loader

នាយកអនុវិទ្យាល័យឈូកខ្សាច់កៀរគរថវិកាពីពលរដ្ឋចាក់ដីបំពេញទីធ្លាសាលា

កំពង់ធំ៖ ដោយមើលឃើញពីទុក្ខលំបាករបស់សិស្សានុសិស្សលោក ងួន ពិសិដ្ឋ នាយកអនុវិទ្យាល័យឈូកខ្សាច់ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានចុះទៅរៃអង្កាសថវិកាពីប្រជាពលរដ្ឋ និងសប្បុរសជននានា ដើម្បីចាក់ដីបំពេញទីធ្លាសាលា ឱ្យសិស្សងាយស្រួលធ្វើដំណើរ និងមានសោភ័ណភាពស្អាត។

សកម្មភាពចាក់ដីបំពេញតីធ្លាសាលារៀនឱ្យសិស្សានុសិស្សងាយស្រួលធ្វើដំណើរ។ រូបភាព ពោ គឺមសេង យុវជនខេត្តកំពង់ធំ

សិស្សានុសិស្សបានសម្តែងក្តីរីករាយពេលទីធ្លាសាលារៀនស្អាត ងាយស្រួលធ្វើដំណើរចេញចូលសាលា ដែលពីមុនមានភក់ជ្រាំពិបាកដើរ។

សូមបញ្ជាក់ថា ដីគ្រួសក្រហមដែលលោកនាយកសាលាបានចាក់កាលពីពេលថ្មីៗនេះ មានចំនួន ១០០ឡាន ចំណាយថវិកាអស់ ១១លានរៀល៕

ខាងក្រោមនេះជារូបភាពសកម្មភាពចាក់ដីបំពេញទីធ្លាសាលា

អត្ថបទខ្លីសរសេរដោយ ពោ គឺមសេង យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ផ្លែននោងល្អប្លែកប្រវែង ១.៥៧ ម៉ែត្រផលបានពីការប្រើជីធម្មជាតិរបស់អ្នកស្រុកមោងឫស្សី

បាត់ដំបង៖ រឿងមិនគួរឱ្យជឿ តែវាជាការពិត ដែលកសិក[...]

កំពង់ធំ៖ អ្នកស្រុកបារាយណ៍ត្រៀមរៀបចំប្រណាំងទូកផ្កាចារ ៣ ថ្ងៃក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

កំពង់ធំ៖ នៅថ្ងៃទី ២៧ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នា[...]

អ្នកស្រី សួ ចិត្រ ដាំបន្លែសរីរាង្គធ្វើម្ហូបលក់គិតគូរពីសុខភាពអ្នកទទួលទាន

កំពង់ធំ៖ អ្នកស្រី សួ ចិត្រ និងប្តីគឺលោក ផ្លុង[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត