loader

នៅ​ឆ្នាំ​ ២០២០​ ខាង​មុខ​ ប្រជាជន​លើ​ពិភពលោក​ នឹង​មាន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ប្រើ​កាន់តែ​ច្រើន​ ជាង​មាន​អគ្គិសនី​និង​ទឹក​ប្រើប្រាស់​

cover-Smartphone
របាយការណ៍​ថ្មី​មួយ​ បាន​រក​ឃើញ​ថា​នឹង​មានការ​ចរាចរណ៍​នូវ​ទូរស័ព្ទ​ដៃ​យ៉ាង​ខ្លាំង​នៅ​ជុំវិញ​ពិភពលោក​។​ ដូច្នេះ​ហើយ​ វា​នឹង​មាន​ទូរស័ព្ទ​ប្រើ​ច្រើន​ជាង​មាន​អគ្គិសនី​ប្រើប្រាស់​។​

​មនុស្ស​នៅ​ជុំវិញ​អ្នក​ ប្រហែលជា​អាច​មាន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ហើយ​នា​ពេល​បច្ចុប្បន្ន​ ហើយ​អ្នក​ក៏​ប្រហែល​តែ​កំពុង​អាន​អត្ថបទ​នេះ​តាម​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ (smartphone)​ ផង​ក៏​ថា​បាន​។​ ប៉ុន្តែ​ វា​ប្រហែលជា​មាន​ផ្នែក​ផ្សេងៗ​ទៀត​នៅ​លើ​ពិភពលោក​នេះ​ មិន​ទាន់​មាន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ប្រើ​នៅឡើយ​ទេ​ សម្រាប់​ពេល​ឥឡូវនេះ​។​

​របាយការណ៍​ថ្មី​មួយ​ពី​ Cisco​ បានឱ្យ​ដឹង​ថា​ នឹង​មាន​ប្រជាជន​កាន់តែ​ច្រើន​ក្នុង​ពិភពលោក​នេះ​ មាន​ទូរស័ព្ទ​ចល័ត​ប្រើ​ ជាង​មាន​អគ្គិសនី​និង​ទឹក​ប្រើប្រាស់​ នា​បំណាច់​ឆ្នាំ​ ២០២០​ ខាង​មុខ​នេះ​។​ ជា​ការ​ពិត​ហើយ​ ប្រជាជន​ ៥,៤​ លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​ នឹង​មាន​ទូរស័ព្ទ​សម្រាប់​ទំនាក់ទំនង​គ្នា​យ៉ាងច្រើន​ ខណៈ​ដែល​ប្រជាជន​ចំនួន​ ៥,៣​ ប៊ី​លាន​នាក់​ (៥,៣​ ពាន់​លាន​)​ នឹង​មានទឹក​ប្រើប្រាស់​ ហើយ​ប្រជាជន​ ៣,៥​ ប៊ី​លាន​នាក់​ទៀត​ នឹង​មាន​ប្រព័ន្ធ​ត​ភ្ជាប់​ទឹក​ដើម្បី​ប្រើប្រាស់​។​

pic1--mobile-white-paper​យោង​តាម​ CNET​ បានឱ្យ​ដឹង​ថា​ ចំនួន​រថយន្ត​ អាច​នឹង​កើនឡើង​ដល់​ ២,៨​ ប៊ី​លាន​គ្រឿង​ ត្រូវ​បាន​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​នៅ​ជុំវិញ​ពិភពលោក​នេះ​ បើ​គិត​តាម​ការ​កើនឡើង​នៃ​ចំនួន​ប្រជាជន​ខាងលើ​។​

ប្រទេស​ក្រីក្រ​នៅ​ជុំវិញ​ពិភពលោក​ ទំនង​នឹង​មាន​ចំនួន​ទូរស័ព្ទ​ចល័ត​កើនឡើង​។​ ដោយឡែក​ នៅ​ម​ជ្ឈឹ​ម​បូព៌ា​ និង​ទ្វីបអាហ្វ្រិក​ ក៏​មានការ​កើនឡើង​រហូត​ដល់​ ១១៧%​ ក្នុង​ឆ្នាំ​ ២០១៥​ ហើយ​នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ក៏​មានការ​កើនឡើង​រហូត​ដល់​ ៨៣%​ ព្រមទាំង​នៅ​អា​មេ​រិ​កឡា​ទី​ន​ ក៏​មានការ​កើនឡើង​ចំនួន​ ៧៣%​ ដែរ​។​ នេះ​បើ​តាម​របាយការណ៍​ខាងលើ​នោះ​។​

​នេះ​ជា​ពេល​ដែល​ប្រទេស​កំពុង​អភិវឌ្ឍ​ បាន​មើលឃើញ​ថា​មានការ​កើនឡើង​នូវ​បច្ចេកវិទ្យា​ខ្សែកាប​អ៊ិ​ន​ធើ​ណែ​ត​ ប៉ុន្តែ​មិន​មាន​ចំនួន​ជាក់លាក់​ទេ​។​ ដូចដែល​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ Pew​ បាន​រក​ឃើញ​ថា​ មាន​ត្រឹមតែ​ ២៤%​ ប៉ុណ្ណោះ​នៃ​ប្រទេស​កំពុង​អភិវឌ្ឍ​ និង​កំពុង​រីក​ចម្រើន​នៅ​ក្នុង​ពិភពលោក​ ដែល​មាន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ប្រើ​។​

pic2--Technology-Report-14​សហរដ្ឋអាមេរិក​ឈរ​លើ​លំដាប់​ខ្ពស់​ជាងគេ​ គឺ​ប្រជាជន​ចំនួន​ ៥៨%​ មាន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ប្រើប្រាស់​ដោយ​អាច​ភ្ជាប់​អ៊ិ​ន​ធើ​ណែ​ត​បាន​។ ​ ប៉ុន្តែ​ប្រទេស​ដែល​អភិវឌ្ឍ​តិច​វិញ​ គឺ​ មិន​មាន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ប្រណីតៗ​ប្រើ​ប៉ុន្មាន​ទេ​ដូច​ជា​ ប៉ា​គី​ស្ថាន​ មាន​ ៤%​ អ៊ុយ​ហ្ក​ង់​ដា​ មាន​ ៥%​ តង់​ហ្សា​នី​ មាន​ ៨%​ ។​

មជ្ឈមណ្ឌល​ស្រាវជ្រាវ​ Pew​ បាន​ពន្យល់​ថា​៖​ «​អ្នកមាន​ទូរស័ព្ទ​ប្រើ​ គឺ​មាន​កម្រិត​ខ្ពស់​ជាង​អ្នក​ដែល​ចេះ​ដឹង​។​ ការ​ស្ទង់​មតិ​នៃ​បណ្ដា​ប្រទេស​នានា​ បានឱ្យ​ដឹង​ថា​ អ្នក​ដែល​ចាប់ពី​កម្រិត​មធ្យមសិក្សា​ ឬ​ឧត្តម​សិក្សា​ឡើង​ទៅ​ គឺ​អាច​មាន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ប្រើ​ ជាង​អ្នក​ដែល​មានចំណេះ​ដឹង​តិចតួច​។​ ជាក់ស្ដែង​នៅ​ក្នុង​ប្រទេស​ហ្ស័​រ​ដង់​ ដែល​មាន​ប្រជាជន​ ៦៧%​ មាន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ប្រើ​ ហើយ​ ១៣%​ ចំពោះ​អ្នក​ដែល​មានចំណេះ​ដឹង​តិច​ ហើយ​ភាព​ខុស​គ្នា​ ៥៤%​ គឺ​មាន​មាន​គម្លាត​ស្រ​ដៀង​គ្នា​ទៅ​នឹង​ប្រទេស​ឈី​លី​»​។​

​ប៉ុន្តែ​ ដើម្បី​ឱ្យ​មានចំណេះ​ដឹង​បន្ថែម​ទៀត​ ប្រជាជន​អាច​ត្រូវការ​ប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​។​ របាយការណ៍​ពិភពលោក​ក្នុង​ឆ្នាំ​២០១៤​ ពី​អង្គការ​ UNESCO​ បាន​រក​ឃើញ​ថា​ ស្ត្រី​អាន​ច្រើន​ជាង​បុរស​ចំនួន​ ៦​ ដង​ នា​ពេល​ដែល​ពួក​គេ​ភ្ជាប់​ទៅ​នឹង​សៀវភៅ​អេ​ឡិច​ត្រូ​និ​ច​ ដែល​អាច​រក​ទិញ​បាន​ក្នុង​តម្លៃ​ថោក​ និង​ងាយស្រួល​។​ ជា​ការ​ពិត​ ៦២%​ នៃ​អ្នកឆ្លើយ​តប​ក្នុង​របាយការណ៍​ និយាយ​ថា​ពួក​គេ​អាន​ច្រើន​ដោយសារ​តែ​ពួក​គេ​អាច​អាន​វា​បាន​តាម​រយៈ​ទូរស័ព្ទ​។​

​វា​ពិតជា​សំខាន់​ណាស់​សម្រាប់​ការ​អប់រំ​ចំពោះ​ស្ត្រី​ដែល​កំពុង​ឆ្ពោះទៅ​មុខ​ផង​ដែរ​។​ របាយការណ៍​ពី​អង្គការ​ UNESCO​ បានឱ្យ​ដឹង​ថា​ ការ​អាន​តាម​រយៈ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ បាន​អនុញ្ញាត​ឱ្យ​ស្ត្រី​ងាយស្រួល​ក្នុង​ការ​ស្វែងរក​មធ្យោបាយ​ដើម្បី​អាន​ ដោយ​គ្មាន​ការ​បារម្ភ​អំពី​ផលវិបាក​ក្នុង​ការ​ស្វែងរក​សៀវភៅ​ពិត​មក​អាន​។​ នោះ​ជា​ដំណឹង​ល្អ​ ចាប់តាំងពី​ស្ត្រី​បាន​អាន​សៀវភៅ​ច្រើន​ជាង​បុរស​ដល់​ទៅ​ ៦​ ដងនោះ​។​

​សរុប​មក​ គោលដៅ​សំខាន់​គឺ​ដើម្បី​ជួយ​ស្ត្រី​ទាំងនោះ​ឱ្យ​អាច​ប្រើប្រាស់​ចំពោះ​គណនី​ធនាគារ​របស់​ពួ​គ​គេ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ដែល​សៀវភៅ​ ដើម្បី​អាន​ និង​រក្សា​ទំនាក់ទំនង​ជាមួយ​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​។​

​នាយក​ក្រុមហ៊ុន​ Growth​ Ventures​ Group,​ Tata​ Communications​ ឈ្មោះ​ថា​ Rangu​ Salgame​ បាន​និយាយ​ក្នុង​របាយការណ៍​ថា​៖​ «​ប្រជាជន​ ៣​ ប៊ី​លាន​នាក់​ (​បី​ពាន់​លាន​)​ ពី​ប្រទេស​កំពុង​អភិវឌ្ឍ​ នឹង​អាច​ប្រើប្រាស់​អ៊ិ​ន​ធើ​ណែ​ត​បាន​នា​ពេល​ខាង​មុខ​»​។​ លោក​បន្ត​ថា​៖​ «​ឥឡូវ​យើង​មានឱកាស​យ៉ាងច្រើន​សម្រាប់​ជំនាន់​ពួក​យើង​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ស្ត្រី​ពីរ​ដ្ដ​នៃ​ភាព​ក្រីក្រ​និង​មិន​ឯករាជ្យ​ដែល​គ្មាន​ទី​បញ្ចប់​ តាម​រយៈ​ការ​ផ្ដល់​ឱ្យ​ពួក​គេ​នូវ​ការ​ទទួល​បាន​ព័ត៌មាន​ និង​ឱកាស​ខាង​សេដ្ឋកិច្ច​»៕

ប្រែ​សម្រួល​ដោយ​៖​ សេង​ វិបុល​ /​ ប្រភព​៖​ familyshare.com​

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ឥណ្ឌាបរាជ័យបេសកកម្មឡើងឋានព្រះចន្ទព្រោះកំហុសបច្ចេកទេស

សម្រាប់ខួបទី៥០ឆ្នាំនៃមនុស្សជាតិបានជាន់ដីភពព្រ[...]

Rodrigo Duterte ថាUN បំផ្លើសអំពីចំនួនមនុស្សស្លាប់ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក

គណៈកម្មការសិទ្ធិមនុស្សអង្គការសហប្រជាជាតិបោះឆ្[...]

ថៃ៖នាយករដ្ឋមន្ត្រីប្រាយុទ្ធចេញបញ្ជាឱ្យបិទបញ្ចប់ការគ្រប់គ្រងបែបយោធានិយម

មុនពេលរដ្ឋាភិបាលស៊ីវិល ​ ត្រូវស្បថចូលកាន់តំណែ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត