loader

ទស្សនៈ​ ៖​ សន្តិភាព​ និង​សង្គ្រាម​ 

តាម​វចនានុក្រម​ខ្មែរ​ របស់​សម្ដេច​ព្រះ​សង្ឃរាជ​ជួនណា​ត​  ពាក្យ​ ថា​ សន្តិភាព​ គឺជា​ ​នាម​។​ ពាក្យ​បី​ម៉ាត់​នេះ​ មាន​ន័យ​ថា​ សេចក្ដី​ស្ងប់​ សេចក្ដី​សាន្តត្រាណ​ ដំណើរ​សះជា​នឹង​គ្នា​។​ ចំណែក​ពាក្យ​សង្គ្រាម​វិញ​ ជា​នាម​ មាន​ន័យ​ថា​ ចម្បាំង​ ឬ​សឹក​ ។

​ pech

សន្តិភាព​ (Peace)

​តាម​ការ​ពន្យល់​នៃ​ភាសា​សា​អង្គ​គ្លេ​សវិញ​ ពាក្យ​ថា​ សន្តិភាព​ គ្មាន​បរិ​យាស​កាសហិង្សា​ ។​ ប្រទេស​មួយ​ ប្រកបដោយ​សេចក្ដីសុខ​​គ្មាន​អសន្តិសុខ​ ។​ពលរដ្ឋ​ម្នាក់ៗមាន​សេចក្ដីសុខ​ទាំង​កាយ​ សុខ​ទាំង​ផ្លូវចិត្ត​ ។ ​គ្មាន​អារម្មណ៍​ភ័យ​ខ្លាច​ ថា ​នឹង​មាន​កើតសង្គ្រាម​ឡើយ​។​ រដ្ឋ​មួយ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ បរិបូ រណ៍​ពោលគ្មាន​ជំ​លោះរវាង​ក្រុម​មួយ​ និង​ក្រុម​មួយទៀត​ ឬ​ សហគមន៍​មួយ​ និង​សហគមន៍​មួយទៀត​។​គ្មាន​ការ​រើសអើងបក្សពួក​ ឬ​ និន្នាការ​ជាតិ​សាសន៍​ ឬ​សាសនា ។​   ប្រទេស​មាន​សន្តិភាព​ គឺ​មាន​ន័យ​ថា​ ពលរដ្ឋ​មិន​ភ័យ​ខ្លាច​ពី​ការ​ កើតសង្គ្រាម​ព្រោះតែ​ ប្រទេស​នោះ​ មានការ​សះជា​នឹង​គ្នា​។​ 

​សង្គ្រាម​ (War)

​តាម​និយម​ន័យ​នៃ​ពាក្យ​ថា​ សង្គ្រាម​ប្រែ​ពី​ភាសា​អង់គ្លេស​ (War)​  មាន​ន័យ​ថា​ ជា​ជំ​លោះ​ ប្រដាប់​អាវុធ​ រវាងសហគមន៍​ និង​សហគមន៍​ រវាង​ក្រុម​មួយ​នឹង​ក្រុម​មួយ​ ឬ​រវាង​ប្រទេស​មួយ​និង​ប្រទេស​មួយទៀត​។​

​ជា​ទូទៅ​ ជា​ពាក្យ​ ឈ្លានពាន​ សំដៅ​ បំផ្លាញ​សេចក្ដីសុខ​ មាន​ទាំង​កាយវិការ​ សីលធម៌​ និង​ការ​ឈាន​ដល់​ការ​ប្រើ​កម្លាំង​ទ័ព​ កម្លាំង​មនុស្ស​វាយ​ប្រយុទ្ធ​គ្នា​ ។​ បើ​គ្មាន​សង្គ្រាម​ គឺ​ សន្តិភាព​ដែល​មាន​សន្តិភាព​ផ្លូវចិត្ត​និង​ផ្លូវ​កាយ​។​ 

​ក្នុង​ការ​លើក​ពាក្យ​នេះ​មក​បក្ស​ស្រាយ​ទៅ​នឹង​ស្ថានភាព​នៃ​សង្គមមនុស្ស​គឺ​ពិតជា​ត្រូវ​យោង​តាម​ការ​ពន្យល់​នៃ​វច​នុ​ក្រម​របស់​សម្ដេច​ជួនណា​ត​ និង​ ការ​ផ្ដល់​និយម​ន័យ​​តាម​ភាសា​អង់គ្លេស​ដែល​បាន​បកស្រាយ​នេះ​។​ 

peach-jpg-ok

 

​សំណួរ​សួរ​ថា​ តើ​ប្រទេស​មួយ​ មានការ​រឹត​បន្តឹង​ សិទ្ធិ​សេរីភាព​ មានការ​រំលោភ​សិ​ទិ្ធ​មនុស្ស​ និង​ការ​បែកបាក់​ជាតិ ការបែក​ចែង​បក្សពួក​ មានការ​ចងគំនុំ​គ្នា​ មិន​ចេះ​ចប់​ មិន​ចេះ​ហើយ​ អាច​ជា​រដ្ឋ​ សន្តិភាព​ដែរ​ឬទេ​។​ អតីត​របប​សឹង​នៅ​ភូមា​ បាន​អះអាង​ថា​ខ្លួន​ ជា​រដ្ឋ​មាន​សន្តិភាព​ ប៉ុន្តែ​ប្រទេស​នេះ​មាន​សង្គ្រាម​ក្នុងស្រុក​ មានការ​រំលោភសិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ ចាត់ទុកជា​រដ្ឋ​ មិន​មាន​សន្តិភាព​ឡើយ​៕​ 

 

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ទស្សនៈ៖តើកម្ពុជាមានមុខមាត់បែបណា២០ឆ្នាំទៀត?

ទស្សនៈ៖តើកម្ពុជាមានមុខមាត់បែបណា២០ឆ្នាំទៀត?

ថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០១៩

ឆ្ពោះទៅអនាគតដ៏រុងរឿងតែងមានជាចក្ខុវិស័យរបស់ប្រ[...]

បទវិភាគ៖តើស្ថានភាពនេះកម្ពុជាគួរធ្វើតាមឱវាទរបស់ប្រធានាធិបតីត្រាំថាដាក់ប្រជាធិបតេយ្យលើផ្លូវត្រឹមត្រូវវិញ

ចាប់តាំងពីសហរដ្ឋអាមេរិកមានឯកអគ្គរដ្ឋទូតថ្មីប្[...]

អ្នកជំនាញភូមិសាស្រ្ដនយោបាយអន្ដរជាតិ៖យុវជនកម្ពុជាស្ថិតលើវិថីនៃការផ្លាស់ប្ដូរផ្នត់គំនិតខណៈពួកគេសម្លឹងមើលការវិលមកវិញរបស់លោកសមរង្ស៊ី

កញ្ញា ពៅនិកាជូនសេចក្ដីប្រែសម្រួល៖ ក្នុងដំណើរម[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត