ក្រុងប៉េកាំង៖ ក្រសួងកិច្ចការស៊ីវិលចិនបានប្រកាសថា យ៉ាងតិចណាស់មនុស្ស ៧៥បានស្លាប់ និង ជាច្រើនទៀតនៅបន្តបាត់ខ្លួន តាំងពីថ្ងៃចន្ទក្នុងហេតុការណ៍គ្រោះទឹកជំនន់ដ៏អាក្រក់ នៅភាគខាងជើងប្រទេសចិនដែលប្រទេសធំមួយនេះបានជួបប្រទះនៅឆ្នាំនេះ។
ភ្លៀងធ្លាក់ខ្លាំងនៅក្នុងរដូវប្រាំង បានបង្ខំជម្លៀសប្រជាជនចេញពីផ្ទះសម្បែងរបស់ពួកគេរាប់ពាន់នាក់ចេញពីទីក្រុងប៉េកាំង។
តាមបណ្ដាញផ្សាយព័ត៌មាន BBC ជើងហោះហើរយន្តហោះ និងការធ្វើដំណើរតាមរថភ្លើងរាប់រយ ត្រូវបានលុបចោល បន្ទាប់ពីរាជធានីប៉េកាំងត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ឥតឈប់ឈរ។
កំណត់ត្រាមួយបានរកឃើញថា មានមនុស្ស ៥៧៦ នាក់បានស្លាប់ និងមនុស្សជាច្រើននាក់ទៀតបានបាត់ខ្លួន ចាប់តាំងពីពាក់កណ្តាលឆ្នាំនេះ។
ក្រុមអាជ្ញាធរបានចល័តកងទ័ព និងសម្ភារៈធុនធ្ងន់ទូទាំងប្រទេសចិន បន្ទាប់ពីទំនប់ការពារនៅតាមបណ្តោយទន្លេនៅភាគកណ្តាលនៃប្រទេសចិនរងការគំរាមគំហែង។
ប្រធានាធិបតី Xi Jinping បាននិយាយ ថាប្រទេសត្រូវរៀបចំនូវទប់ទល់ការលំបាកជាច្រើន ប៉ុន្តែនៅពេលជាមួយគ្នានេះ លោកព្រមានថា ប្រសិនបើក្រុមមន្ត្រីត្រូវណាត្រូវបានរកឃើញថា មានការធ្វេសប្រហែសក្នុងភារកិច្ចរបស់ខ្លួន ពួកគេនឹងត្រូវទទួលទោសយ៉ាងធ្ងន់។
អាជ្ញាធរបានត្រៀមរួចរាល់ហើយ នូវវិធានការសង្គ្រោះបន្ទាន់មួយចំនួន ដូចជាការបញ្ចេញទឹកពីទំនប់ធំៗទួង៣នៅក្នុងទន្លេយ៉ង់ស្សេ។
រដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាសអាសន្នមួយកាលពីថ្ងៃពុធ ឱ្យប្រជាពលត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះគ្រោះធម្មជាតិនឹងកើតមានម្តងទៀតនៅក្នុងប្រទេស។
កម្រិតទឹកនៅក្នុងទន្លេធំរបស់ចិននៅប៉ុន្មានថ្ងៃចុងក្រោយនេះ បានកើនឡើងលើសគ្រោះទឹកជំនន់កាលពីឆ្នាំ ១៩៩៨ ទៅទៀត ដែលកាលនោះមនុស្សជាង ៤១៥០ នាក់ត្រូវបានរកឃើញថា បានស្លាប់ហើយភាគច្រើននៃជនរងគ្រោះគឺជាពលរដ្ឋរស់នៅតាមដងទន្លេយ៉ាងស្សេ៕
ប្រភព៖BBC