loader
ទីក្រុងវ៉ាសុីនតោន , សហរដ្ឋអាមេរិច

ទីក្រុង​វ៉ាស៊ីន​តោន​ជាប់​ចំណាត់​ថ្នាក់​ជា​កនែ្លង​មាន​អត្រា​គ្រោះ​ថ្នាក់​បំផុត​ចំពោះ​អាយុ​ជីវិត​ទារក​

តាម​​រយៈ​​ការ​​សិក្សា​​មួយ​​ ស្តី​​អំពី​​បរា​​ជ័យ​​របស់​​បណ្តា​​ប្រទេស​​អ្នក​​មាន​​បំផុត​​ទូ​ទំាង​​ពិភព​​លោក​​ ក្នុង​​ការ​​ទប់​​ស្កាត់​​ កុំ​​ឲ្យ​​មាន​​អត្រា​​ស្លាប់​​របស់​​កុមារ​​ខ្ពស់​​ ក្នុង​​ចំណោម​​ប្រជា​​ពលរដ្ឋ​​ក្រី​​ក្រ​​បំផុត​​របស់​​ខ្លួន​​ បាន​​ឲ្យ​​ដឹង​​ថា​​ ទី​​ក្រុង​​វ៉ា​ស៊ីន​​របស់​​ប្រទេស​​មហា​​អំណាច​​សហរដ្ឋ​​​អាមេរិក​​ជាប់​​ចំណាត់​​ថ្នាក់​​ជា​​ទី​​ក្រុង​​ ដែល​​មាន​​អត្រា​​មរណៈ​​ភាព​​ទារក​​ច្រើន​​ជាង​​គេ​​បំផុត​​ក្នុង​​ចំណោម​​បណ្តា​​ទី​​ក្រុង​​ ដែល​​មាន​​ជាង​​គេ​​លើ​​ពិភព​​លោក​​។​

ទីក្រុងវ៉ាសុីនតោន , សហរដ្ឋអាមេរិច
ទីក្រុងវ៉ាសុីនតោន , សហរដ្ឋអាមេរិច

អង្គ​ការ​ Save​ th​e​ Children​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​ ៥​ ឧសភា​ដោយ​យោង​ទៅ​តាម​ការ​សិក្សា​មួយ​ថា​ កុមារ​ចំនួន​ ៦.៦ នាក់​ស្លាប់​ក្នុង​ចំណោម​កុមា​រ​ ដែល​ត្រូវ​បាន​ផ្តល់​កំណើត​នៅ​​ក្នុង​ទី​ក្រុង​វ៉ា​ស៊ីន​តោន​​។​ តួ​លេខ​នេះ​ខុស​គ្នា​យ៉ាង​ខ្លាំង​បើ​ប្រៀប​ធៀប​ទៅ​នឹង​សាធារណរដ្ឋ​ឆែក​ដែល​មាន​អត្រា​ស្លាប់​របស់​កុមារ​ត្រឹម​តែ ​១.៦​ ក្នុង​ចំណោម​កុមារ​ ចំនួន​ ១.០០០​​​​នាក់​ដូច​គ្នា​។ ហេតុ​ផលនេះ​ធ្វើ​ឲ្យ​ទី​ក្រុង​របស់​សហ​រដ្ខ​អាមេរិក​មួយ​នេះ​ ក្លាយ​ជា​ទី​ក្រុង​មាន​គ្រោះ​ថ្នាក់​​បំផុត​ក្នុង​ការ​ ផ្តល់​កំណើត​ដល់​កុមារ​ដែល​មាន​ឪពុក​ម្តាយ​ជា​ជន​ក្រី​ក្រ​បំផុត​ក្នុង​ប្រទេស​។ ​នេះ​ក៏​ស​ឲ្យ​ឃើញ​ផង​ដែរ​នូវ​គំលាត​ខុស​គ្នា​យ៉ាង​ខ្លាំង​រវាង​អ្នក​មាន​ និង​​អ្នក​ក្រ​ក្នុង ប្រទេស​​មហា​​អំណាច​​មួយ​​នេះ​។

ការ​សិក្សា​បាន​លាត​ត្រដាង​ផង​ដែរ​ថា​ ទារក​ដែល​បាន​កើត​នៅ​តំបន់​ Ward​ Eight​​ មាន​ចំងាយ​ ៦​គីឡូ​ម៉ែត​ពី​សេត​វិមាន​ទំនង​ជា​មាន​អត្រា​ស្លាប់​របស់​ទារក​ មាន​អាយុ​១​ខូប​ ដល់​ទៅ​ ១០​ដង​ បើ​ធៀប​នឹង​ទារក​ដែល​បាន​កើត​ក្នុង​គ្រួសារ​មាន​ជីវភាព​ធូរ​ធារ​នៅ​ Ward​ Three​​។ លោក​ស្រី​ Carolyn​ Miles​ នាយក​ប្រតិ​បត្តិ​របស់​អង្គ​ការ​ Save​ the​ Children​ សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា​ « សម្រាប់​គ្រួសារ​អ្នក​មាន​ អត្រា​ស្លាប់​របស់​កុមារ​មិន​មាន​ជា​បញ្ហា​ចោទ​នោះ​ទេ​​»។ ជន​ជាតិ​អាមេរិក​ស្បែក​ខ្មៅ​ជា​ច្រើន​ធៀប​នឹង​ប្រជា​ជន​ទូ​ទាំង​ប្រទេស​ មាន​បញ្ហា​អត់​ការងារ​ធ្វើ​ ភាព​ក្រី​ក្រ​​ និង​ឃាតកម្ម​ ជាក់​ស្តែង​នៅ​ក្នុង​តំបន់​ Ward​ Eight​ ជន​ជាតិ​ស្បែក​ខ្មៅ​មាន​ដល់​ទៅ​ ៩៣%​ ក្នុង​ចំណោម​ប្រជា​ជន​សរុប​ចំនួន​ ៧១,០០០​នាក់​ ​ ដែល​ជួប​ប្រទះ​បញ្ហា​នេះ​។

លោក​ស្រី​ Carolyn​ Miles​ ប្រាប់​នៅ​ក្នុង​ការ​សម្ភាសន៍​ជា​មួយ​ the​ Thomson​ Reuters​ Foundation​ ផង​ដែរ​ថា​ «សុខភាព​ចំបង​របស់​អ្នក​ម្តាយ​ក្នុង​ សហគមន៍​ក្រី​ក្រ​ទាំង​នោះ​មិន​ល្អ​ទេ​។ អត្រា​ដ៏​ខ្ពស់​នៃ​ស្រ្តី​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ និង​ធាត់​លើស​ទម្ងន់​ ធ្វើ​ឲ្យ​ស្រ្តី​ជា​ម្តាយ​កើត​កូន​មុន​ពេល​កំណត់​។ ​ស្ត្រី​ជា​ម្តាយ​ ជា​ធម្មតា​មិន​បាន​ដឹង​អំពី​គ្រោះ​ថ្នាក់​កំឡុង​ពេល​បង្កើត​កូន​ ព្រម​ទាំង​ វិធី​ថែ​ទំា​សុខភាព​មុន​ពេល​សម្រាល​។ ​ការ​ចុះ​អប់​រំ​តាម​សហគមន៍​ ព្រម​ទាំង​ការ​ចូល​រួម​ពី​ស្រ្តី​មាន​ផ្ទៃពោះ​ គឺ​ជា​អ្វី​បាន​នឹង​កំពុង​អនុវត្តន៍​តាម​បណ្តា​តំបន់​ផ្សេងៗ​។ យើង​ត្រូវ​ការ​សកម្មភាព​បែប​នេះ​បន្ថែម​ទៀត​នៅ​ទី​ក្រុង​ វ៉ាស៊ីនតោន​»។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ទី​ក្រុង​ Prague​ របស់​សាធារណៈ​រដ្ឋ​ឆែក​ ជាប់​ចំណាត់​ថ្នាក់​លេខ​១ ជា​ទី​ក្រុង​ដែល​មាន​អត្រា​រស់​របស់​កុមារ​ក្នុង​ចំណោម​ទី​ក្រុង​ អ្នក​មាន​បំផុត​ ហើយ​ឈរ​ពី​ក្រោយ​ដោយ​ ទី​ក្រុង​ Stockholm​ ប្រទេស​ស៊ុយ​អែត​។​ បន្ទាប់​មក​គឺ​ទី​ក្រុង​ Oslo​ ប្រទេស​ន័រវេស​ និង​ទីក្រុង​ Tokyo​ របស់​ប្រទេស​ជប៉ុន​ ហើយ​ចំណាត់​ថ្នាក់​ទី​ ៥​ បាន​ទៅ​លើ​ទី​ក្រុង​ Lisbon​ ប្រទេស​ព័រ​ទុយ​ហ្គាល់​៕

ប្រភព៖ ​Channelnewsasia.

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សមាជិកសភានិងឧត្តមសេនីយ៍អាមេរិកសិក្សាអំពីផែនការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់

សមាជិករដ្ឋសភានិងព្រឹទ្ធសភា រួមទាំងឧត្តមសេនីយ៍[...]

វិភាគ៖អតីតមេបក្សប្រឆាំងម៉ាឡេស៊ីAnwarIbrahimចូលកាន់តំណែងនាយករដ្ឋមន្រ្ដីក្នុងឆ្នាំ២០២០អាចធ្វើឱ្យប្រជាធិបតេយ្យនៅអាស៊ានកាន់តែរឹងមាំ

តំបន់អាស៊ីអាគ្នេយ៌ គឺជាប្លុកធំមួយ មាន១០ប្រទេស[...]

តើចិននឹងមានអ្វីកើតឡើងបើហុងកុងធ្លាក់ក្នុងបដិវត្តន៍ពណ៌?

រយៈពេល១៥សប្ដាហ៍មកហើយដែលហុងកុងស្ថិតក្នុងសភាពចល[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត