loader

នាយករដ្ឋមន្ត្រីកម្ពុជាសាទរវត្តមានប្រធានាធិបតីស្រីលង្កាលើទឹកកម្ពុជានៅថ្ងៃនេះ

ក្រោយពីមានការអញ្ជើញរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅពេលនេះលោកប្រធានា​ធិបតីនៃសាធារណរដ្ឋប្រជាធិតេយ្យសង្គមនិយមស្រីលង្កា គឺលោក​​         ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា បានមកដល់កម្ពុជាហើយ កាលពីព្រឹកថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ ២០១៩នេះ ក្នុង​​គោល​បំណងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅ     កម្ពុជារយៈពេល ៤ថ្ងៃ។ ដំណើរទស្សនកិច្ច នេះ លោកបានចូលគាល់ ព្រះមហាក្សត្រនិងជួបប្រជុំជាមួយនាយករដ្ឋមន្ត្រី។

កញ្ញាអ៊ុំ ច័ន្ទលក្ខិណា រាយការណ៍!

ការមកដល់ជាលើកដំបូងរបស់ ប្រធានាធិកបតីស្រីលង្កា បាននាំអោយមានការសាទរជាខ្លាំងពី ប្រមុខរាជរដ្ឋាភិបាល កម្ពុជា។​

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក៏បានបង្ហោះសារ ស្វាគមន៍ចំពោះ លោកប្រធានាធិបតី ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា និងភរិយាដែលលោកបានអញ្ជើញមកធ្វើទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជា ។

នៅក្នុងបណ្តាញសង្គម Facebook របស់សម្ដេចបានរៀបរាប់ថា៖ «កម្ពុជារីករាយស្វាគមន៍ លោក Maithripala Sirisena ប្រធានាធិបតីស្រីលង្កា និង លោកជំទាវ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រ កម្ពុជានៅថ្ងៃនេះ។ តាមរយៈទស្សនកិច្ចនេះ គឺនឹងពង្រឹងបាននូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីអោយកាន់តែរឹងមាំល្អប្រសើរថែមទៀត»។​

ជាការកត់សម្គាល់ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតី បានចូលគាល់ ព្រះករុណា ព្រះមហាក្សត្រ នៅក្នុងព្រះបរមរាជវាំងហើយ លោកប្រធានាធិបតី ក៏អញ្ជើញជួបប្រជុំទ្វេភាគីជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងអំឡុងពេលនេះ កិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងវិស័យជាច្រើននឹងត្រូវលើកយកមកពិភាក្សា សំដៅពង្រឹងថែមទៀតនូវចំណងទាក់ទងមិត្តភាព រវាងប្រទេសទាំងពីរ ដែលបានចងភ្ជាប់គ្នាយ៉ាងជ្រាលជ្រៅ តាមរយៈព្រះពុទ្ធសាសនា។  ស្របពេលជាមួយគ្នានោះថ្នាក់ដឹកនាំទាំងពីរនឹងធ្វើការផ្លាស់ប្តូរទស្សនៈគ្នា លើបញ្ហាតំបន់និងអន្តរជាតិ ដែលជាការព្រួយបារម្ភនិងផលប្រយោជន៍រួមផងដែរ ហើយបន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោកប្រធានាធិបតី និងសម្តេចនាយករដ្ឋមន្ត្រីហ៊ុន​ សែន លោកអញ្ជើញមកធ្វើជាសាក្សីក្នុង ពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន។

សូមបញ្ជាក់ថា ក្នុងកំឡុងពេលស្នាក់នៅប្រទេសកម្ពុជា លោកស្រ៊ីសេនា នឹងអញ្ជើញទៅកាន់វត្តលង្កា ដើម្បីប្រគេនសម្តេចព្រះមហាអរិយវង្ស សៅរ៍ ច័ន្ទថុល្ល ព្រះចៅអធិការវត្តលង្កា នូវកូនដើមពោធិ៍ នៃមហាពោធិព្រឹក្សពីក្រុងអនុរាធបុរៈ។ បន្ទាប់មកលោកអញ្ជើញចូលរួម ក្នុងពិធីដាំដើមឈើតំណាងប្រទេសស្រីលង្កា នៅមជ្ឈមណ្ឌលវិបស្សនាភ្នំឧត្តុង្គ ដែលទទួលអំណោយដើមឈើប្រភេទនេះចំនួន១០ ដើម ពីលោកប្រធានាធិបតី ស្រ៊ីសេនា។ បន្ទាប់មកលោក និងសមាជិកគណៈប្រតិភូ ក៏នឹងអញ្ជើញទៅទស្សនាប្រាសាទនានា នៅក្នុងឧទ្យានអង្គរ ក្នុងខេត្តសៀមរាបផងដែរ។

បើយោងតាមក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា ដំណើរទស្សនកិច្ចលើកដំបូង មកកាន់កម្ពុជា របស់លោកប្រធានាធិបតី ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា នាពេលនេះជាការរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហ-ប្រតិបត្តិការនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ រវាងកម្ពុជានិងស្រីលង្កា។

ជាការកត់សម្គាល់កម្ពុជា និងស្រីលង្កា បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការកាល ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៥២ តែក្រោយមកត្រូវបានកាត់ផ្តាច់ទៅវិញនៅឆ្នាំ១៩៧៥។ លុះមកដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៩៦ ទំនាក់ទំនងការទូតរវាងកម្ពុជា និងស្រីលង្កាត្រូវបានបង្កើតឡើងវិញ។ បច្ចុប្បន្នកម្ពុជា មិនទាន់មានស្ថានទូតប្រចាំនៅប្រទេសស្រីលង្កានៅឡើយទេ ហើយស្រីលង្កាការក៏មិនទាន់មានស្ថានទូតនៅកម្ពុជាវិញដែរ។

បច្ចុប្បន្ននេះទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងស្រីលង្កា នៅមានចំនួនតិចតួចនៅ ឡើយ រីឯទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងរយៈ ពេល៦ឆ្នាំ ដែលគិតមកត្រឹម ឆ្នាំ២០១៨កន្លងទៅនេះមានជិត២លានដុល្លារហើយ។ ហើយនៅក្នុងនោះកម្ពុជានាំចូល ពីស្រីលង្កាជាង ១លានដុល្លារ ហើយនាំចេញទៅស្រីលង្កាវិញមានជាង ៦១ម៉ឺនដុល្លារសហរដ្ឋអាមេរិក៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ស.អ.កថាឈឺចាប់រឿង EU យកពន្ធអង្ករហើយ ថែមទាំងរឿងពិចារណាដកEBAទៀត

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជាទទួចឱ្យសហភាព[...]

ពលរដ្ឋបុរីកីឡាដាក់សំណើជាថ្មី ឈានទៅបញ្ចប់បញ្ហាតវ៉ារុំារ៉ៃជិត ២០ឆ្នាំ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២២ សីហានេះ ពលរដ្ឋបុរីក[...]

Cambodia will hold large-scale drills ahead of the day of Mr. Rainsy’s arrival

Cambodia will hold large-scale drills ahead of the day of Mr. Rainsy’s arrival

ថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០១៩

PHNOM PENH – Cambodia will conduct a la[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត