loader

នាយករដ្ឋមន្រ្ដី កាណាដា សាទរពិធីបុណ្យចូលឆ្នាំខ្មែររបស់វត្តពុទ្ធសាសនាខ្មែរក្រោម

លិខិតរបស់ លោកនាយករដ្ឋមន្រ្ដីវ័យក្មេង កាណាដា Justin P.J Trudeau ចេញផ្សាយនៅព្រឹកថ្ងៃទី៨ មេសានេះ សម្ដែងការអបអរសាទរ និង ជូនពរឆ្នាំថ្មី ឆ្នាំចូលឆ្នាំខ្មែរ។ គារវកិច្ចលោកនាយករដ្ឋមន្រ្ដីរូបនេះ សម្រាប់វត្តមាននៃការប្រារព្ធពិធីរបស់ខ្មែរកម្ពុជាក្រោមនៅវត្តព្រះពុទ្ធសាសនាកម្ពុជាក្រោមនៃក្រុង Hamilton ដែលមានឈ្មោះថា  wat Khmer Krom Hamilton។

លោកថាវិបុលភាពនៃប្រទេសកាណាដាគឺជាគុណបំណាច់ផងដែររបស់ពលរដ្ឋកាណាដាដែលមានសែស្រឡាយខ្មែរ និង ឆ្លុះបញ្ចាំងនូវសង្គមចម្រុះមួយរបស់កាណាដាជាទីស្ថានប្រសើរដែលមនុស្សប្រាថ្នា ចង់រស់នៅ។

ក្នុងឆ្នាំថ្មីនេះ ពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ នឹងប្រារព្ធឡើងបីថ្ងៃតាមទំនៀមទម្លាប់ គឺត្រូវនឹងថ្ងៃ ១៤ ១៥ ១៦ ខែមេសា ។

មហាសង្ក្រាន្ត ឆ្នាំនេះ នឹង ចូល មកដល់ នៅ ថ្ងៃអាទិត្យ ១០ កើតខែ ចែ ត្រ ត្រូវ នឹង ថ្ងៃទី ១៤ ខែមេសា គ . ស ២០១៩ វេលា ម៉ោង ១៥ និង ១២ នាទី រសៀល។

ពលរដ្ឋ ខ្មែរកាណាដា ខ្មែរកម្ពុជាក្រោម និង អ្នកតាមដានសង្គមនានា ថ្លែងអំណរគុណតបទៅវិញចំពោះសន្ដានចិត្តរបស់នាយករដ្ឋមន្រ្ដីវ័យក្មេងរូបនេះដែលតែងតែផ្សាភ្ជាប់ទំនាក់ទំនងនៃភាពជាអ្នកដឹកនាំខ្លួនគ្រប់ជ្រុងជ្រោយនៃបណ្ដាជាតិសាសន៍ទាំងអស់ដែលមានអ្នកខ្លះហៅលិខិតជូនពររបស់នាយករដ្ឋមន្ត្រីកាណាដាដែលបន្តទទួលស្គាល់បងប្អូនកម្ពុជាក្រោមជាជាតិសាសន៍ខ្មែរ៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

វត្ថុបុរាណកម្ពុជាចំនួន១៥ គ្រោងតាំងបង្ហាញនៅពិព័រណ៍ក្រុងប៉េកាំង

គេហទំព័រសារព័ត៌មានចិនមានឈ្មោះ ​​china.org.cn [...]

សហភាពសហជីពកម្ពុជាចង់ឃើញមានការលើកលែងទោសលោកសមរង្ស៊ីនិងលោកកឹមសុខាក្នុងឱកាសឆ្នាំថ្មី

លោករ៉ុងឈុន ប្រធានសហភាពសហជីពកម្ពុជា តាងនាមឱ្យស[...]

សង្គមស៊ីវិល ក្រុមហ៊ុន និង ស្ថាប័នរដ្ឋ ធ្វើយុទ្ធនាការអំពីការគោរពច្បាប់ចរាចរណ៍មុនចូលឆ្នាំមកដល់

ពលរដ្ឋថាយុទ្ធនាការសុវត្ថិភាពចរាចរណ៍មុនចូលឆ្នា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត