loader

បញ្ហាប្រឈមរបស់ស្ត្រីកម្មករការងារផ្ទះក្នុងអំឡុង កូវីដ១៩

ខណៈវីរុសកូវីដ ១៩​ បានរីករាលដាលទូទាំងពិភពលោក ប្រទេសខ្លះបានសម្រេច បិទបណ្តោះអាសន្នប្រទេសខ្លះក៏បានបិទ សាលារៀន កន្លែងកម្សាន្តនានា រហូតឈានទៅដល់ការព្យួរការងាររបស់បុគ្គលិកមួយចំនួនផងដែរ ។ ដោយឡែកសម្រាប់ស្ត្រីដែលធ្វើជាកម្មករការងារតាមផ្ទះក្នុងអំឡុងកូវីដ ១៩ តើពួកគាត់បានប្រឈម និងបញ្ហាអ្វីខ្លះ ហើយបញ្ហាទាំងអស់នោះបានផ្តល់ផលប៉ ះពាល់អ្វីខ្លះដល់ជីវភាពរស់នៅរបស់ពួកគាត់ ?

កញ្ញា នឿនស្រីណុច រាយការណ៍៖

ក្នុងអំឡុងប្រទេសកំពុងជួយវិបត្តិជម្ងឺកូវីដ ១៩ស្ត្រីកម្មករធ្វើការតាមផ្ទះ ក៏បានប្រឈម នឹងវិបត្តិសេដ្ឋកិច្ចគ្រួសារ ដោយសារតែមិនអាចរកប្រាក់ចំណូលបានដូចមុន ។ ក្នុងកម្មវិធីសំឡេងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ របស់សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ ឬហៅកាត់ថា​IDEAបានរៀបចំកម្មវិធីក្នុងសប្ដាហ៍ទី ៤នៃខែមិថុនានេះ ក្រោមប្រធានបទស្ថានភាពកម្មករការងារតាមផ្ទះ។វាគ្មិនមួយរូបដែលជាកម្មករការងារផ្ទះ លោកស្រី សៅ ភន ស្ថិតក្នុងវ័យ៦៧ឆ្នាំនិងមានប្រវត្តិរូបការងារបែបនេះ១០ឆ្នាំមកហើយ មកដល់ឆ្នាំ២០២០ឆ្នាំនៃកូវីដនេះ លោកស្រីបានរៀបរាប់ពីការលំបាកដោយសារ ឥទ្ធិពលនៃមេរោគនេះមកលើការងារលោកស្រី៖

« បញ្ហាដែលខ្ងុំជួបប្រទះសព្វថ្ងៃនេះគឺ ប្រាប់ខែខ្ងុំចាយអត់គ្រប់គ្រាន់ផង » លោកស្រី សៅ ភនបានបន្តទៀតថា « ខ្ញុំជួលផ្ទះគេ ប្រាក់ខែខ្ញុំតែ ១១០ដុល្លារ ចឹងបើកមកគ្រាន់តែ ឲ្យលុយថ្លៃផ្ទះ ថ្លៃទឹក ថ្លៃភ្លើង ដល់ទៅ​៧០ ដុល្លារ​ ចឹងលុយប្រាក់ខែខ្ញុំចាយអត់គ្រាន់ទេ »

លើសពីនេះទៅទៀត លោកស្រីក៏បានជួបនឹងបញ្ហាជីវភាពបន្ថែមមួយកម្រិត ដោយសារតែកូនជាកម្មករចំណាកស្រុកស្ថិតក្នុងស្ថានភាពឥតការងារធ្វើនៅប្រទេសថៃ

«លោកស្រីត្រូវទទួលបន្ទុកចិញ្ចឹមចៅចំនួន ០២នាក់ ខណៈពេលដែលកូនរបស់គាត់ បានទៅធ្វើការចំណាក់ស្រុកនៅប្រទេសថៃ ហើយមិនអាចត្រឡប់មកស្រុកកំណើតបាន ដោយសារតែជម្ងឺកូវីដ ១៩ ។ លោកស្រីក៏បានឲ្យដឹងបន្ថែមទៀតថា «បច្ចុប្បន្ននេះកូនរបស់គាត់ដែលនៅជាប់ប្រទេសថៃក៏មិនមានការងារធ្វើដែរ ដូច្នេះក៏មិនមានប្រាក់ដើម្បីផ្ងើរឲ្យគាត់នោះទេ»

លោកស្រី សៅ ភនបានបញ្ជាក់ថា តម្រូវការចំបងសម្រាប់អ្នកធ្វើការតាមផ្ទះនៅ ពេលកូវីដនេះ គឺបញ្ហាក្រពះ។

លោកវនពៅ ប្រធានសមាគម IDEAក៏បានអំពាវនាវឱ្យរដ្ឋាភិបាលប្រញាប់អនុវត្តប្រព័ន្ធ ជំនួយសង្គមឱ្យបានគ្រប់ជ្រុងជ្រោយដល់អ្នកមានប័ណ្ណសមធម៌ដែលបូករួមទាំងកម្មករសេដ្ឋកិច្ចប្រព័ន្ធផងដែរដែលកំពុងតែជួបការលំបាកក្រៅបញ្ជីការងារ៖

សំឡេង ទី០១—-

សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធហៅកាត់ថា Idea ជាអង្គការប្រមូលផ្តុំ ចងក្រង បង្កើតសមត្ថភាព ធ្វើការតស៊ូតមតិ ដោះស្រាយទំនាស់ និងបង្កើតប្រាក់ចំណូល​ ទៅដល់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីឲ្យពួកគេ រស់នៅក្នុងលក្ខខណ្ឌដ៏ប្រសើរ និងភាពថ្លៃថ្នូរ ការរួមរស់គ្នាដោយសន្តិភាព សម្រាប់គណនេយ្យភាពសង្គម និងការអភិវឌ្ឍន៍នៅក្នុងសហគមន៍របស់ខ្លួន ។

ក៏គួរអោយដឹងថាកាលពីថ្ងៃទី២៤មិថុនា លោកនាយករដ្ឋមន្រ្ដីបានប្រកាសពីការបើក កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ១៩ដែរ។ការឧបត្ថម្ភនេះនឹងផ្ដល់ជូនទៅតាមទីកន្លែងដែលប្រជាពលរដ្ឋ និងទៅតាមកម្រិតនៃ ប័ណ្ណសមធម៌នីមួយ។

របាយការណ៍របស់រដ្ឋាភិបាលបានបង្ហាញថា គ្រួសារដែលមានប័ណ្ណសមធម៌ទាំងក្រ១ និង ក្រ២ មានប្រមាណជា៥៦ម៉ឺននាក់។ក្នុងចំណោមទំហំប្រជាជនក្រីក្រមានប័ណ្ណបញ្ជាក់ប៉ុននេះ រដ្ឋាភិបាលត្រូវចំណាយ ថវិកាប្រមាណជាង២៥លានដុល្លារក្នុងមួយខែ ដែលកម្មវិធីជំនួយសង្គមនឹង ធ្វើឡើង២ខែម្ដង ហើយជុំទី១ គឺខែមិថុនា​មួយលើក​ ខែកក្កដាមួយលើក៕

0 0 vote
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

រដ្ឋមន្ដ្រីកិច្ចការនារី ស្នើដៃគូពាក់ព័ន្ធរួមគ្នាគាំទ្រស្ត្រីក្នុងការចាប់យកកាលានុវត្តភាព និងសក្ដានុពលថ្មីៗ

(ភ្នំពេញ)៖ នាថ្ងៃទី ១៥ ក្រសួងកិច្ចការនារ[...]

សំឡេងសហជីពនិងកម្មករ៖និយោជកមួយចំនួនឆ្លៀតឱកាសកូវីដបញ្ឈប់និងដាក់សម្ពាធឱ្យកម្មករលាលែងពីការងារ

កម្ពុជាដែលប្រឈមនឹងឥទ្ធិពលជំងឺកូវីដ១៩បានបង្កឱ្[...]

គុណវិបត្តិនៃអំពើហិង្សា និងការផ្សះផ្សា

គុណវិបត្តិនៃអំពើហិង្សា និងការផ្សះផ្សា

ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០

(ភ្នំពេញ)៖ ចំពោះពលរដ្ឋកម្ពុជាជាច្រើន ផ្ទ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x