loader

បទ​យកការណ៍​៖ សិក្ខា​សាលា​គឺ​ជា​ផ្នែក​មួយ​ជួយ​បណ្តុះ​បណ្តាល​ចំណេះ​ដឹង​ដល់​សិស្ស​និស្សិត

ភ្នំពេញ៖ ដើម្បី​​ទទួល​​បាន​​​ចំណេះ​ដឹង​​ និស្សិត​​​មួយ​​ចំនួន​​​ធ្វើ​​ការ​​ស្រាវ​​ជ្រាវ​​តាម​​រយៈ​​ការ​​អាន​​​សៀវ​ភៅ​​នៅ​ គេហដ្ឋាន​​ នៅ​​តាម​​បណ្ណា​ល័យ​ ឬ​​ធ្វើ​​ការ​​ស្រាវ​​ជ្រាវ​​តាម​​ប្រព័ន្ធ​​អ៊ិន​ធើ​ណែត​​ជា​​ដើម​​។ ដោយ​ឡែក ​ការ​ចូល​រួម​ស្តាប់​ការ​ពន្យល់​បក​ស្រាយ​ ព្រម​ទាំង​ការ​ចែក​រំលែក​បទពិសោធន៍​ល្អៗ ​ពី​វាគ្មិន ​ដែល​មាន​ជំនាញ​ នៅ​តាម​​​សិក្ខា​សា​លា​​ផ្សេងៗ​​​ក៏​ជា​វិធី​ជួយ​បង្កើន​ចំណេះ​ដឹង​ផង​ដែរ​។

កំពុង​អង្គុយ​ស្តាប់​ការ​បរិយាយ​ពី​​វាគ្មិន​នៅ​ក្នុង​សិក្ខា​សាលា​មួយ​ស្តីអំពី​ «ប្រវត្តិ​ទំនាក់​ទំនង​​ពុទ្ធ​សាសនា​​រវាង​កម្ពុជា​ និង​ឥណ្ឌា​» កាល​ពី​ថ្ងៃ​ពី ០៦ មថុនា​ កន្លង​ទៅ​នេះ​ យ៉ត​ ទីងហ៊ុយ​ ជា​យុវនិស្សិត​​រៀន​ជំនាញ​ទំនាក់​ទំនង​អន្តរជាតិ​​​នៅ​សាកល​វិទ្យាល័យ​កម្ពុជា​និយាយ​ថា ​​ខ្លួន​បាន​ចូលរួម​សិក្ខាសាលា​នេះ​តាំង​ពី​ព្រឹក​ព្រលឹម​មក​ម៉្លេះ ​ហើយ​​​នឹង​បន្ត​នៅ​​រហូត​ដល់​ចប់​​កម្មវិធី​នេះ​​ នា​ពេល​ល្ងាច​។ និស្សិត​វ័យ​ ២២ឆ្នាំ​រូប​នេះ​ចូលរួម​សិក្ខាសិលា​ញឹកញាប់​ណាស់​ ជាពិសេស​គ្រប់ពេល​ ដែល​បាន​ដឹង​ពីមិត្តភក្តី​ ឬ​ គ្រូ​បង្រៀន​​ថា​​មាន​ការ​រៀបចំ​សិក្ខាសាលា​ គេ​​តែង​តែ​ឆ្លៀត​ពេល​ចូលរួម​ឲ្យ​តែ​មាន​ពេល​ទំនេរ​។

យុវជន​រូបនេះ​បន្តថា​ «ខ្ញុំ​ទទួល​បាន​បទ​ពិសោធន៍​យ៉ាង​ច្រើន​ ពី​​វាគ្មិន​​…។ គេ​​មាន​​បទ​ពិសោធន៍​​ច្រើន​​ឆ្នាំ​​ ហើយ​​យើង​​អាច​​យល់​​ពី​​បទ​ពិសោធន៍​​ទាំង​​នោះ​​ក្នុង​រយៈពេល​​ ១​ម៉ោងបាន​​តាម​ការ​សង្ខេប​ និង​​ពន្យល់​ពី​អ្នក​មាន​ជំនាញ​ស្តី​ពី​ប្រធាន​បទ​ជា​ច្រើន​​ទាក់ទង​នឹង​ការ​សិក្សា​ ព្រម​ទាំង​ការ​ធ្វើ​មុខ​ជំនួញ​ជា​ដើម​​»។

សិស្សនិស្សិតចូលរួមក្នុង នៅក្នុងសិក្ខាសាលាមួយស្តីអំពី “ ប្រវត្តិទំនាក់ទំនងពុទ្ធសាសនារវាងកម្ពុជា និងឥណ្ឌា ” កាលពីថ្ងៃពី ០៦ មថុនា - រូបភាព៖ កែវ សុខា
សិស្សនិស្សិតចូលរួមក្នុង នៅក្នុងសិក្ខាសាលាមួយស្តីអំពី “ ប្រវត្តិទំនាក់ទំនងពុទ្ធសាសនារវាងកម្ពុជា និងឥណ្ឌា ” កាលពីថ្ងៃពី ០៦ មថុនា – រូបភាព៖ កែវ សុខា

ងាក​មក​និស្សិតផ្នែកធនាគារ អ៊ុំ​ ចរិយា​ ឯ​ណេះ​វិញ​បាន​លើក​ឡើង​ថា​ នាង​បាន​ទទួល​នូវ​ចំណេះ​ដឹង​ប្លែក​ៗ​ ពី​វាគ្មិន​ ដែល​បាន​ចែក​រំលែក​ក្នុង​កម្មវិធី​សិក្ខាសាលា​ ។ នាងបន្ត​ថា​ ការ​ចូលរួម​ក្នុង​សិក្ខាសាលា​គឺ​ជា​ចំណែក​មួយ​ដ៏​ល្អ​ប្រសើរ​ក្នុង​ការ​ទទួល​បាន​​ចំណេះ​បន្ថែម​ពី​លើ​ការ​សិក្សា​នៅ​ក្នុង​ថ្នាក់​រៀន ។​​ ថ្វី​ត្បិត​​ត្រូវ​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ខ្លះ​ ដើម្បី​ធ្វើ​ដំណើរ​មក​ចូលរួម​ក្នុង​សិក្ខាសាលា​យ៉ាង​ណា​ក៏​ដោយ​ ក៏​ចរិយា​បញ្ជាក់​ថា​ ខ្លួន​មិន​រារែក​ចិត្ត​ឡើយ​​ ព្រោះ​ថា​កម្មវិធី​សិក្ខាសាលា​មិនមាន​ញឹកញប់​នោះ​ទេ​ ប៉ុនែ្ត​វា​បាន​ផ្តល់​មក​វិញ​នូវ​ចំណេះ​ដឹង​ ក៏​ដូច​ជា​បទពិសោធន៏​ ដែល​មិន​អាច​កាត់​ថ្លៃ​បាន​​​ ។

ស្រដៀង​គ្នា​នេះ​ដែរ​ សុភី​ ដែល​ជា​និស្សិត​មក​ពី​សកលវិទ្យាល័យ​បញ្ញាសាស្ត្រ​បាន​លើក​ឡើង​ថា​ តាមរយៈ​ការ​ចូលរួម​​សិក្ខាសាលា​ជា​​ច្រើន​ ធ្វើ​អោយរូប​គេមាន​សេចក្តី​ក្លាហាន​ច្រើន​ជាង​មុន​ មាន​ទំនាក់ទំនង​ជាមួយ​​អ្នក​ដទៃ​ច្រើន​​ និង​បាន​​ល្អ​​ប្រសើរ​ ហើយ​នឹង​បាន​ផ្លាស់ប្តូរ​ និង​ចែក​រំលែក​ព័ត៍មាន​​ផ្សេងៗ​​ទំាង​​ក្នុង​​ និង​​ក្រៅ​ប្រទេស​រវាង​គ្នា​​ទៅ​វិញ​ទៅ​មក​។

នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ សុភី​ មាន​និស្សិត​ស្រី​ម្នាក់​ទៀត​ ឈ្មោះ​ សុគន្ធា​ កំពុង​ត្រង​ត្រាប់​ស្តាប់​ការ​ពិភាក្សា​ក្នុង​សិក្ខា​សិលា​ ហើយ​ឆ្លៀត​ពេល​និយាយ​ប្រាប់​​​ពី​​​គុណ​សម្បត្តិ​របស់​សិក្ខា​សាលា​ថា​ «ភាគ​ច្រើន​ខ្ញុំ​ចូលរួម​សិក្ខាសិលា​ទាក់ទិន​នឹង​ភាពជា​អ្នក​ដឹក​នាំ​ ដូច្នេះ​ខ្ញុំ​ដឹង​ពី​វិធី​សាស្រ្ត​ដើម្បី​ទទួល​បាន​ជោគជ័យ​​ក្នុង​ការ​​ដឹកនាំ​ខ្លួនឯង​ ព្រម​ទាំង​អ្នក​ដទៃ​។ និស្សិត​​ស្រី​រៀន​ផែ្នក​សេដ្ឋកិច្ច​​រូប​នេះ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ «ខ្ញុំ​សូម​អំពាវ​នា​វដល់​សិស្ស​ និស្សិត​​ទាំងអស់​គប្បី​ឆ្លៀត​ពេល​វេលា​ចូលរួម​សិក្ខា​សាលា​ ដើម្បី​ទទួល​បាន​នូវ​បទ​ពិសោធន៍​ល្អៗ​ថ្មីៗ ដែល​វា​គ្មិន​​បាន​​ចែក​រំលែក​»។

ជុំវិញ​​រឿង​នេះ​ដែរ លោក​ ទឹម ម៉ាឡៃ​ ប្រធាន​បណ្តាញ​យុវជន​កម្ពុជា​ បាន​លើក​ឡើង​ថា​​សិក្ខាសាលា​ដែល​ត្រូវ​បាន​រៀប​ចំ​​ដោយ​មាន​ការ​ចូលរួម​ពី​អ្នក​ជំនាញ​ និង​វាគ្មិន​ ធ្វើឡើង​ក្នុង​គោលបំណង​​​ផ្តល់​ឲ្យ​អ្នក​ចូលរួម​នូវ​ចំណេះដឹង​ថ្មីៗ​លើ​ប្រធានបទ​ ដែល​សិក្ខាសាលា​នោះ​ដាក់​ជូន​។ រី​ឯ​យុវជន​ដែល​​ចូលរួម​ក៏​ទទួល​បាន​នូវ​ចំណេះដឹង​ផ្សេងៗ​ក្រៅ​អំពី​ជំ​នាញ​របស់​ខ្លួន​ដែល​កំពុង​សិក្សា ​ឬ​ពី​ការងារ​ដែល​ខ្លួន​កំពុង​ធ្វើ​ផង​ដែរ​ ។ លោក​បន្ថែម​ថា​ សិក្ខាសាលា​ក៏​ចង់​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ការងារ​​ទៅ​នឹង​យុវជន​ ដែល​កំពុង​ស្វែង​រក​​ការងារ​ធ្វើ​ផង​ដែរ។

ថ្វី​ត្បិត​តែ​ សិក្ខាសាលា​ត្រូវ​បាន​រៀប​ចំ​ឡើង​ញឹកញាប់​ក៏​ពិត​មែន​ តែ​ប្រធាន​បណ្តាញ​យុវជន​កម្ពុជា​រូប​នេះ​ សង្កេត​ឃើញ​ថា​ យុវជន​កម្ពុជា​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ចូលរួម​សិក្ខាសាលា​អោយ​បាន​ផុសផុល​នៅ​ឡើយ​នោះ​ទេ​។ លោកក៏​សូម​ឲ្យ​យុវនិស្សិត​ ដែល​មិន​​ធ្លាប់​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​សោះ​ គប្បី​គិត​គូរ​ពិចារណា​ឡើង​វិញ​ ហើយ​​ចាប់​ផ្តើម​ចូលរួម​ក្នុង​សិក្ខាសាលា​ដើម្បី​ចាប់​យក​ចំណេះ​ដឹង​ ដែល​តំរិះទាំង​នោះ​ហើយ​ ជា​ចលករ​​ជំរុញ​ឲ្យ​យុវជន​ទទួល​បាន​លទ្ធផល​នា​ថ្ងៃ​អនាគត​មាន​ភាព​ភ្លឺ​ស្វាង៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

លោក សុន ពេញ៖ ការពង្រឹងយន្តការរដ្ឋ និងឥរិយាបថប្រជាពលរដ្ឋជាគន្លឹះអភិវឌ្ឍន៍កុមារតូច

ភ្នំពេញ៖ ការអប់រំកុមារតូចដើម្បីវិវត្តន៍ជាធនធា[...]

កម្ពុជាប្រារព្ធពិធីបុណ្យច្រត់ព្រះនង្គ័លសម្រាប់ឆ្នាំនេះធ្វើឡើងនៅខេត្តតាកែវ

តាមទំលាប់ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល តែង[...]

ពិធីបុណ្យវិសាខបូជា

ពិធីបុណ្យវិសាខបូជា

ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០១៩

បុណ្យ​វិសាខ​បូជា ជា​បុណ្យ​មួយ​យ៉ាង​ធំ​ក្នុង​ព[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត