ឥណ្ឌា៖ មនុស្ស៣នាក់បានស្លាប់ក្នុងនោះមានក្មេង២នាក់ ដោយសារទាក់ក និងខ្សែខ្លែងធ្វើអំពីខ្សែរឹងម្យ៉ាង ដែលគេបង្ហោះនៅថ្ងៃបុណ្យឯករាជ្យជាតិឥណ្ឌាកាលពីថ្ងៃទី ១៥សីហា។
បើតាម BBC ក្មេង២នាក់នេះឈ្មោះ Saanchi Goyal អាយុ ៣ឆ្នាំ និងឈ្មោះ Harry អាយុ ៤ ឆ្នាំ។ ពួកគេត្រូវបានទាក់ក និងខ្សែខ្លែងហើយស្លាប់ពេលដែលពួកគេឈរអើតកតាមដំបូលឡានផ្នែកខាងលើ ដើម្បីមើលគេបង្ហោះខ្លែងនៅតំបន់ផ្សេងគ្នានៃទីក្រុង Delhi។
បុរសម្នាក់ទៀតឈ្មោះ Zafar Khan អាយុ ២២ឆ្នាំ បានស្លាប់ដោយទាក់កខ្សែខ្លែងដូចគ្នា នៅពេលគាត់កំពុងជិះម៉ូតូ។
ខ្សែខ្លែងធ្វើអំពីសារធាតុរឹងម្យ៉ាងត្រូវ ប្រើសម្រាប់ចងខ្លែងបង្ហោះក្នុងការប្រកួត ប៉ុន្តែវាបណ្តាលឲ្យរងរបួស និងវាបានសម្លាប់មនុស្សមួយចំនួន។
ប្រជាជនឥណ្ឌាជាច្រើនបានប្រារព្វពិធីបង្ហោះខ្លែងដែលជាឱកាសល្អ នៃការអបអរថ្ងៃបុណ្យឯករាជ្យជាតិឥណ្ឌា ដែលបានប្រារព្ធធ្វើកាលពីថ្ងៃទី ១៥សីហា ឆ្នាំ ២០១៦នេះ។
ករណីដូចគ្នានេះ បានសម្លាប់ក្មេងប្រុសអាយុ ៥ឆ្នាំម្នាក់ កាលពីឆ្នាំ២០១៥ នៅភាគខាងជើងនៃទីក្រុង Moradabad និងក្មេងស្រី អាយុ ៥ឆ្នាំ បានស្លាប់នៅខេត្ត Jaipur ហើយសត្វស្លាប៥០០ក្បាលក៏បានសម្លាប់ដែរ។
កាលពីថ្ងៃចន្ទ នគរបាលម្នាក់នៅទីក្រុងដេលី ក៏បានរងរបួសដោយមុតខ្សែខ្លែងនោះដែរ។
អាជ្ញាធរទីក្រុងដេលីបានហាមប្រាមមិនឲ្យប្រើខ្សែបង្ហោះខ្លែងដ៏គ្រោះថ្នាក់នេះ តែប្រជាជនមិនស្ដាប់ឡើយ។
បច្ចុប្បន្នអាជ្ញាធរ ឥណ្ឌា បាននិយាយថា អ្នកលក់ផលិតផលប្រភេទ nylon ផ្លាស្ទិក ឬក៏ផលិតផលកញ្ចក់ និងដែកដែលហៅថា manja ត្រូវបានហាមឃាត់លក់នៅក្នុងទីក្រុង ហើយបើអ្នកណាល្មើសនិងបំរាមនេះ នឹងត្រូវផាក់ពិន័យប្រាក់ចំនួន ១សែនរ៉ូបពី ឬប្រមាណជា១៤៩៥ ដុល្លាអាមេរិក ហើយអាចជាប់គុកពី ៥ឆ្នាំ ឡើងទៅ៕ ប្រភព BBC