loader

ទារក​អាយុ​៥​ខែ​នៅ​មាន​ជីវិត​បន្ទាប់​ពី​ជាប់​នៅ​ក្រោម​ជំនរ​អាគារ​បាក់​បែក​ដោយ​ការ​រញ្ជួយ​ដី​ នៅនេ​ប៉ាល់​ រយៈ​ពេល​២២​ម៉ោង​

នេះ​ចាត់​ទុក​ថា​ជា​សំណាង​មួយ​ក្នុង​មួយ​ពាន់​ មួយ​ម៉ឺន​គ្រោះ​ថ្នាក់​ ដែល​ទារក​អាយុ​​៥​​ខែ​ម្នាក់​ឈ្មោះ​​ សូនី​ អល​ (Sonies​ Awal​) ត្រូវ​បាន​ឪពុក​ម្តាយ​ព្រម​ទំាង​ក្រុម​ទាហាន​ជួយ​សង្គ្រោះ​នេ​ប៉ាល់​រក​ឃើញ​នៅ​រស់​រាន​មាន​ជីវិត​បន្ទាប់​ពី​ នៅ​ក្រោម​ជំនរ​អាគារ​បាក់​បែក​រយៈ​ពេល​ ២២​​ម៉ោង​ក្រោម​ការ​រញ្ជួយ​​ដី​​កម្លាំង​ ​៧,៧​​ រិ​ច្ឆ​ទ័​រ​ ដែល​បាន​វាយ​ប្រហារ​​យ៉ាង​ខ្លាំង​មក​លើ​រដ្ឋ​ធានី​ Kathmandu​​ នៃ​​ប្រទេស​​នេ​ប៉ាល់​ នៅ​​ព្រឹក​ថ្ងៃ​ទី​ ២៥​ ខែ​មេសា​ កន្លង​មក​ថ្មីៗ​នេះ​។

150430103324-nepal-baby-large-10-exlarge-169

Sonies​ ​Awal​ បាន​កប់​នៅ​ក្នុង​ជំនរ​ផ្ទះ​បាក់​បែក​ដោយ​ការ​រញ្ជួយ​ដី​ខណៈ​ពេល​ដែល​ឪពុក​របស់​គេ​ចេញ​ទៅ​ធ្វើ​ការ​ ហើយ​ម្តាយ​ទៅ​ទិញ​ឥវ៉ាន់​។​​ បន្ទាប់​ពី​បាន​ដឹង​ថា​អាគារ​ ដែល​ខ្លួន​រស់​នៅ​បាន​ដួល​រលំ​ ហើយ​កូនៗ​ចំនួន​ពីរ​នាក់​ពួក​គេ​ដែល​មា្នក់​ឈ្មោះ​​ សូនីយ៉ា​ (Soniya)​ អាយុ​១០ឆ្នាំ​ និងសូនី​ អល​ (Sonies​ Awal​)​ អាយុ​​ ៥​ខែ​ ក៏​ស្ថិត​នៅ​ក្នុង​គំនរ​អាគារ​នោះ​ផង​ដែរ​ ពួក​គេ​មាន​ការ​ភ័យ​រន្ធត់​ជា​ខ្លាំង​។

ក្រោយ​ត្រលប់​មក​ដល់​ផ្ទៈ​វិញ​ ម្តាយ​របស់​ពួក​គេ​ក៏​បាន​ស្រែក​សុំ​ឪ្យ​អ្នក​ជិត​ខាង​ជួយ​ដោយ​គ្មាន​សង្ឃឹម​ថា​ កូនៗ​ទាំង​ពីរ​នៅ​រស់​រាន​មាន​ជីវិត​ឡើយ​ ព្រោះ​ការ​ខូច​​ខាត​មាន​ទំហំ​ធ្ងន់​ធ្ងរ​។​​​​ « ខ្ញុំ​បាត់​អស់​ព្រលឹង​ព្រលៈ​ក្នុង​ខ្លួន​ខ្ញុំ​ស្តាប់​អត់​ឮ​សម្រេង​​អី្វ​បន្តិច​ទាល់​តែ​សោះ​ មិន​ដឹង​ថា​ពួក​គេ​នៅ​រស់​រាន​មាន​ជីវិ​ត​ឬ​ក៏​អត់​ » ​​ នេះ​គឺ​ជា​សម្តី​ម្តាយ​របស់​សូនី​យ៉ា​ និង​ សូនី​ អល​។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ រយៈ​ពេល​២​ម៉ោង​ក្រោយ​មក​ ពួក​គេ​បាន​រក​ឃើញ​សូនី​យ៉ា​ ដោយ​ឡែក​ទារក​អាយុ​ ៥​ ខែ​នៅ​អាច​រក​ឃើញ​។ បន្ទាប់​ពី​ការ​សុំ​ជំនួយ​ ទាហាន​នេប៉ាល់​មក​ដល់​នៅ​ម៉ោង​ ៦​ល្ងាច​ ហើយ​ពួក​គេ​បាន​គាស់​កកាយ​បំនែក​អាគារ​រហូត​ដល់​ម៉ោង​៩​យប់​ ប៉ុន្តែ​នៅ​តែ​មិន​អាច​រក​ឃើញ​។​

ការ​រុក​រក​បាន​បន្ត​នៅ​ព្រឹក​បន្ទាប់​ គេ​ក៏​បាន​ឭ​សម្រេង​ក្មេង​យំ​។ ក្រោយ​មក​ពួក​គេ​ ក៏​បាន​ព្យាយាម​ជីក​ និង​រើ​បំនែក​កំទេច​កំទី​រហូត​រក​ឃើញ​ទារក​តូច​ និង​បាន​យក​ចេញ​ពី​បំនែក​ផ្ទះ​បាក់​បែក​។ មុខ​មាត់​របស់​គេ​ប្រលាក់​ទៅ​ដោយ​ធូលី​ ប៉ុន្តែ​គេ​នៅ​មាន​ជីវិត​។ សូនី​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ ហើយ​វេជ្ជ​បណ្ឌិត​បាន​មាន​ ប្រសាសន៍​ថា​ទារក​អាយុ​៥​ខែ​នេះ​មាន​ស្នាម​ជំា​តិច​តួច​ និង​មាន​មុត​ភ្លៅ​បន្តិច​តែ​ប៉ុណ្ណោៈ​។​

គួរ​រំឮក​ផង​ដែរ​ថា​គ្រោះ​រញ្ជួយ​ដី​ដ៏​គួរ​ឲ្យ​តក់​ស្លុត​នៅ​នេប៉ាល់​បាន​កើត​ឡើង​ នៅ​ម៉ោង​ជាង​ ១១​ព្រឹក​ នៅ​រដ្ឋ​ធានី​ Kathmandu​​ នៅ​​ថ្ងៃ​ទី​ ២៥​ ខែមេសា​។ រហូត​មក​ដល់​ពេល​នេះ​មាន​មនុស្ស​ស្លាប់​ដោយ​សារ​គ្រោះ​រញ្ជួយ​ដី​មាន​ចំនួន​ជាង​ ៧ពាន់​នាក់​ ហើយ​បើ​តាម​ការ​ប៉ាន់​ស្មាន​របស់​អាជ្ញា​ធរ​នេប៉ាល់​បា​ន​ឲ្យ​ដឹង​ថា​ ចំនួន​ជន​រង​គ្រោះ​ដែល​ស្លាប់​អាច​កើន​ឡើង​ដល់​ ១​ម៉ឺន​នាក់​៕

ប្រភព៖ CNN

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

វេណេហ្សូអេឡា៖មេដឹកនាំផ្ដាច់ការលោកម៉ាឌូរ៉ូសល់អ្នកគាំទ្រទូទាំងប្រទេសតែ១៦ភាគរយប៉ុណ្ណោះ

វិទ្យាសា្ថន Datincorp បានចុះផ្សាយនូវលទ្ធផលស្ទ[...]

សេដ្ឋកិច្ចវេណេសូអេឡាក្រឡាប់ហើយ ដោយទណ្ឌកម្មសេដ្ឋកិច្ចអាមេរិក

ប្រជាជនវេណេសូអេឡាដែលធ្លាក់ក្នុងស្ថានភាពទុរ្ភិ[...]

តើប្រជាជនវេណេហ្សូអេឡាគួរបោះបង់ការតស៊ូរបស់ខ្លួនក្នុងការផ្ដួលរំលំរបបលោកម៉ាឌូរូនៅពេលនេះទេ?

ប្រជាជនវេណេហ្សូអេឡាកំពុងដើរលើផ្លូវជ័យជម្នះហើយ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត