loader

ធនាគារពិភពលោកព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជានៅតែមានភាពរឹងមំា

ភ្នំពេញ៖ ធនាគារពិភពលោក( World Bank)បានព្យាករណ៍ថាកំណើនសេដ្ឋកិច្ចកម្ពុជានៅតែមានភាពរឹងមំានៅឆ្នំា ២០១៨នេះ។ ភាពរឹងមំានៃកំណើនសេដ្ឋកិច្ចនេះដោយសារតម្រូវការសកលខ្លំាងក្លានំាឲ្យការនំាចេញសម្លៀកបំពាក់និងវិស័យវាយនភ័ណ្ឌទៅសហភាពអឺរ៉ុបកើនឡើង។

ធនាគារពិភពលោក ( World Bank) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជានៅតែមានភាពរឹងមំាក្នុងរង្វង់ ៦,៩ ភាគរយនៅឆ្នំា ២០១៨។

ក្នុងរបាយការណ៍របស់ធនាគារពិភពលោក ចេញផ្សាយនៅថ្ងៃទី ១២ ខែ មេសានេះ បង្ហាញថា ការនំាចេញសម្លៀកបំពាក់និងវាយនភ័ណ្ឌទៅសហភាពអឺរ៉ុប និង ចក្រភពអង់គ្លេស មានការកើនឡើង ១៩,៦ ភាគរយ ក្នុងខែ ធ្នូ ឆ្នំា ២០១៧ បើធៀបទៅនឹងកំណើននៃការនំាចេញផលិតផលវាយនភ័ណ្ឌ និងសម្លៀកបំពាក់មានត្រឹម ៨,៤ ភាគរយ ក្នុងឆ្នំា ២០១៦ ហើយឆ្នាំ២០១៧ មានត្រឹម ៧,៧ ភាគរយ។

របាយការណ៍នេះបន្តថា វិស័យទេសចរណ៍ ការនំាចេញអង្ករ និង ជ័រកៅស៊ូ រួមទំាងវិស័យសំណង់ និង អចលនទ្រព្យ បានរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាជាខ្លាំង។

តែបែបនេះក្តី អតិផរណានៃការនំាចូលបានថយល្បឿនពី ៣,៩ ភាគរយ ក្នុងឆ្នំា ២០១៦ មកត្រឹម ២,២ ភាគរយនៅឆ្នំា២០១៧។ការថយល្បឿននេះដោយសារការកំណត់ពិដានអត្រាការប្រាក់ ១៨ ភាគរយ។ធនគារពិភពលោកបន្ថែមថា តម្រូវការក្នុងស្រុកទាបនំាឲ្យកំណើនការនំាចូលធ្លាក់ចុះ។ ឱនភាពគណនីចរន្តបានធ្លាក់ចុះបន្តិចគឺ ១០,២ ភាគរយនៃGDPក្នុងឆ្នំា ២០១៦ មកត្រឹម ៩,៨ ភាគរយនៃGDP ហើយហិរញ្ញប្បទានលំហូរវិនិយោគផ្ទាល់ពីបរទេសទំាងស្រុង។

ធនាគារពិភពលោក បានព្យាករណ៍បន្តថាទោះបីជាកំណើនសេដ្ឋកិច្ចកម្ពុជានៅរឹងមំាមែនប៉ុន្តែហានិភ័យដែលធ្វើឲ្យប៉ះពាល់ដល់ទស្សនវិស័យសេដ្ឋកិច្ចគឺការធ្លាក់ចុះការប្រកួតប្រជែងក្នុងការនំាចេញដោយសារការកើនឡើងនៃប្រាក់ឈ្នួល ឆាប់រហ័ស ស្របពេលហានិភ័យនៃការអូសបន្លាយនៃការរីកចម្រើនក្នុងវិស័យសំណង់ ពាក់ព័ន្ធនឹងការបោះឆ្នោតនៅជាក្ដីមន្ទិលនៅឡើយ

ព័ត៌មានទាក់ទង

សហភាពអឺរ៉ុបសម្រេចយកពន្ធអង្ករកម្ពុជាជាង២០០ដុល្លារក្នុងមួយតោននៅជំហានដំបូង

ភ្នំពេញ៖ សហភាពអឺរ៉ុបបានសម្រេចតម្រូវឱ្យកម្ពុជា[...]

ការនាំចេញអង្ករកម្ពុជាធ្លាក់ចុះ ១,៥ ភាគរយនៅឆ្នាំ ២០១៨ តែតម្លៃល្អជាងមុន

ភ្នំពេញ៖ ការនាំអង្ករចេញរបស់កម្ពុជានៅឆ្នាំ ២០១[...]

កម្ពុជាគាំទ្រចិនលើគម្រោងសាងសង់ឃ្លាំងស្តុក និងឡសម្ងួតស្រូវ-អង្ករ ១០ម៉ឺនតោនក្នុងមួយថ្ងៃ

(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត