេះ។ ពួកគាត់ថា លោកណាជីពបានជួយច្រើនណាស់ ដល់ប្រទេសជាតិ។ ពួកគាត់ថា បើ​លោកណាជីពមានទោស គឺអតីតនាយកមន្ត្រីទាំងអស់សុទ្ធតែមានទោសដែរ។ យ៉ាងណា​បើតាម The News Straits Times ​ អ្នកសារព័ត៌មាន មកពពាក់ពពូនគ្នា ដើម្បីចាប់យករូបភាព និងស្រង់ព្រឹត្តិការណ៍ព័ត៌មានជុំវិញការជំនុំជម្រះក្ដី លោកណាជីព។

អ្នកសង្កេតការណ៍ថានេះជាទោសក្បត់ជាតិដែលមេដឹកនាំក្នុងតំបន់ត្រូវជៀសវាង

គ្មានអ្វីដែលនាំអោយលោកណាជីពអាចរូចខ្លួនទេព្រោះភស្តតាងដាក់់បន្ទុកត្រូវបានរដ្ឋអាជ្ញាលាតត្រដាងអស់ហើយ ។ មិនតែប៉ុណ្ណោះ រឿងអាស្រូវនិងភស្តតាងមួយចំនួន ដូចជា កាបូប​យួរដៃ គ្រឿងអលង្ការ ដែលមានតម្លៃច្រើនម៉ឺន ដុល្លារ ត្រូវបានរឹបអូសដោយរដ្ឋអាជ្ញាត្រូវបានអ្នក​សារព័ត៌​មានចុះផ្សាយ​ព្រោង​ព្រាត​ទៀតផង។

នៅក្នុងសវនាការលោកណាជីពបានព្យាយាម​ឆ្លើយ​បដិសេធថាលោកមិនបានប្រព្រឹត្ត​ដូច​​ការ​ចោទ​​​ប្រកាន់របស់គណៈកម្មការប្រឆាំងអំពើពុករលួយ​នោះទេ។

លោកសុំអោយតុលាការទម្លាក់បទចោទប្រឆាំង​នឹងរូបលោកដែលលោក​ចាត់ទុក​ថាជារឿង​នយោ​បាយ។តែយ៉ាងណា ជនពាក់ព័ន្ធជាមួយនឹងលោកកាន់តែមានចំនួនច្រើនឡើងៗហើយ អាចទាញ​សំណុំរឿងនេះ កាន់តែស្មុកស្មាញ និងធ្ងន់ធ្ងរ។​អ្នកធ្វើអត្ថាធិប្បាយ អោយ​សារព័ត៌​មាននិងអ្នកសង្កេតការណ៍ បានហៅ ករណីលោកណាជីព អតីតនាយករដ្ឋមន្ត្រីនៃប្រទេស​ម៉ាឡេស៊ីថាជាស្រមោលមួយ កំពុងដាស់តឿនឱ្យមេដឹកនាំប្រទេសដទៃក្នុងតំបន់ ត្រូវជៀស​អោយផុតអន្ទាក់នៃអំពើពុករលួយ និងមហិច្ឆតាល្មោភអំណាច គ្មានព្រំដែនដែនាំ​អោយ​មាន​រឿងក្ដីឡើងតុលាការនៅពេលខ្លួនអស់អំណាចបុណ្យស័ក្តិ។

គេថាបើតុលាការ​រក​កំហុស​ឃើញ​គឺទោសរបស់លោកណាជីពអាចហៅថាជាទោសក្បត់ជាតិព្រោះបានកឹបកេងទ្រព្យសម្បត្តិរដ្ឋ​មកធ្វើមានសម្រាប់គ្រួសារនិងបក្សពួកខ្លួន។​

អ្នកសង្កេតការណ៍មើលឃើញថា មេដឹកនាំ​ក្នុង​តំបន់​​នៃ​ប្រទេសខ្លះបានខិតខំធ្វើខ្លួនកាន់តែស្អាតស្អំដើម្បីធ្វើគំរូសម្រាប់មេដឹកនាំជំនាន់ក្រោយ គឺ​ដូចលោកបណ្ឌិតមហាធា ដែលជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រធានាធិបតី ឥណ្ឌូនេស៊ី ចូកូ វិដូ​ដូប្រធានាធិបតី កោះ​តៃវ៉ាន់​លោក​ស្រី សាយអ៊ឺងវែន  ជាដើម។

តែ​មេដឹកនាំនៃប្រទេសខ្លះ​ហាក់​​មិន​សូវជា​ភ្ញាក់ផ្អើលនឹងសំណុំរឿងរបស់លោកណាជីព​នោះទេព្រោះខ្លួនគេកំពុង​កាន់​អំណាចណែនក្នុងដៃយ៉ាងខ្លាំង៕

អត្ថបទដោយនួន បូរិន្ទ

ព័ត៌មានទាក់ទង

EU ផ្ដល់ហិរញ្ញប្បទានកម្ពុជាជាង ១ពាន់លានដុល្លារ អ្នកវិភាគថាបើដក​EBA ជំនួយនេះនឹងធ្លាក់ចុះ

ភ្នំពេញ៖ រយៈពេល៦ឆ្នាំ​សហភាព​អឺរ៉ុប​ផ្តល់​ប្រា[...]

ស៊ីជីងភីង វាយតម្លៃខុសអំពីទឹកចិត្តប្រជាជនក្រុងហុងកុង

លោកប្រធានាធិបតីចិន ស៊ីជីនភីងហាក់ ស្ថាត់មាត់ឈឹ[...]

នាទីច្បាប់៖ អ្វីជាឧក្រិដ្ឋកម្ម?

នាទីច្បាប់៖ អ្វីជាឧក្រិដ្ឋកម្ម?

ថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០១៩

សង្គមកម្ពុជា មិនទាន់ទប់ស្កាត់បានល្អប្រសើរនៅឡើ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត