ភ្នំពេញ៖ ប្រទេសជប៉ុនបានបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលក្រុងថ្មី បន្ទាប់ពីទីក្រុងតូក្យូមានរឿងអាស្រូវផ្នែកហិរញ្ញវត្ថុ ដោយបង្ខំឲ្យមន្ត្រី ជាន់ខ្ពស់រដ្ឋាភិបាលពីររូបលាលែងពីតំណែង។
ក្នុងព្រឹត្តិការណ៍នេះ មានបេក្ខភាព ២១ នាក់ ដែលឈរឈ្មោះប្រកួតប្រជែងការដឹកនាំរាជធានីធំៗ និងតំណែងអភិបាលក្រុង។ យ៉ាងណា ក្រុមអ្នកវិភាគជឿថា អតីតរដ្ឋមន្ត្រីការពារជាតិលោក Yuriko Koike និងមន្ត្រីនយោបាយលោក Hiroya រួមទាំងអ្នកកាសែត លោក Shuntaro Masuda Torigoe និងជាប់បេក្ខភាពឈរនៅលំដាប់ជួរមុខគេ។ ហើយអ្នកឈ្នះ នឹងត្រូវត្រៀមលក្ខណៈសម្រាប់រៀបចំព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០២០ នៅទីក្រុងតូក្យូ។
ការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ត្រូវបានអំពាវនាវឲ្យធ្វើឡើងបន្ទាប់អតីតអភិបាលក្រុងលោក យូអ៊ីឈី ម៉ាស៊ូហ្សូ បានលាឈប់កាលពីខែមុន។
លោក ម៉ាស៊ូហ្សូ បានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំង លើការចោទប្រកាន់ថា បានប្រើប្រាស់មូលនិធិរដ្ឋ ដើម្បីបង់ប្រាក់សម្រាប់ថ្ងៃឈប់សម្រាក សិល្បៈ និងថ្លៃសៀវភៅរឿងកំប្លែងសម្រាប់កូនរបស់លោក។
លោក ម៉ាស៊ូហ្សូ ដែលបានឈ្នះការបោះឆ្នោតបានសន្យាថា រដ្ឋបាលនឹងមិនឲ្យមានរឿងអាស្រូវ ហើយក៏មិនប្រឆាំងច្បាប់នោះទេ ប៉ុន្តែបានសារភាពថា ការចំណាយរបស់លោក គឺជាការចាយវាយដែលខ្ជះខ្ជាយរបស់លោក។
លោក Naoki Inose អតីតចៅហ្វាយខេត្ត បានលាលែងពីដំណែងក្នុងរឿងអាស្រូវហិរញ្ញវត្ថុកាលពីឆ្នាំ ២០១៣ បន្ទាប់ពីទីក្រុងតូក្យូ ឈ្នះការបោះឆ្នោតទទួលសិទ្ធិជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអូឡាំពិក។
ចាប់តាំងពីពេលនោះមក ទីក្រុងតូក្យូត្រៀមរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកសម្រាប់រដូវក្តៅឆ្នាំ ២០២០ ដែលត្រូវបានទទួលរងគ្រោះដោយរឿងអាស្រូវលើកការចំណាយប្រាក់ច្រើនពេក ធ្វើឲ្យផ្នែករដ្ឋបាលពន្យារពេលសាងសង់សំណង់។
តំណាងរដ្ឋាភិបាលថ្មីមួយនឹងធ្វើដំណើរទៅទីក្រុង Rio ក្នុងការប្រកួតកីឡាអូឡាំពិកនៅចុងឆ្នាំ ២០១៦ ក្នុងខែ សីហា ដើម្បីទទួលបានទង់ជាតិកីឡាអូឡាំពិកធ្វើជាម្ចាស់ផ្ទះបន្ទាប់៕
ប្រភព៖BBC