loader

ទស្សន​:៖​ការ​បញ្ចប់​តំ​ណែ​ង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ដោយសារ​អំណាច​សភា​និង​តុលាការ​របស់គេ​ឯករាជ្យ​(មានសំឡេង)

ភ្នំពេញ៖ ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល​មួយ​ ដោយសារ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ ប៉ាក ​គុន​ហេ​ ត្រូវ​បាន​តុលាការ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ នេះ​ បញ្ចប់​តំណែង​លោកស្រី​ជា​ផ្លូវការ​ កាលពី​ថ្ងៃ​ សុក្រ​ ទី​ ១០​ មីនា​ ។​

ការ​បញ្ចប់​តំណែង​លោកស្រី​ ប៉ាក​ ចេញពី​ប្រធានាធិបតី​បាន​នាំ​អោយ​មានការ​ចោទសួរ​អំពី​នីតិរដ្ឋ​របស់​ប្រទេស​សាធារណរដ្ឋ​មួយ​នេះ​  ថា​តើ​ល្អ​ប្រសើរ​កម្រិត​ណា​បើ​ប្រៀបធៀប​នឹង​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​អាគ្នេយ៍​ ។​

​សូម​ស្ដាប់​ទស្សនៈ​របស់​អ្នកនយោបាយ​ និង​អ្នកវិភាគ​ខ្មែរលើ​កា​រវិ​វត្ត​នយោបាយ​នឹង​ចំណាត់ការ​របស់​សភា​ ព្រមទាំង​រដ្ឋធម្មនុញ្ញ​ កូរ៉េ​ខាងត្បូង​ ដែល​លោក​ នួន បូរិន ជូនសេចក្ដីរាយការណ៍​ដូច​តទៅ​៖

 

park-01
 

​កាលពី​ថ្ងៃ​សុក្រ​ទី​១០​ មីនា​ តុលាការ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ បាន​សម្រេច​លើ​សេចក្ដីសម្រេច​របស់​សមាជិក​សភា​ដោយ​តំកល់​អំណាច​របស់​សភា​ ដកហូត​អំណាច​របស់​លោកស្រី​ ប៉ាក​ គុន​ហេ​ ចេញពី​ប្រធានាធិបតី​ថា​ មាន​ប្រសិទ្ធិ​ភាព​ និង​ចូល​ជា​ធរមាន​ ដោយ​ឱ្យ​លោកស្រី​ប៉ាក​ចាក​ចេញពី​តំណែង​ ព្រមទាំង​បង្គាប់​ឱ្យ​រដ្ឋ​អាជ្ញា​ធ្វើការ​ចោទប្រកាន់​លោកស្រី​ជា​ផ្លូវការ​។​

​លោកស្រី​ ប៉ាក​ គុន​ហេ​ បាន​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ស្ដ្រី​ដំបូង​គេ​ នៅ​ឆ្នាំ​ ២០១២​ ដោយ​ការ​បោះ​ឆ្នោត​ ។​ តែ​លោកស្រី​ គឺជា​ប្រធានាធិបតី​ដែល​មាន​សក្ដានុពល​ខ្លាំង​ជាង​បេក្ខជន​ប្រធានាធិបតី​បុរស​ទៅ​ទៀត​ ដោយសារ​តែ​ឱ​ពុក​របស់​លោកស្រី​ ធ្លាប់​ជា​ប្រធានាធិបតី​ ដែល​បាន​កាន់​អំណាច​យូរ​ឆ្នាំ​ ហើយ​ទប់ទល់​ឥទ្ធិពល​របស់​កុ​មុ​យ​នី​ស​កូរ៉េ​ខាងជើង​បាន​ទៀត​ផង​។​

​នេះ​គឺជា​ការ​នាំ​អោយ​លោកស្រី​ មាន​ប្រជាប្រិយភាព​ទើប​ឈ្នះ​ឆ្នោត​ ។​ប៉ុន្ដែ​ជា​អកុសល​លោកស្រី​សេពគប់​ជាមួយ​និង​ស្ដ្រី​ម្នាក់​ដែល​លោកស្រី​ចាត់​ទុក​ថា​ ជាទី​ប្រឹក្សា​ បាន​នាំ​អោយ​លោកស្រី​ មានរឿង​អាស្រូវ​ ។​

រឿងអាស្រូវ​ដោយសារ​តែ​ស្ដ្រី​ជា​មិត្តភក្ដិ​នោះ​ ប្រើប្រាស់​ឥទ្ធិពល​របស់​លោកស្រី​ប៉ាក​ ឋានៈ​ជា​ប្រធានាធិបតី​ជម្រិត​ទារប្រាក់​ពី​ក្រុមហ៊ុន​រកស៊ី​មួយ​ចំនួន​ ក្នុង​ហេតុផល​យក​មក​ដាក់​មូលនិធិ​មនុស្សធម៌​   តែ​ធាតុ​ពិត​វា​គឺជា​រឿង​អំពើ​ពុក​រលួយ​។​​ក្នុង​សំណុំរឿង​នេះ​ លោកស្រី​ ប៉ាក​ គុន​ហេ​ ត្រូវ​បាន​រដ្ឋ​អាជ្ញា​ប្រទេស​នេះ​ ចោទប្រកាន់​ ៣​ករណី​ គឺ​ ជម្រិត​ប្រាក់ទទួល​ប្រាក់​សំណូក​ និង​បំពាន​អំណាច​រដ្ឋ​។​

សំណុំរឿង​ទាំង​ ៣​នេះ​ហើយ​ ត្រូវ​បាន​តុលាការ​រដ្ឋធម្មនុញ្ញ​បញ្ចប់​តំណែង​លោកស្រី​ ជា​ផ្លូវការ​នោះ​ ។​តើ​សំណុំរឿង​របស់​លោកស្រី​ ប៉ាក​ គុន​ហេ​ អ្នកនយោបាយ​ខ្មែរ​ និង​អ្នកវិភាគ​យល់​ដូច​ម្ដេច​ដែរ​?

​លោកស្រី​ មួរ​ សុខ​ហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ យល់​ឃើញ​ថា​ ការ​ពិត​អ្វី​ដែល​នាំ​អោយ​លោកស្រី​ប៉ាក​ ធ្លាក់​ពី​តំណែង​នេះ​ គឺ​ បណ្ដាល​មក​ពី​ឆន្ទៈ​របស់​ប្រជាជន​ និង​ អំណាចតុលាការ​  អំណាច​សភា​ រួម​ទាំង​ស្ថាប័ន​ព័ត៌មាន​របស់​ប្រទេស​នោះ​ មាន​ឥទ្ធិពល​លើ​មេដឹកនាំ​ ។​​លោកស្រី​ ថា​ ប្រទេស​កូរ៉េ​ខាងត្បូង​ពិតជា​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ​ គឺ​មិន​ដូច​ប្រទេស​មួយ​ចំនួន​នោះ​ទេ​ ដែល​នៅ​តែ​រក្សា​និទណ្ឌភាព​ ។​

​ចំណែកឯ​ លោក​ សុខ​ ឥ​សាន្ដ​ ជា​អ្នកតំណាង​រាស្ដ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​នេះ​ផង​ដែរ​ យល់​ឃើញ​ថា​ រឿងរ៉ាវ​របស់​លោកស្រី​ ប៉ាក​ គុន​ហេ​ គឺជា​កិច្ចការ​ផ្ទៃក្នុង​ និង​ជា​ការ​ពង្រឹង​នីតិរដ្ឋ​កូរ៉េ​ខាងត្បូង​។​

​​តែ​សម្រាប់​លោក​សាស្ដ្រ​ចា​រ្យ​ ឯម​ សុ​វ​ណ្ណា​រ៉ា​ យល់​ឃើញ​ថា​ តុល្យភាព​អំណាច​របស់​ប្រទេស​នេះ​ គឺ​ មាន​តម្លាភាព​នឹង​គ្នា​។​ មាន​ន័យ​ថា​ មេដឹកនាំ​ណាមួយ​មាន​កំហុស​គឺ​ស្ថាប័ន​ផ្សេង​ទៀត​ត្រូវ​តែ​ចូលរួម​បញ្ចប់​និទណ្ឌភាព​របស់​មេដឹកនាំ​នោះ​ ។​​លោក​បន្ដ​ថា​ សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង​ពិតជា​បាន​បង្ហាញ​ជាក់ស្ដែង​ថា​ ប្រទេស​មួយ​នេះ​ ប្រកាន់ខ្ជាប់​បាន​នូវ​នីតិរដ្ឋ​ពិតប្រាកដ​ ហើយមាន​ប្រជាធិបតេយ្យ​ច្បាស់លាស់​។​

លោកស្រី​ ប៉ាក​ គុន​ហេ​ ដែល​ត្រូវ​បាន​តុលាកា​រដ្ឋធម្មនុញ្ញ​បញ្ចប់​តំណែង​របស់​លោកស្រី​នោះ​ បាន​នាំ​អោយ​អ្នកនយោបាយ​នៅ​អា​មេ​រិ​ក​ចាប់អារម្មណ៍​ផង​ដែរ​ ។​

​លោក​ John​ McCain​ សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​កបាន​ហៅ​ ការ​ទម្លាក់​តំណែង​ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោកស្រី​ ប៉ាក​ គុន​ហេ​ បាន​ស្តែង​ឲ្យ​ឃើញ​ពី​កម្លាំង​អានុភាព​នៃ​ស្ថាប័ន​ប្រជាធិបតេយ្យ​នៃ​ប្រទេស​អាស៊ី​ខាងកើត​មួយ​នេះ​៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

លោកសមរង្ស៊ីធ្វើដំណើរ​ រុលដល់ម៉ាឡេស៊ីខណៈការចូលកម្ពុជាវិញរបស់គាត់កាន់តែខិតជិតមកដល់

Read this article in English ក្រុងភ្នំពេញ៖ បណ[...]

Sam Rainsy traveled to Malaysia as his return to Cambodia drew ever closer

Sam Rainsy traveled to Malaysia as his return to Cambodia drew ever closer

ថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩

(Phnom Penh) : Social media has reported on t[...]

ចិនថាកម្ពុជាមានកម្លាំងខាងក្រៅជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរឿងមូលដ្ឋានទ័ព

ភ្នំពេញ៖ ឯកអង្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិត[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត