en     km
en     km

ទឹកជំនន់​សម្លាប់​មនុស្ស​ ២១​នាក់​ នៅ​ក្នុង​ ប្រទេស​វៀតណាម​ បន្ទាប់​ពី​ព្យុះ​បក់​បោក​

Share

​ហាណូយ​ ៖​ រដ្ឋាភិបាល​ វៀតណាម​ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ ទី​១៦​ ខែតុលា​ ម្សិលមិញ​ថា​ យ៉ាងតិច​ណាស់​មនុស្ស​ ២១​ នាក់​បាន​ស្លាប់​ ក្នុង​គ្រោះ​ធម្មជាតិ​ ទឹកជំនន់​ នៅ​ភាគ​កណ្តាល​ ខេត្ត​ចំនួន​បួន​របស់​វៀតណាម​ក្នុង​ស​ប្តា​ហ៍​នេះ​ ហើយ​មនុស្ស​ ៨​ នាក់​ ក៏​នៅ​បាត់​ខ្លួន​នៅឡើយ​។​ គ្រោះ​ទឹកជំនន់​ ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ និង​បាត់​ខ្លួន​នេះ​ គឺ​ចំ​ពេល​ ព្យុះ​ត្រូពិច​ មួយ​បាន​បក់​បោក​ វាយប្រហារ​ មក​លើ​ប្រទេស​វៀតណាម​។​

vn-2មន្ត្រី​រដ្ឋាភិបាល​ វៀតណាម​ និយាយ​ថា​ ជន​រង​គ្រោះ​ ១៥​ នាក់​ ជា​ពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ វ៉ាង​ ប៊ិ​ន​ (Quảng​ Bình)​ ហើយ​តំបន់​នេះ​ ត្រូវ​បាន​គេ​ព្យាករណ៍​ថា​ នឹង​រង​ការ​វាយប្រហារ​ដោយ​ព្យុះ​ទី​ហ្វុ​ង​ សារិកា​(Sarika)​ នៅ​ថ្ងៃ​ពុធ​ស​ប្តា​ហ៍​នេះ​ទៀត​។​

​លោក​ ឧបនាយករដ្ឋមន្ត្រី​ ធិ​ន​ ឌេ​ន​យ៉ូ​ង​(Trịnh​ Đình​ Dũng)​ និយាយ​នៅ​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ ការ​រៀបចំ​សណ្តាប់ធ្នាប់​ក្រោយ​ព្យុះ​ទី​ហ្វុ​ង​ថា​ ៖​ «​យើង​ត្រូវ​ផ្តោត​លើ​ការ​ស្វែងរក​អ្នក​បាត់​ខ្លួន​នោះ​»​ ។​ នេះ​បើ​យោង​តាម​ការ​ផ្សាយ​ទូរទស្សន៍​វៀតណាម​ (VTV)​»។​

​លោកនាយក​រដ្ឋមន្ត្រី​ ងៀង​ តាន​យ៉ូ​ង​ (Nguyễn​ Tấn​ Dũng)​ បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ នៅ​ក្នុង​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​ចំនួន​ ២២​ ខេត្ត​ ត្រូវ​ពង្រឹង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ និង​រៀបចំ​ផែនការ​ជម្លៀស​ប្រជាជន​ ហើយ​រដ្ឋាភិបាល​ ត្រូវ​ធានា​ការ​ផ្តល់​ជំនួយ​ ស្បៀងអាហារ​ នៅ​ក្នុង​តំបន់​លិច​ទឹក​។​

vn-1​ទូរទស្សន៍​រដ្ឋ​ VTV​ បាន​ប្រកាស​ព្រមាន​ ទស្សនិកជន​ថា​ អាង​ស្តុក​ទឹកជា​ច្រើន​បាន​ផ្ទុក​ពេញ​ដោយ​ទឹក​ ដែល​អាច​បង្ក​ជា​គ្រោះថ្នាក់​នៅ​ពេល​ណាមួយ​។​ អាជ្ញាធរ​រដ្ឋ​ បាន​បង្ហាញ​រូបភាព​នៃ​មនុស្ស​ដែល​ជាប់​នៅ​លើដំបូល​ផ្ទះ​របស់​ពួក​គេ​។​

​មនុស្ស​ប្រមាណ​ ៥​ សែន​នាក់​ត្រូវ​បាន​ជម្លៀស​ និង​ផ្ទះ​ប្រមាណ​ ១​ សែន​ខ្នង​បាន​លិច​ទឹក​ និង​ខូចខាត​ដោយ​ទឹកជំនន់​។​ នេះ​បើ​យោង​តាម​របាយការណ៍​ របស់​រដ្ឋាភិបាល​៕​ ប្រភព​៖CNA

Share

Image Not Found
Image

ព័ត៌មានទាក់ទង