loader

នំ​ធ្វើ​ពី​ភក់​ ក្លាយ​ជា​អាហារ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ហៃ​ទី​

ហៃទី​៖​ ជន​ជាតិ​ហៃ​ទី​ដែលមានជីវភាព​ក្រី​ក្រ​បំផុត​មិន​អាច​មាន​ប្រាក់​គ្រប់​គ្រាន់ ​​ដើម្បី​ទិញ​​បាយ​មួយ​​ចាន​ផង​ ហើយ​អ្នក​ខ្លះ​ទៀត​ញុំា​តិច​ដើម្បី​គ្រាន់​តែ​ចំអែត​ក្រពះ​​ ដោយ​សារ​តែ​តម្លៃ​ម្ហូប​អាហារ​ឡើង​ថ្លៃ​ពេក។​

ដោយ​សារ​តែ​ភាព​អត់​ឃ្លាន​ស្ត្រី​ហៃ​ទី​វ័យ​ ១៦​ ​ឆ្នាំ​ អ្នក​​ស្រី​​ ឆា​លីន​(Charlene)​​​ ដែល​មាន​កូន​ប្រុស​​អាយុ​​១ ​ខួប​​​ម្នាក់​ ចាប់​ផ្តើម​បរិភោគ​​នំ​​ដែល​ធ្វើ​ពី​ដី​លឿង​ក្រៀម ​​ដែល​យក​មក​ពី​តំបន់​​ខ្ព​ង់​រាបភាគកណ្តាល​​​​នៃ​ប្រទេស​​។​

cover

អស់​ពេល​ជាយូរ​មក​ហើយ ​ដែល​ស្រ្តី​មាន​ផ្ទៃពោះ​និង​កុមារ​នៅ​តំបន់​ទីទ័ល​ក្រ​នេះ​យល់​​ថា​​នំ​ភក់​ ជា​ឳសថ​ចាំបាច់​ជួយ​បំបាត់​​ភាព​​ស្រេក​​ឃ្លាន​​ និង​ជាប្រភព​កាល់​ស្យូម​(Calcuim​​)​។​​ ជាក់​ស្តែង ​នំ​​​​ដែល​​ធ្វើ​​​ពី​ដី​​លាយ​ផ្សំ​ជា​មួយ​អំបិល​និង​​ចំណិត​បន្លែ​​ប្រែ​ក្លាយ​ជា​អាហារ​ប្រចាំ​​ថ្ងៃ​ សម្រាប់​គ្រួសារ​អ្នកស្រី​ ឆាលីន​ ​ដែល​មាន​​សមាជិក​៨​នាក់​ទៀត​រស់​​នៅ​ក្នុង​ផ្ទះ​តូច​​ដែលមាន​​បន្ទប់​ពីរ​​នៅ​តំបន់​អា​ណាធិបតេយ្យ​​នៃ​​ក្រុង​​​ស៊ីធី​ សូឡីល៍​(Cite Soleil)​​​។​

​ទន្ទឹម​គ្នា​នេះ​ដែរ​ ស្រ្តី​​ហៃទី​វ័យ​១៦​ឆ្នាំ​មាន​កូន​ប្រុស​ឈ្មោះ​ វ៉ូដសុន​(Woodson)​​ កំពុង​តែ​ដេក​​លើ​ភ្លៅ​ មើល​ទៅ​​ហាក់​​ដូចជា​ស្គម​​ជាង​ទម្ងន់​នៅ​ពេល​​ទើប​នឹង​​កើត​២.៨គីឡូក្រាម​ ​បាន​និយាយ​​ប្រាប់​ថា​​៖​ «ពេល​ម្តាយ​​ខ្ញុំ​​អត់​​មាន​អ្វី​ចំអិន​ឲ្យ​ខ្ញុំ​ញុំា​ ខ្ញុំ​ត្រូវ​តែ​ញុំា​នំ​នេះ​៣ដង​ក្នុង​មួយ​ថ្ងៃ​»​។​

ស្រ្តី​ហៃទី​វ័យ​ ៤០​ ឆ្នាំ​មួយរូប​ទៀត​​ឈ្មោះ​ម៉ារី​ ណូអិល​​(Marie Noel)​​ ដែល​លក់​នំ​នេះ​នៅ​ផ្សារ​ដើម្បី​ចិញ្ចឹម​កូន​៧នាក់​នៅក្នុង​​បន្ទុក​ ​ក៏បាន​ឲ្យ​ដឹង​ផងដែរថា​៖​ «ខ្ញុំ​ដឹង​ថា​នំ​នេះ​មិន​​​ល្អ​​​​ឡើយ​​​សម្រាប់​ខ្ញុំ​ ខ្ញុំ​សង្ឃឹម​ថា​ថ្ងៃ​មួយ​​ខ្ញុំ​នឹង​​មាន​​​អាហារ​គ្រប់គ្រាន់​សម្រាប់​បរិភោគ​ ដូច្នេះ​​ខ្ញុំ​អាច​ឈប់​​បរិភោគនំ​ទាំង​នេះ​​ហើយ​»​។​​

​បើ​តាម​សារព័ត៌មាន​ដឹហ្គោឌៀន​(Theguardian)​បាន​ឲ្យ​ដឹងថា​ វត្ត​មាន​សិស្ស​នៅ​តាម​សាលា​នៅ​ទូទាំង​ប្រទេស​ហៃទី​បាន​ធ្លាក់ចុះ​ ហើយ​គ្រូបង្រៀន​ពេល​ខ្លះ​ក៏​ឃ្លាន​ខ្លាំង​ណាស់​ដែរ​ដល់​ថ្នាក់​មិ​​នអាច​ផ្តោត​​អារម្ភណ៍​​បង្រៀនបាន​។​ គ្រូ​ម្នាក់​ដែល​មក​ពី​ទីក្រុង​ ផត​ អូ​ ព្រីន​(Port Au Prince)​ លោក​ ស្មឺនុហ្វ​ យូជី​ន ​(Smirnoff Eugene) បាន​ប្រាប់​ឲ្យ​ដឹងថា​ ដោយសារ​តែ​ភាព​ស្រេកឃ្លាន​ពេក​ទើប​​លោក​​​​​​ព្យាយាម​​ដាស់​​​សិស្ស​​​របស់​លោក​ឲ្យ​ភ្ញាក់​ដោយ​ប្រឹង​និយាយ​រឿង​កំប្លែង​​ ឲ្យ​សិស្ស​ផ្តោត​​អារម្មណ៍​​ក្នុង​ការ​សិក្សា​​។​

ក្រឡេក​មើល​លើ​តម្លៃ​ម្ហូប​អាហារ​នៅ​លើ​ពិភព​លោក​វិញ​ ដោយ​សារ​តែ​តម្លៃ​ប្រេង​​កើនឡើង​​ក៏​ជំរុញ​ឲ្យ​តម្លៃ​ម្ហូបអាហារ​លើ​ពិភព​លោក​​មាន​​សន្ទុះ​​ឡើង​​ថ្លៃ​​ខ្លាំង ​​បណ្តាល​ឲ្យ​​​តម្លៃ​​​ទំនិញ​​​បន្ទាប់​បន្សំ​ដូចជា​ពោត​ ស្រូវ​សាឡី​​រួមទាំង​តំរូវការ​លើ​ឥន្ធនៈ​​លើ​ពិភពលោក​​កើន​ឡើង​​ជា​បន្ត​បន្ទាប់​​រហូត​ធ្វើ​ឲ្យ​មាន​សម្ពាធ​ដល់​តម្លៃ​រម្ហូបអាហារ​។​

ចំណែក​នៅឯ​ទីផ្សារ​ក្នុង​តំបន់​អាណាធិបតេយ្យ​ ឡាសាលីន ​(La Saline) វិញ​ ​អង្ករ​២កំប៉ុង​លក់​​​ក្នុង​​តម្លៃ​០.៦ដុល្លា ​​កើន​ឡើង​ ០.១ ដុល្លា ​ចាប់​ពី​​ខែ​ធ្នូ​ ពោល​គឺ​កើន​ឡើង​​៥០ភាគរយ​បើ​ប្រៀប​នឹង​​ឆ្នាំ​កន្លង​ទៅ​។​​ រីឯ​សណ្តែក​ ទឹកដោះគោ​​ខាប់​ ​​រួម​ទាំង​ផ្លែឈើ​បាន​ឡើង​ថ្លៃ​ក្នុង​​ភាគរយ​ ប្រហាក់ប្រហែលគ្នា​ ហើយ​​សូម្បី​​​ថ្លៃ​​នៃ​ដី​ឥដ្ឋ​ដែល​អាច​បរិភោគ​បាន​ក៏​ឡើង​ថ្លៃ​ពី​ឆ្នាំ​មុន​ដែរ​ ដោយ​កើន​ឡើង​​ជិត​ស្មើរ​​នឹង​​១.៥​ដុល្លា​។​

ដោយសារ​តម្លៃ​ទំនិញ​ជា​សកល​ឡើង​ថ្លៃ​ បូករួម​ទាំង​បញ្ហា​មួយចំនួន​ដូចជា​បញ្ហា​ទឹកជំនន់​និង​ការ​ខូចខាត​ដំណាំ​ដែលមាន​ពី​ឆ្នាំ​២០០៧ មក​ ពីព្រោះតែ​ខ្យល់ព្យុះ​​ ភ្លាមៗ​នោះ​ភ្នាក់​ងារ​ផ្នែក​ស្បៀង​អាហារ​ និង ​កសិកម្ម​ របស់​អង្គការ​សហប្រជាជាតិ​​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​បន្ទាន់​​នៅ​ក្នុង​​ប្រទេស​ហៃទី​​និង​បណ្តា​ប្រទេស​ដែល​នៅ​ ខា​រីបៀន​ (Caribbean Countries)។ ​​មេ​ដឹក​នាំ​របស់​បណ្តា​ប្រទេស​​ទាំង​នោះ​​បាន​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​​បន្ទាន់​នៅ​ក្នុង​​ខែ​​ធ្នូ​​ដើម្បី​ពិភាក្សា​លើ​ការ​កាត់​បន្ថយ​ពន្ធ​​លើ​ចំណី​អាហារ​និង​បង្កើត​ចំការ​ក្នុង​តំបន់​ឲ្យ​បាន​ច្រើន​ដើម្បី​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ការ​នាំ​ចូល​។​

បើ​និយាយ​ពីអ្នក​ធ្វើ​នំ​វិញ​  ពួកគាត់ដឹក​ជញ្ជូន​ដី​ពី​ទី​ប្រជុំជន​នៃ​សង្កាត់​ អ៊ីន​ឆ្សេ​ ​(Hinche) ទៅ​​កាន់​ផ្សារ​​ ឡា​សា​លីន​(La Saline)​​ ​នៅ​ក្នុង​ផ្សារ​ដែល​មាន​តុ​រាយ​ប៉ាយ​ហើយ​នៅ​លើ​តុ​​មាន​​​បន្លែ​និង​សាច់​យ៉ាង​​ច្រើន​ដែល​​ហ៊ុំជិត​​ដោយ​សត្វ​រុយ​។​ ស្ត្រី​ជា​​ច្រើន​ទិញ​ដី​​បន្ទាប់​មក​​ច្នៃ​ឲ្យ​​ទៅ​​ជា​នំ​​ដូចជា​នៅតំបន់​ ហ្វត​ ឌីម៉ង់​(Fort Dimanche)​​ នៅ​ក្បែរ​នឹង​​ទី​​ប្រជុំជន​អាណាធិបតេយ្យ​។​

កំពុង​យួរ​ធុង​ដែល​មាន​ដី​និង​ទឹក​ឡើង​ជណ្តើរ​ទៅ​លើ​ដំបូល​អគារ​មួយ​ដែល​ពី​មុន​គេ​ឲ្យ​ ឈ្មោះ​ថា​ជា​ពន្ធនា​គា​ អ្នក​ធ្វើ​នំ​ រើស​គ្រួស​​ចេញ​ពី​ដី​ហើយ​ក៏​កូរ​ច្របល់​​បន្លែ​និង​អំបិល​​បន្ទាប់​​​មក​​រោយ​​​​គ្រឿង​ផ្សំ​ចូលគ្នា​ ​​ហើយ​ហាល​​នំ​ទាំង​នោះ​ក្រោម​​កំដៅថ្ងៃ​ក្តៅ​​។​​នៅ​ពេល​​នំ​ស្ងួត​ហើយគេ​​ក៏​យួរ​ធុង​នំ​ទាំងនោះ​ទៅ​លក់​នៅផ្សារ​ឬ​នៅតាម​ផ្លូវ​។

​បើ​តាម​សាស្ត្រាចារ្យ​ផ្នែក​សុំា​វិទ្យា​ដែល​សិក្សា​អំពី​ភាព​សុំា​នឹង​រោគ​នៃ​សាកលវិទ្យា​ល័យ​ ខូ​ឡូរ៉ាដូស្តេត​(Colorado State University)​ លោក ​ជឺរល់ អ៊ិន ខាលាហាន​​(Gerald N. Callahan) ​បាន​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា​ តាម​ការ​វាយ​តម្លៃ​នៃ​ផល​ប៉ះពាល់​ផ្នែក​​សុខភាព​គឺ​មាន​​ភាព​លាយ​​ឡំ​​គ្នា​។ ដី​អាច​មាន​វី​រុស​បរា​ស៊ីត​រឺវីរុស​តុក​សីន​ដែល​​អាច​​​បង្ក​​​​ឲ្យ​ស្លាប់​បាន​ តែ​ក៏​អាច​ធ្វើ​ឲ្យ​រឹ​ង​​មាំ​​នូវ​ភាព​​សុំា​នឹង​មេរោគ​ទៅ​នឹង​ជម្ងឺ​មួយ​ចំនួន​នៃ​គត៌​​នៅ​ក្នុង​​ស្បួន​​ដែរ​»​៕​

ប្រភព៖​ Associate Press

[wpb-yt video=”s3337cj4sJQ”]

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សមាជិកសភានិងឧត្តមសេនីយ៍អាមេរិកសិក្សាអំពីផែនការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់

សមាជិករដ្ឋសភានិងព្រឹទ្ធសភា រួមទាំងឧត្តមសេនីយ៍[...]

វិភាគ៖អតីតមេបក្សប្រឆាំងម៉ាឡេស៊ីAnwarIbrahimចូលកាន់តំណែងនាយករដ្ឋមន្រ្ដីក្នុងឆ្នាំ២០២០អាចធ្វើឱ្យប្រជាធិបតេយ្យនៅអាស៊ានកាន់តែរឹងមាំ

តំបន់អាស៊ីអាគ្នេយ៌ គឺជាប្លុកធំមួយ មាន១០ប្រទេស[...]

តើចិននឹងមានអ្វីកើតឡើងបើហុងកុងធ្លាក់ក្នុងបដិវត្តន៍ពណ៌?

រយៈពេល១៥សប្ដាហ៍មកហើយដែលហុងកុងស្ថិតក្នុងសភាពចល[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត