loader

នាយក​រដ្ឋមន្ត្រី​ថៃ​ព្រមាន​ជន​ណា​ដែល​ប្រឆាំង​សាលដីកា​ករណី​លោកស្រី​យី​ង​ឡាក់​

ថៃ៖នាយករដ្ឋមន្ត្រីថៃ ឧត្តមសេនីយ៍ប្រាយុទ្ធចន្ទអូចា កាលពីថ្ងៃចន្ទ ទី២៤ កក្កដាបានព្រមានចាត់វិធានការទៅលើជនទាំងឡាយណាដែលប្រឆាំងសាលដីការរបស់តុលាការកំពូលករណីអតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា។

ying-luk

លោកស្រី យីងឡាក់ ត្រូវបានគណៈកម្មការប្រឆាំងអំពើពុករលួយប្រទេសថៃប្តឹងទៅតុលាការកំពូលដោយចោទលោកស្រីពីបទធ្វេសប្រហែសបណ្តោយឲ្យមានការកឹបកេងប្រាក់រដ្ឋរាប់ពាន់លានបាតក្នុងគម្រោងទិញស្រូវកាលពីឆ្នាំ២០១៣ ដែលលោកស្រីជានាយករដ្ឋមន្ត្រី។

ដោយសារសំណុំរឿងនេះលោកស្រីប្រឈមមុខនឹងការផ្តន្ទាទោសហើយរឹបអូសទ្រព្យសម្បត្តិបើតុលាការរកកំហុសឃើញ។ យ៉ាងណាក៏ដោយគេគិតថា តុលាការនេះនឹងផ្តន្ទាទោសលោកស្រី ហើយពិន័យជាប្រាក់ដោយរឹបអូសទ្រព្យសម្បត្តិលោកស្រីជាច្រើនពាន់លានបាតទៀតផង។ តាមសារព័ត៌មានថៃ The Nation តុលាការកំពូលរបស់ព្រះរាជាណាចក្រនេះនឹងប្រកាសសាលដីការរបស់ខ្លួននៅថ្ងៃទី ២៥ សីហា។

ទាក់ទិនរឿងនេះឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា បានព្រមានថា នឹងបង្ក្រាបទៅលើជនណាឬក្រុមណាគាំទ្រលោកស្រីយីងឡាក់ហើយប្រឆាំងនឹងអំណាចរបស់តុលាការ។ លោកប្រាយុទ្ធបានបញ្ជាក់ទៀតថា ច្បាប់គឺជាច្បាប់មិនអាចជនណារំលោភបានឡើយ។

កាលពីថ្ងៃម្សិលមិញនេះ ដែរអគ្គមេបញ្ជាការកងទ័ពរបស់ព្រះរាជាណាចក្រនេះបានប្រកាសដាក់ពង្រាយកងទ័ពនៅតាមមហាវិថីនានានៅរាជធានីបាងកកដើម្បីទប់ទល់ស្ថានការណ៍បះបោរណាមួយនៅថ្ងៃដែលតុលាការកំពូលប្រកាសសាលដីការ។

ក្នុងសំណុំរឿងនេះហើយដែលលោកស្រី យីង ឡាក់ ត្រូវបានតុលាការរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះទម្លាក់លោកស្រីពីតំណែងហើយនៅខែ ឧសភា ២០១៤ ពួកយោធាដឹកនាំដោយឧត្តមសេនីយ៍ប្រាយុទ្ធក៏បានធ្វើរដ្ឋប្រហាររំលាយគណៈរដ្ឋមន្ត្រីរបស់លោកស្រីយីងឡាក់។

បច្ចុប្បន្នប្រទេសនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកយោធា។ ប៉ុន្តែពួកយោធាសន្យាបើកឱ្យមានការបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលថ្មីនៅខែសីហាឆ្នាំ២០១៨ដែលសហគមន៍អន្តរជាតិជាពិសេស អាមេរិក និងសហភាពអឺរ៉ុប ទាមទារឱ្យបញ្ចប់ការគ្រប់គ្រងបែបយោធានិយម៕ប្រភពៈThai The Nation

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ចិនព្រមានអាមេរិកកុំរុញចិនប្រលូកសង្គ្រាមត្រជាក់សម័យថ្មីជាមួយខ្លួនឱ្យសោះ

សង្គ្រាមត្រជាក់អាចត្រឡប់មកវិញព្រោះអាមេរិកនឹងជ[...]

អាមេរិកស្ថិតក្នុងស្ថានភាពរង់ចាំ ចម្លើយពីមេបក្សប្រឆាំងវេណេហ្សូ​អេឡា​ដើម្បីរឹប​អូស​នាវា​​របស់អ៊ីរ៉ង់

នៅទីបំផុតសហរដ្ឋអាមេរិកកំពុងជ្រើសរើស​លើផ្លូវមួ[...]

នាវាដឹកប្រេងអ៊ីរ៉ង់មួយគ្រឿងបើកឆ្លងផុតរនាំងទ័ពអាមេរិកខណៈអាមេរិកធ្វើសមយុទ្ធ នៅសមុទ្រពែក្ស

ខណៈនេះពិភពលោកកំពុងតែសម្លឹងមើលដោយប្រុងប្រយ័ត្ន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត