អូស្រ្តាលី៖ លោក Bill Shorten មេដឹកនាំបក្សប្រឆាំងនៃប្រទេសអូស្ត្រាលី បានទទូចឱ្យលោក Malcolm Turnbull លា លែងពីតំណែង ដោយសារតែខកខាននៃការទប់ស្ថិរភាពការងាររដ្ឋមួយចំនួនមិនបានជោគជ័យ។
លោក Bill Shorten និយាយថាលោក Turnbull គួរលាលែងពីតំណែង ព្រោះមិនបានធ្វើឱ្យប្រសើរឡើងនូវ ការងារ និងមិនបានអនុវត្តកិច្ចសន្យាមួយចំនួនដូចលោកបានឃោសនានោះទេ។
នៅក្នុងការបោះឆ្នោតសភាពិសេសមួយកាលពីថ្ងៃចន្ទទី០៤ កក្កដា លទ្ធផលបង្ហាញថា ប្រជាប្រិយភាព របស់លោក Turnbull មានការធ្លាក់ចុះ ដោយសំឡេងឆ្នោតកើនទៅលើបក្សប្រឆាំង ដែលធ្វើឱ្យប្រទេសត្រូវមានរដ្ឋាភិបាលកើតចេញពី ២គណបក្ស គឺគណបក្សប្រឆាំងរបស់លោក Bill Shorten និងគណបក្សរបស់លោក Turnbull ។
គណបក្សធំ ២ នៅប្រទេសអូស្ត្រាលី គឺគណបក្សសេរីនិយមរបស់នយករដ្ឋមន្ត្រីលោក Turnbull និងគណបក្សការងាររបស់លោក Bill Shorten។ គណបក្សទាំង ២នេះ ដណ្ដើមបានអាសនៈប្រហាក់ប្រហែលគ្នា គឺ ៧៦ អាសនៈ និង ៧១ អាសនៈ៕
ប្រភព៖BBC