loader

បក្សប្រជាធិបតេយ្យប្រឈមនឹងការចាញ់ក្ដីរឿងដកហូតតំណែងលោកត្រាំមិនបានសម្រេច

ការជំនុំជម្រះក្ដី ដែលនាំទៅរកការដកហូត តំណែង ប្រធានាធិបតីពីលោកដូណាល់ត្រាំបាន ចាប់ផ្ដើម ហើយ កាលពីថ្ងៃទី២១ មករាក្នុងសាលប្រជុំរបស់ព្រឹទ្ធសភា ដែលក្រោមឥទិ្ធពលនៃព្រឹទ្ធសភា នៃ​គណ​បក្សសាធារណរដ្ឋ ដែលលោកត្រាំ ជាប្រធានាធិបតីរបស់បក្សកាន់អំណាចនេះ។

តាមបណ្ដាញផ្សាយព័ត៌មាន BBC  សវនាការរបស់ព្រឹទ្ធសភា បានបង្កអោយព្រឹទ្ធសភា មកពីគណបក្ស ប្រជាធិបតេយ្យ ជួបរឿងអាម៉ាស់ជាខ្លាំង ដោយសារព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ បាន ទាត់ចោល ការស្នើសុំបន្ថែម សាក្សី និងឯកសារ ប្រឆាំងលោកត្រាំ គឺសំឡេងទាត់ចោល មាន ៥៣ ទល់នឹង សំឡេងជំទាស់ ៤៧ដែលនាំអោយព្រឹទ្ធសភាសម្រេច មិនអោយមានសាក្សីនិង​ភស្តុតាងបន្ថែមទៀតឡើយ។ សវនាការនេះ ប្រព្រឹត្តទៅ ៦ម៉ោង គឺជារៀងរាល់ថ្ងៃ លើកលែងតែថ្ងៃអាទិត្យ ហើយ ប្រធានក្រុមប្រឹក្សាជំនុំជម្រះក្ដី គឺ លោក John Roberts ប្រធានតុលាការកំពូល។

ប្រធានព្រឹទ្ធសភាសំឡេងភាគច្រើនមកពីបក្សសាធារណរដ្ឋ លោក Mitch McConnell  បានដាក់ចេញនូវបទបញ្ញតិ ដែលហាមឃាត់ការបង្ហាញខ្លួនរបស់ សាក្សីសំខាន់ៗក្នុងនោះរួមមានទាំងអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន ប៊ូលតុននិងការបន្ថែមភស្តុតាងនៅក្នុងសវនាការ។ ការសម្រេចរបស់លោក McConnell ដូចនេះ បន្ទាប់ពី សមាជិក សភាបក្សសាធារណរដ្ឋដាក់សម្ពាធលើរូបលោក ដោយ​បានធ្វើអោយ ​សមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យ ស្រឡាំងកាំងហើយចោទថា នេះគ្រាន់តែជាការជួយ​បិទបាំងបទឧក្រិដ្ឋរបស់លោក ដូណាល់ ត្រាំ តែប៉ុណ្ណោះ ។

ប្រធានាធិបតីលោក ដូណាល់ ត្រាំ ត្រូវបានសភាតំណាងរាស្ត្រគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ បោះឆ្នោតចោទប្រកាន់ និងដកតំណែងកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ។

លោកត្រាំ កំពុងកា្លយជាប្រធានាធិបតីទី ៣ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលត្រូវបានសភានិងព្រឹទ្ធសភាដំណើរការនីតិវិធីដកតំណែងជាផ្លូវការ បន្ទាប់ពីអតីតប្រធានាធិបតី លោក  Andrew Johnson) និងលោក Bill Clinton។តែអតីតប្រធានាធិបតី ទាំងពីរនេះមិនត្រូវបានព្រឹទ្ធសភាបោះឆ្នោតដកតំណែងនោះទេ ។តែសម្រាប់លោក ត្រាំ ក៏ត្រូវបានរំពឹងថា អាចនឹងគេចផុតពីការដកហូត​តំណែង​របស់លោក គឺដូចនឹង អតីតប្រធានាធិបតី២រូបនេះដែរ។

1/-តើបទចោទអ្វីនាំអោយលោកត្រាំប្រឈមនឹងការដកហូតតំណែង?

បទចោទចំនួនពីរករណីនោះគឺ រំលោភអំណាច និងបង្កការរាំងស្ទះដល់ការស៊ើបអង្កេតរបស់សភាករណី លោកត្រាំបានគំរាមផ្ដាច់ជំនួយយោធាទៅអោយរដ្ឋាភិបាលអ៊ុយក្រែន។

តាមរយៈជំនួយនេះ លោកត្រាំគំរាម  បង្ខំឱ្យរដ្ឋាភិបាលអ៊ុយ​ក្រែន​ បើកការស៊ើបអង្កេតពីបទពុករលួយប្រឆាំងនឹង បេក្ខជនប្រធានាធិបតីអាមេរិកមកពីខាងគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន (Joe Biden)។

លោកលោក ចូ បៃដិន អនាគត ត្រូវគេជឿថានឹងក្លាយជាគូប្រជែងដ៏ធំរបស់លោក ត្រាំ នៅក្នុងការ បោះឆ្នោតប្រធានាធិបតីអាមេរិកជាថ្មីទៀត នៅខែវិច្ឆិកា ឆ្នាំ២០២០។

ការចោទប្រកាន់ទៅលើលោកត្រាំទាំងពីរករណីនេះ ដោយសមាជិកសភា បក្សប្រឆាំង នៃគណបកល្ស ប្រជាធិបតេយ្យ បាននាំអោយព្រឹទ្ធសភា សម្រេចយកដំណោះស្រាយរបស់ សមាជិកសភា មកធ្វើការ​ជំនុំជម្រះក្ដី កាលពីថ្ងៃអង្គារថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នេះ ។

ប៉ុន្តែមានការចោទសួរតើស្ថាប័នព្រឹទ្ធសភា ដែលគ្រប់់គ្រង ដោយបក្សសាធារណរដ្ឋនេះ អាចសម្រេច​តាម​ បំណងរបស់ សមាជិកសភា នៃបក្សប្រជាធិបតេយ្យដែរឬទេ។ នេះ ជាចំងល់ដែលកំពុង​តាមដាន​ជាខ្លាំងនូវសវនការរបស់ព្រឹទ្ធសភា ដែលកំពុងប្រព្រឹត្តទៅហើយនេះ។ តែយ៉ាងណា សញ្ញាមិនល្អហើយ សម្រាប់បក្សប្រជាធិបេយ្យ ដែលព្រឹទ្ធសភា បក្សកាន់អំណាច បានទាត់ចោល សំណើសុំបន្ថែម​សាក្សីដើម្បី ប្រឆាំងលោកត្រាំ។

2/-តើសមាសភាពណាខ្លះក្នុងសវនាការព្រឹទ្ធសភាអាមេរិក ដើម្បីដកហូតតំណែងប្រធានាធិកបតី ?

បើតាមរដ្ឋធម្មនុញ្ញអាមេរិក គឺស្ថាប័នព្រឹទ្ធសភាទេដែលមានសិទិ្ធអំណាច ក្នុងការធ្វើសេចក្ដី សម្រេចក្នុងការដកហូតតំណែង តំណែងប្រធានាធិបតីអាមេរិកហើយសម្រាប់សភាតំណាងរាស្ត្រគែជាអ្នកចោទ ឬដើមបណ្ដឹង។ ក្នុងន័យនេះ ស្ថាប័នព្រឹទ្ធសភា គឺដូចតុលាការកំពូល មួយដែរ ក្នុងការប្រើ​ប្រាស់​ឆន្ទានុសិទិ្ធរបស់ខ្លួន ​ដើម្បីសម្រចជោគវាសនា ប្រធានាធិបតី កំពុងកាន់អំណាច។

តែយ៉ាងណា អំណាច បានផ្ដល់ខ្លះដែរទៅអោយប្រធានរដ្ឋសភា ក្នុងការចាត់តាំងសមាជិកសភា របស់​ខ្លួន​ចំនួន ៧រូម ដើម្បីការពារបណ្ដឹងរបស់ខ្លួន ។ ដោយឡែកក្រុម សេតវិមាន គឺក្រុមចុងចោទ គឺលោក ប្រធានាធិបតី លោក ដូណាល់ ត្រាំផ្ទាល់ ត្រូវចាត់តាំងក្រុមតំណាងមកចូលរួមសវនការ ក្នុងនោះ​មាន​ទាំង​មេធាវីប្រចាំសេតវិមានផងដែរ។

ចំណែកស្ថាប័នព្រឹទ្ធសភា ដើរតួនាទី ជាអ្នកសម្រេចសេចក្ដី គឺដូចក្រុមប្រឹក្សាចៅក្រម។ ក្រុមនេះ មាន

សមាជិកព្រឹទ្ធសភាទាំង ១០០រូប។

 តាមនីតិវិធី គឺក្នុងសវនាការនេះ សមាជិកព្រឹទ្ធសភាមិនត្រូវបានអនុញ្ញាតឱ្យឡើងបកស្រាយ អ្វីឡើយ គឺត្រូវអង្គុយដូចអ្នកសង្កេតការណ៍ ។តែអំណាចរបស់ស្ថាប័ន ព្រឹទ្ធសភាគឺសម្រេចដំណើររឿងក្ដីនេះ ហើយ​​ក៏មានសិទ្ធិ បន្ថែមសាក្សីនិងភស្តុតាងផ្សេងៗទៀត។ ជាមួយគ្នានេះ គឺសវនាការត្រូវមាន ប្រធានចៅ​​ក្រមតុលាការកំពូលដើរតួរជា ប្រធានសវនាការដកតំណែងប្រធានាធិបតី ។ តែសិទ្ធិ​អំណាច​អោយ​មាន ដំណើរការរឿងក្ដីនេះ ដើរដល់ការសម្រេចសេចក្ដីចុងក្រោយគឺមានថាតើដកហូតឬ មិនដកហូត​តំ​ណែងប្រធានាធិបតី គឺអាស្រ័យលើ សំឡេងរបស់ព្រឹទ្ធសភា បូកនឹងការសម្រេចរបស់ ប្រធានសវនាការ​ដែល​ជាប្រធានតុលាការកំពូល។

3/-តើសមាជិកព្រឹទ្ធសភា ប៉ុន្មានរូប ទើបអាចដកហូតតំណែងប្រធានាធិបតីបាន ?

គ្រានតែបើកឆាកដំបូង នៃសវនការ របស់ព្រឹទ្ធសភា នៅថ្ងៃទី២១មករា គឺសមាជិកសភា ៥៣ រូបបាន​ប្រឆាំង នឹងបណ្ដឹងសុំដកហូត លោកប្រធានាធិបតី ដូណាល់ត្រាំទៅហើយ គឺដោយទាត់ចោល ការ សុំបន្ថែម សាក្សី ធ្វើឡើងដោយសមាជិករដ្ឋសភា។ នេះ ក៏បញ្ជាក់ថា អាចលំបាក​ណាស់ក្នុងការ​រកសំឡេង អោយបាន ២/៣ គឺស្មើនឹង ៦៧ រូប នៃស្ថាប័នព្រឹទ្ធសភា សរុប ១០០រូប ដែលពួក​សាធារ​ណរដ្ឋ​មាន៥៣រូបនិង បក្សប្រជាធិបតេយ្យមានតែ ៤៥នាក់​ហើយ២រូបទៀត ជាសមាជិកព្រឹទ្ធសភា ដែល ឯករាជ្យ។ ដើម្បីដកតំណែងប្រធានាធិបតីពីត្រាំបាន គឺត្រូវការសំឡេង បន្ថែម២០រូប គឺ១៨រូប មកបក្សសាធារណរដ្ឋនិង២រូបទៀត ជាសមាជិកព្រឹទ្ធសភា គ្មានបក្សឬឯករាជ្យ។

មានន័យថា ការដកតំណែងប្រធានាធិបតីពិតជាមិនដូចដើមបណ្ដឹងចង់បាននោះទេ​។

តាមប្រវត្តិ​សាស្ត្ររបស់អាមេរិក គឺ អតីតប្រធានាធិបតីលោក Andrew Johnson និងលោក Bill Clinton សុទ្ធតែធ្លាប់ត្រូវបានសភាតំណាងរាស្រ្ត បោះឆ្នោតដកតំណែង តែដល់សវនាការក្នុងព្រឹទ្ធសភា អ្នកទាំងពីរបានរួចផុតពីនីតិវិធីដកតំណែង។

ខណៈសវនាការ របស់ព្រឹទ្ធសភាកំពុងតែប្រព្រឹត្តទៅគឺលោកត្រាំ ជាចុងចោទ បានបន្តចំអកអោយ បក្សប្រជាធិបតេយ្យ ។

តាមប្រភពព័ត៌មាន របស់ BBC លោក ត្រាំ កំពុង ​ចូលរួម​វេទិកា​សេដ្ឋកិច្ចពិភពលោក នៅ​ទីក្រុង Davos នៃ​​ប្រទេស​ស្វី​ស។ លោក​ប្រធានាធិបតីដែលរំពឹងថា សមាជិកព្រឹទ្ធសភា នឹងជួយការពាររូបលោក គឺលោក  បាន​បន្ត​វាយបកទៅលើបក្សប្រជាធិបតេយ្យថា  ជារឿងបោក​បញ្ឆោត គ្មាន​ខ្លឹមសារ​ហើយ ថាសមា​ជិកសភា នៃគណបក្សប្រជាធិបតេយ្យ មានពេលទំនេរច្រើន ទើបដាក់ផែនការរករឿង​ដកហូត​តំណែង ប្រធានាធិបតីពីរូបលោក៕

ដោយ៖ ពៅនិកា

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ហេតុអ្វីជំងឺផ្លូវដង្ហើមស្រួចស្រាលមិនបណ្ដាលឱ្យអស្ថេរភាពកូរ៉េខាងជើងបាន?

គិតត្រឹមយប់ថ្ងៃទី២៨មីនានេះ ជំងឺកូវីដ១៩មានវត្ត[...]

អាមេរិកចេញដីកាចាប់ខ្លួនប្រធានាធិបតីវេណេហ្សេអេឡាករណីឧក្រិដ្ឋកម្មគ្រឿងញៀន

រដ្ឋអាជ្ញាសហព័ន្ធនៅក្រុងញ៉ូវយ៉កបានចេញដីកាចាប់[...]

រុស្ស៊ីបញ្ជូនយន្ដហោះចម្បាំង៩គ្រឿងដឹកអ្នកជំនាញសុខាភិបាលនិងសម្ភារៈពេទ្យទៅជួយអ៊ីតាលី

រុស្ស៊ីដែលជាប្រទេសមិនរងគ្រោះធ្ងន់ធ្ងរដោយសារមេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត