en     km
en     km

បទយកការណ៍៖ ផ្សារណា​ត់​​​សហគ​​ម​ន៍​​ក​សិ​ផ​ល​​ធ​ម្ម​​ជាតិ​​ អា​ច​​ជួយ​​​ឲ្យ​​ក​សិ​ក​រ​​កំ​ណត់​​ត​ម្លៃ​​កសិក​ម្ម​​ដោយ​​ខ្លួន​ឯង​​

Share

តាកែវ ​៖ ​ផ្សារណាត់​សហគមន៍​កសិផល​ធម្មជាតិ​របស់​អង្គការ​សេ​ដាក​ ដែល​ជា​គម្រោង​មួយ​របស់​អង្គការ​នេះ​ អាច​ជួ​យ​​​ឲ្យ​​កសិ​ករ​ដែល​ផលិត​កសិផល​កសិកម្ម​ហើយ​អាច​កំណត់​តំលៃ​លក់​លើ​ទីផ្សារ​ដោយ​ខ្លួនឯង​។​ ទន្ទឹម​គ្នា​នេះ​ បន្លែ​ ផ្លែ​​ឈើ​ គ្រ​ប់​មុខ​សព្វសារពើរ​ ដែល​អាច​លក់​ក្រោម​ស្លាក​ផ្សារណាត់​សហគមន៍​កសិផល​ធម្មជាតិ​ របស់​អង្គការ​សេ​ដា​ក​​បាន​ ទាល់តែ​មានការ​ត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់​ពី​អ្នកបច្ចេកទេស​ខាង​ដំណាំ​សរីរាង្គ​។​

ដើម្បី​ជ្រាប់​ច្បាស់​ថា​តើ​ ការ​លក់​ផលិតផល​កសិកម្ម​ «​ផ្សារណាត់​សហគមន៍​»​ របស់​អង្គការ​សេ​ដាក​ មាន​អត្ថប្រយោ​ជ​ន៍​​យ៉ាង​ណា​​នោះ​ សូម​នាង​កញ្ញា​ លោក​ លោកស្រី​អញ្ជើញ​ស្តាប់​បទ​យកការណ៍​ ដែល​ចងក្រង​ដោយ​ កញ្ញា​ ប៉ូ​ សា​គុន​ ដូ​ច​​តទៅ​៖

 

CDAC06-WMC
សកម្មភាពលក់ដូរបន្ថែសរីរាង្គ របស់ប្រជាពលក្នុងផ្សារណាត់

បើ​គ្រាន់តែ​ឃើញ​ស្តង់​លក់​ផលិតផល​កសិកម្ម​ដែល​មានឈ្មោះ​ថា​ ផ្សារណាត់​សហគមន៍​កសិផល​ធម្មជាតិ​ របស់​អង្គការ​សេ​ដា​ក​​ នោះ​លោក​អ្នក​ប្រហែលជា​គិត​ថា​ ឲ្យ​តែ​ដំណាំ​ដែ​ល​មិន​ប្រើ​ថ្នាំ​គីមី​ នឹង​អាច​ដាក់​ល​ក់​ក្រោម​ស្ត​ង់​នេះ​​បាន​ហើយ​។​ ត្រឹមតែ​ប៉ុ​ណ្ណោះ​​ អ្វី​ដែល​សំខាន់​គឺ​ ផ្សារណាត់​សហគមន៍​កសិផល​ធម្មជាតិ​ យល់ព្រម​ទទួល​ផលិតផល​កសិកម្ម​មក​ដាក់​តាំង​លក់​ទាល់​តែ​ម្ចាស់​​ផលិតផល​ចូល​ជា​សមាជិក​របស់​អង្គការ​នេះ​។​

​ម្យ៉ាងវិញទៀត​ទាល់តែ​ផលិតផល​យក​មក​លក់​​នោះ​ ទទួល​បានការ​តាមដាន​យ៉ា​ង​ល្អិតល្អន់​​ថា​គ្មាន​សា​រ​​ធាតុ​គីមី​ ​ទើ​​ប​​​​អាច​​លក់​​ក្រោម​​ស្លាក​សេ​ដាក​ «​ផ្សារណាត់​សហគមន៍​»​ បាន​។​

​បន្ទាប់​ពី​ចូល​ជា​សមាជិក​ហើយ​ កសិករ​ត្រូវ​អនុវត្ត​បច្ចេកទេស​កសិកម្មសរីរាង្គ​ តាម​ក្បួនខ្នាត​របស់​អង្គការ​ ហើយ​អ្វី​ដែល​សំខាន់​ទៀត​នោះ​ ដី​ដែល​ធ្លាប់តែ​ប្រើ​ជីគីមី​ ឬ​ ថ្នាំ​គីមី​នោះ​ ត្រូវ​តែ​សំអាត​ឲ្យ​ទៅ​ជា​ដី​គ្មាន​គីមី​វិញ​ ដោយ​ត្រូវ​ប្រើ​រយៈពេល​ប្រហែលជា​ពីរ​ទៅ​បី​ឆ្នាំ​ ។​

CDAC05-WMC
អតិថិជនទិញបន្ថែសរីរាង្គក្នុងផ្សារណាត់ ដែលសេដាកបានបង្កើតឡើង

អ្នក​សម្របសម្រួល​មូលដ្ឋាន​នៃ​គម្រោង​ «​ការ​កសាង​សហគមន៍​ជា​លក្ខណៈ​គ្រួសា​ អាស្រ័យ​ខ្លួនឯង​ក្នុង​ប្រទេស​កម្ពុជា​»​ លោ​ក​ អ៊ឹ​ង​ វុ​ទ្ធី​ និយាយ​ថា​ អង្គការ​សេ​ដាក​ រៀបចំ​ផ្សារណាត់​នៅ​តំបន់​ដែល​សេ​ដាក​កំពុង​សិក្សា​ តំបន់​ណា​ដែល​មាន​សក្តា​នុ​ព​ល​​ក្នុង​ការ​ផលិត​បន្លែ​សរីរាង្គ​។​

«​យើង​រៀប​ផ្សារណាត់​នេះ​ គឺ​សម្រាប់​តំបន់​ដែល​សេ​ដាក់​កំពុង​តែ​អន្តរាគមន៍​ ពិសេស​គឺ​តំបន់​ដែល​មាន​សក្តានុពល​នៅ​ក្នុង​ការ​ផលិត​បន្លែ​ធម្មជាតិ​ ឬ​ក៏​បន្លែ​សរីរាង្គ​ ជា​ទូទៅ​ការ​រៀបចំ​នេះ​ គឺ​យើង​រៀបចំ​ជា​លក្ខណៈ​ជា​ក្រុម​ មាន​ន័យ​ថា​យើង​ប្រមូលផ្តុំ​កសិ​ករ​​ដែល​គាត់​មានការ​ចាប់អារម្មណ៍​ដាំ​បន្លែ​ធម្មជាតិ​…»​។​

​លោក​ អ៊ឹ​ង​ វុ​ទ្ធី​ បាន​បន្ថែម​ថា​ បន្លែ​ ផ្លែ​ឈើ​ ដែល​កសិករ​ដាំ​ទាំងនោះ​ ត្រូវ​មានការ​ត្រួតពិនិត្យ​គុណភាព​ពី​បុគ្គលិក​របស់​អង្គការ​សេ​​ដាក​ និង​ពី​ក្រុម​កសិករ​ខ្លួនឯង​ផ្ទាល់​។​

«​ជា​ទូទៅ​យើង​មាន​ក្រុម​របស់​យើង​ គឺ​យើង​រៀបចំ​ក្រុម​កសិករ​ដែល​ជា​អ្នក​ផលិត​ ហើយ​យើង​ជ្រើ​រើស​មាន​ប្រធាន​ក្រុម​ ដើម្បី​ឲ្យ​ពួក​គាត់​ត្រួតពិនិត្យ​ដោយ​ខ្លួនឯង​ មួយទៀត​មាន​បុគ្គលិក​គាត់​ចុះ​ទៅ​តាម​ផ្ទះ​កសិករ​ ហើយ​ក៏​មាន​អ្នកត្រួតពិនិត្យ​ពីអ្នកជំនាញ​មក​​ពី​​ភ្នំ​ពេញ​​ដែរ​…»​។​

CDAC02-WMC
ផលិតផលដែលពលរដ្ឋផលិតបាន ដាក់លក់ក្នុងផ្សារណាត់របស់អង្គការសេដាក

កសិករ​មួយ​រូប​អ្នកស្រី​ ញែ​ម​ សុ​វ​ណ្ណា​រី​ ដែល​មាន​បន្លែ​ជា​ច្រើន​មុខ ​យក​មក​លក់​នៅ​ក្នុង​ផ្សារណាត់​បាន​និយាយ​ថា​ បន្លែ​ដែល​អ្ន​ក​​ស្រី​យក​មក​លក់​គឺ​សុទ្ធ​សឹង​ជា​បន្លែ​សរីរាង្គ​ ដែល​ប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត​តាម​បែប​ធម្មជាតិ​ទាំងស្រុង​។​

«​បន្លែ​ទាំង​អស់នេះ​សរីរាង្គ​សុទ្ធ​ព្រោះ​អី​ខ្ញុំ​អត់​ប្រើ​ជាតិ​គីមី​ទេ​ ប្រើ​ជីធម្មជាតិ​ជីលា​មក​មាន់​ គោ​ ហើយ​កាក​សំណល់​ឡ​។​ ចំពោះ​ម្រះ​​អី​ឲ្យ​តែ​ចេញ​ក្តឹប​ផ្លែ​គឺ​ខ្ញុំ​យក​ក៏​ដាស់​រុំ​តាំងពី​ក្តឹប​រហូត​ដល់​បេះ​ ហើយ​សណ្តែក​គូ​យើង​ប្រើ​ថ្នាំ​ធម្មជាតិ​ គឺ​យើង​ផ្សំ​ពី​រុក្ខជាតិ​ដែ​ល​​មាន​ជាតិ​ហាង​ ជាតិ​ល្វី​ ជាតិ​ហឹ​ល​ យើង​ដាក់​ត្រាំ​ក្នុង​ពាង​…»​។​

​ផ្សារណាត់​សហគមន៍​កសិផល​ធម្មជាតិ​របស់​អង្គការ​សេ​ដាក​ ទទួល​បានការ​គាំទ្រ​ជា​ច្រើន​ពី​សំណាក់​អតិថិជន​ដែល​មក​ទិញ​បន្លែ​នៅ​ទីនោះ​។​ ពួក​គេ​សុទ្ធតែ​បាន​និយាយ​ថា​ បន្លែ​ ផ្លែ​ឈើ​ ដែល​នាំ​យក​មក​លក់​នៅ​ផ្សារណាត់​នេះ​មិន​មាន​ជាតិ​គីមី​ ហើយ​និង​​ផ្តល់​​ឲ្យ​ពួក​គេ​នូវ​សុខភាព​ល្អ​។​

​អតិ​ថិជន​មួយ​រូប​ដែល​មក​ទិញ​បន្លែ​នៅ​ក្នុង​ផ្សារណាត់​គឺ​អ្នកស្រី​ អ៊ុំ​ ចាន់​ធី​ បាន​និយាយ​ថា​ អ្នកស្រី​ពេញចិត្ត​និង​ការ​លក់​បន្លែ​ផ្លែ​ឈើ​​ដែល​​មិន​​មាន​​ជាតិ​​គីមី​ ព្រោះ​វា​និង​ផ្តល់​សុខភាព​ល្អ​ឲ្យ​ដល់​អ្នក​បរិភោគ​ ម្យ៉ាងវិញទៀត​ជីវភាព​អ្នក​ដាំ​ក៏​បាន​ធូរធារ​ប​ន្ទិ​ច​ដែរ​។​

«​តាម​ការ​ពិនិត្យ​របស់ខ្ញុំ​ឃើញ​ថា​ បន្លែ​នេះ​វា​មិន​មានការ​ប្រើ​ជាតិ​គីមី​ទេ​ គិត​ទៅ​ថា​សម្រាប់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​យើង​វា​បាន​សុខភាព​ល្អ​ ហើយ​វា​បន្ថែម​ថាមពល​…»​។​

​អតិ​ថិជន​មួយ​​រូប​​ទៀត​​អ្នក​ស្រី​ អ៊ូ​ សុ​ខាន់​ ក៏​បាន​សម្តែង​ក្តី​រីករាយ​ផង​ដែរ​ នៅ​ពេល​ដែល​អ្នកស្រី​មក​ទិញ​បន្លែ​ ផ្លែ​ឈើ​ ធម្មជាតិ​ដែ​ល​​មិន​មាន​ជាតិ​គីមី​។​ អ្នកស្រី​បាន​បន្ថែម​ថា​ អ្នកស្រី​គាំទ្រ​កសិករ​ដែល​ដាំ​បន្លែ​សរីរាង្គ​ ហើយ​អ្នកស្រី​នឹង​លើកទឹកចិត្ត​កសិករ​ដោ​យ​​ការ​ជួយ​ទិញ​ផ​លិ​ផល​សរីរាង្គ​។​

CDAC03-WMC
អតិថិជនទិញបន្ថែសរីរាង្គ និង ផលិតផលផ្សេងៗ របស់ប្រជាពលលក់ក្នុងផ្សារណាត់

​អ្នកស្រី​ អ៊ូ​ សុ​ខាន់​ បាន​និយាយ​ថា​ ៖​ «​មក​ទិញ​បន្លែ​ធម្មជាតិ​ដោយ​គឹ​ត​ថា​ វា​ជា​ផលិត​ខ្មែរ​យើង​វា​គ្មាន​ជាតិ​គីមី​ ហូប​ទៅ​វា​អត់​ប៉ះ​ពាល់​​សុខភាព​ ប្រៀបធៀប​បន្លែ​នាំ​ចូល​ជាមួយ​បន្លែ​កសិករ​យើង​ បាន​ន័យ​ថា​របស់​កសិករ​យើង​ហូប​ទៅ​វា​អត់​ប៉ះពាល់​ដល់​សុខ​ភាព​។​ យើង​លើកទឹកចិត្ត​តាម​វិធី​ជួយ​ទិញ​គាត់​ ឲ្យ​គាត់​មាន​ទីផ្សារ​ទើប​គាត់​មាន​ទឹកចិត្ត​ដាំ​ទៀត​…»​។​

​អ្នកសម្របសម្រួល​គម្រោង​កសិកម្ម​ថ្នាក់​ស្រុក​ អ្នកស្រី​ ពេញ​ ស៊ី​ថា​ បាន​និយាយ​ថា​ សេ​ដាក​បង្កើត​ផ្សារណាត់​សហគមន៍​កសិ​ផល​​ធម្មជាតិ​ មាន​គោលបំណង​សំខាន់​គឺ​ចង់រក​ទីផ្សារ​ឲ្យ​កសិករ​លក់​កសិផល​កសិកម្ម​ ដើម្បី​ឲ្យ​កសិករ​អាច​កំណត់​តម្លៃ​លក់​ដោ​យ​​ខ្លួនឯង​ ហើយ​ម្យ៉ាង​គឺ​មាន​គោលបំណង​លើកទឹកចិត្ត​ដល់​កសិករ​ ឲ្យ​បង្កើន​ការ​ផលិត​កសិផល​របស់​ខ្លួន​ឱ្យ​មានគុណ​ភាព​​។​

«​ទាក់ទង​នឹង​ផ្សារណាត់​គឺ​យើង​បើក​ឡើង​ក្នុង​គោលបំណង​រក​ទីផ្សារ​ឲ្យ​កសិករ​ ដែល​គាត់​ផលិត​បាន​ ហើយ​មួយទៀត​យើង​លើ​កទឹកចិត្ត​ដល់​ពួក​គាត់​ មាន​ន័យ​ថា​យើង​ជំរុញ​ឲ្យ​គាត់​ផលិត​ តែបើ​គាត់​មិន​មាន​ទីផ្សារ​ទេ​ គាត់​ផលិត​តែ​សម្រាប់​ហូប​គាត់​អស់​​ទឹកចិត្ត​ផលិត​…»​។​

​អ្នកស្រី​បាន​បន្ត​ថា​ ទំ​រាំ​តែ​អាច​ឈាន​ដល់​ការ​លក់​បន្លែ​ ​នៅ​ក្រោម​ស្លាក​ផ្សារណាត់​នេះ​បាន​ សេ​ដាក​ មាន​ដំណាក់កាល​ជា​ច្រើន​ក្នុង​ការ​បង្រៀន​កសិករ​ពី​របៀប​ដាំ​បន្លែ​សរីរាង្គ​។​ ម្យ៉ាងវិញទៀត​ សេ​ដាក​ត្រូវ​ពន្យល់​កសិករ​ឲ្យ​យល់​ពី​គុណប្រយោជន៍​នៃ​ការ​ដាំ​បន្លែ​សរីរាង្គ​ថែម​ទៀត​ផង​។​

«​ការ​បណ្តុះបណ្តាល​មាន​ច្រើន​ទាក់ទង​នឹង​ការ​ប្រើប្រាស់​ជី​ ព្រមទាំង​ការ​ប្រើប្រាស់​ដី​ តាំងពី​ការ​ទុកដាក់​​ពូជ​ តាំងពី​គាត់​អត់​ចេះ​បច្ចេ​ក​ទេស​​ឲ្យ​គាត់​ចេះ​បច្ចេកទេស​ ដល់​ពេល​ជោគជ័យ​ យើង​ចាប់ផ្តើម​សំឡឹង​មើល​ទីផ្សារបន្ថែម​​ទៀត​ ថាតើ​គេ​ត្រូវការ​ផលិត​ផល​​សរីរាង្គ​ ឬ​អត់​​…»​ ។​

​អ្នកស្រី​ ពេញ​ ស៊ី​ថា​ បាន​បន្ថែម​ថា​ ផ្សារណាត់​សហគមន៍​កសិផល​ធម្មជាតិ​ បាន​ដំណើរការ​ច្រើន​ខេត្ត​ហើយ​ មាន​ដូច​ជា​ខេត្ត​សៀម​រាប​ ខេត្តកំពង់ធំ​ កំ​ព់ង​ឆ្នាំ​ កំពង់ស្ពឺ​ ខេត្តតាកែវ​ និង​ព្រៃវែង​ផង​ដែរ​ ។​ ចំពោះ​ការ​គាំទ្រ​វិញ​ អ្នកស្រី​សង្កេត​ឃើញ​មាន​អ្នក​គាំ​ទ្រ​ច្រើន​ ជា​ពិសេស​អ្នក​ដែល​គេ​យល់​ដឹង​ពី​អត្ថប្រយោជន៍​នៃ​បន្លែ​ធម្មជាតិ​។​

CDAC-WMC
អតិថិជនទិញបន្ថែសរីរាង្គក្នុងផ្សារណាត់

​ផ្សារណាត់​សហគមន៍​កសិផល​ធម្មជាតិ​ របស់​អង្គការ​សេ​ដាក​ មាន​ចំនួន​ ០៦​ ទីតាំង​នៅ​តាម​បណ្តា​ខេត្ត​នានា​ រួម​មាន​ ខេត្ត​កំពង់​ស្ពឺ​ ខេត្តកំពង់ធំ​ ខេត្តកំពង់ឆ្នាំង​ ខេត្តសៀមរាប​ ខេត្ត​ត្បូងឃ្មុំ​ និង​ខេត្តកំពង់ចាម​។​

ចំណែក​នៅ​រាជធានី​ភ្នំពេញ​មាន​ផ្សារ​របស់​អង្គការ​សេ​ដាក​ចំនួន​ ០៨​ កន្លែង​ មាន​ដូច​ជា​ នៅ​សាខា​កម្ពុជា​ក្រោម​ ក្បែ​ពេទ្យ​លោក​សង្ឃ​ សាខា​ផ្សារ​ចាស់​ ជិត​សាកលវិទ្យាល័យ​ន័​រ​តុ​ន​ សាខា​បុរី​ពិភព​ថ្មី​បឹង​ឈូក​ ទល់មុខ​ក្លោ​ង​ទ្វា​ផ្សារ​ឈូក​មាស​ សាខា​ណត់​ប្រ៊ីក​ (NORTH​ BRIDGE​) សាខា​អូ​បែក​ក្អម​ សាខា​ឥន្ទ្រ​ទេវី​ទួល​គោក​ និង​សាខា​បឹង​សាឡា​ង​ជាដើម​។​

ក្រៅពី​ការ​លក់​ផលិតផល​ បន្លែ​ ផ្លែ​ឈើ​ សរីរាង្គ​ស្រស់ៗ​ ផ្សារណាត់​សហគមន៍​ក៏​មាន​លក់​នូវ​ផលិតផល​កែ​ច្នៃ​ផង​ដែរ​ មាន​ដូច​ជា​ត្រីងៀត​ ត្រីឆ្អើរ​ សាច់​ជ្រូក​ផាត់​ ទឹកត្រី​ ទឹកស៊ីអ៊ីវ​ ទឹកម្ទេស​ សៀង​ផ្អែម​ និង​ប្រហុក​ផ្អក​ជាដើម​។​ ចំណែកឯ​ប្រភេទ​សាច់​វិញ​មាន​ដូច​ជា​សាច់​ជ្រូក​ សាច់​មាន់​ និង​ត្រី​ផង​ដែរ​។​  ផលិតផល​កសិកម្ម​ទាំងនេះ​ គឺ​សុទ្ធសឹងតែ​ជា​ស្នាដៃ​កែ​ច្នៃ​របស់​កសិករ​ខ្មែរ​សុទ្ធសាធ​៕​

Share

Image Not Found
Image

ព័ត៌មានទាក់ទង