loader

ទសុ្សនៈឈ្វេងយល់អំពីមហាបាតុកម្មនៅសហរដ្ឋអាមេរិកថាតើហេតុអ្វីនាំអោយផ្ទុះកុបកម្ម?

មហាបាតុកម្មនេះ ផ្តើមឡើងដោយក្រុមជនអាមេរិកាងស្បែកខ្មៅ ដែលខឹងនឹងប៉ូលិស អាមេរិកាំងស្បែកស ៤នាក់ បានចាប់ចងនិងសង្កត់ករអាមេរិកកាំងស្បែកខ្មៅ ម្នាក់ ករណីចោទពីបទប្រើលុយក្លែងក្លាយក្រដាស២០ ដុល្លារ ប៉ុន្តែប៉ូលិសម្នាក់នោះ បានប្រើកម្លាំងដៃសង្កត់ជ្រុល ធ្វើឲ្យជនសង្ស័យ ថប់ដង្ហើមហើយស្លាប់ ភ្លាមមួយរំពេច។

ភ្លាមនោះក្រុមរដ្ឋអាជ្ញាអាមេរិកបានចាប់បកសក្តិប៉ូលិសទាំង៤ដោយឃុំខ្លួនដើម្បី បញ្ជូនទៅតុលាការ។

ប៉ុន្តែក្រុមបាតុករមិនបាត់កំហឹង ដោយបន្តការតវ៉ាថ្កោល ទោសដោយចោទថា ប៉ូលិសនោះប៉ុនប៉ងសម្លាប់ជន សង្ស័យ មិនមែនជាការជ្រុលដៃនោះទេ។ បាតុកម្មក៏បានរីកធំទៅៗ ដោយហិង្សាផ្ទុះឡើងសឹង​តែគ្រប់រដ្ឋ។

ទោះហិង្សាក្តី បើនៅប្រទេសប្រកាន់របបកុម្មុយនិស្តឬផ្ដាច់ការ វិញ តើហ៊ានធ្វើបាតុកម្មបែបនោះទេ?

ទោះប៉ូលិសប្រទេសនោះបាញ់ស្លាប់ប៉ុន្មានក៏ដោយ ឲ្យតែហ៊ានចេញតវ៉ា ច្បាស់ជាបាញ់បាតុករ ស្លាប់របួសយ៉ាងរង្គាលមិនខាន ហើយប៉ូលិសឬកងទ័ព នៃប្រទេសនោះនឹងរួចខ្លួនទៀត។

រឿងដដែលនេះនៅអាមេរិក នាចុងខែឧសភា ស្រាប់តែមានជនខិលខូច បានឆ្លៀត ឱកាស ផ្ទុះហិង្សាចេញពីហ្វូងបាតុកម្មអហិង្សានោះ ។ ខ្លះវាយដំប៉ូលិសស្បែកស បែកក្បាល និងខ្លះទៅវាយបំបែកកញ្ចក់ទ្វារហាងទំនិញនានា ចូលលួចយកឥវ៉ាន់ ក្នុងគ្រាដែលហាងទាំង នោះបិទទ្វារ ដើម្បីការពារការឆ្លងជំងឺកូវីដ- ១៩។

ទោះបីយ៉ាងនោះក្តី ក៏អាជ្ញាធររបស់លោកដូណល់ត្រាំ មិនចេញមកបាញ់រះ សម្លាប់បាតុករទាំងនោះដែរ តែគេកំពុងបន្តតាមរកចាប់អ្នកដែលលួចទំនិញ និងបង្កហិង្សា។ គេមិនសម្លាប់បាតុករ ដូចនៅប្រទេស​កុម្មុយ​និស្ដឬប្រទេសផ្ដាច់ការនោះទេ។

ពលរដ្ឋអាមេរិកាំង ក្នុងគ្រាដែលរដ្ឋបិទការដើរហើរ គឺរដ្ឋាភិបាលសហព័ន្ធបានជួយមូល និធិម្នាក់ៗ ១២០០ ដុល្លារ និងកូនៗម្នាក់៥០០ដុល្លារនិងជួយ៦០០ដុល្លារម្នាក់ក្នុង១ សប្តាហ៍ថែមទៀតលើប្រាក់ជំនួយអត់ការងារមួយឆ្នាំ។

ការបាត់បង់ការងារដោយសារបញ្ហាកូវីដ-១៩ គឺរដ្ឋនិមួយៗនៅសហរដ្ឋអាមេរិក បានជួយបញ្ចុះតម្លៃការប្រាក់ដល់ទាបបំផុត មិនឲ្យក្រុមហ៊ុនឯកជនសង្កត់ករអតិថិជន ឡើយ និងអ្នកក្រ ជួយទាំងថ្លៃពេទ្យនិងការរស់នៅព្រមទាំងជំរកទាំងស្រុងដោយបាន ជួយរាប់សិបឆ្នាំមកហើយ។

សួរថា តើប្រទេសកុម្មុយនិស្តបានជួយអ្វីខ្លះក្នុងពេលដែលមានកូវីដ?  គឺប្រទេសខ្លះមិនត្រឹម តែបាន​ជួយ​ពលរដ្ឋនោះទេ គឺថែមទាំង ធ្វើអោយពលរដ្ឋខ្លួនឯងភ័យខ្លាច ឈឺចាប់ទៀតផង។

នេះ គ្រាន់តែជាព័ត៌មានពិតមួយជ្រុងប៉ុណ្ណោះ ដែលអ្នកសារព័ត៌មាននៅ ប្រទេសផ្ដាច់ការ និងកុម្មុយ​និស្ស  មិនហ៊ានផ្សាយ តែ បើផ្សាយវិញគឺ ខំបំភ្លើសតែពាក្យអាក្រក់ចំពោះអាមេរិក។

ថ្មីៗនេះដែរ ភេរវករផ្តើមចេញសកម្ម ភាពបន្លំ ដោយបើករថយន្តបុកកិនបាតុករស្លាប់ និងរបួសមួយចំនួន អ្នកដែលដើរលើផ្លូវ ប៉ុន្តែពេលនេះ អាជ្ញាធរ អាមេរិកចាប់ខ្លួនជនល្មើស បានហើយ។ ចំណែកបាតុករ ស្រែកថា អ្នកបើកឡានបុកមនុស្សនោះជា មនុស្សរបស់លោកត្រាំ ទៅវិញ។

ពេលនេះ រដ្ឋការប្រកាសចេញបង្ក្រាបក្រុមជនល្មើស ដែលឆ្លៀត ឱកាសនោះ គឺគេប្រើទឹកនិងផ្សែងពុល ក្នុងការបង្រ្កាប ដោយចៀសវាងមិន ឮឲ្យមានមនុស្សស្លាប់។

បាតុកម្មនៅអាមេរិក ពួកបន្លំ នៅបន្តនៅឡើយ ដោយសាររដ្ឋការអាមេរិក មិនធ្វើដូចនៅប្រទេសផ្តាច់ការ នោះទេ។ សួរថា បាតុករ នៅចង់បានអីទៀត? គឺ៖

១-ប៉ូលិស អាមេរិកស្បែកស ទាំង៤ រូបនេះ ត្រូវចាប់ខ្លួនបកសក្តិភ្លាមៗ និងជាប់ចោទមនុស្ស ឃាតកំរិតខ្ពស់បំផុត។

២-តុលាការកំពុងរៀបចំកាត់ទោសអ្នកទាំង៤

៣-ក្រុមគ្រួសារសព បុរសស្បែកខ្មៅរង គ្រោះ ទទួលបានប្រាក់ជំនួយសប្បុ រសពីពលរដ្ឋអាមេរិកទូទៅបានជិត ១០លានដុល្លារ ។ហេតុនេះ ទើបគ្រួសារសព ចេញមកអំពាវនាវ សុំឲ្យបាតុករ ឈប់ធ្វើបាតុកម្មទៀតទៅហើយត្រូវរង់ចាំតុលាការកាត់ទោស ប៉ុន្តែមួយចំនួន នៅតែមិនឈប់។

ចំណាត់ការរបស់រដ្ឋការលោកត្រាំ ខំជួយពលរដ្ឋ អត់ធ្មត់នឹងទង្វើខុស ច្បាប់របស់បាតុករ ពិសេសជួយរកយុត្តិធម៌ ឲ្យបុរសស្បែកខ្មៅដែលបានស្លាប់។

ប៉ុន្តែបាតុករខ្លះ នៅតែបន្ត ដោយថាដើម្បីរកយុត្តិធម៌ ជូនបុរសស្បែកខ្មៅ ពីការរើងអើងពូជសាសន៍ ។ សួរថា តើការ  ស្វែងរកយុត្តិធម៌របស់បាតុករទាំង នោះ សមរម្យទេ ត្រឹមត្រូវទេ ដែលនាំគ្នាធ្វើកុបកម្ម ទៅវាយបំបែកទ្វារហាងទំនិញ រួមមានហាងលក់សម្លៀកបំពាក់ កុំព្យូទឺ រថយន្ត គ្រឿងអល្ល័ង្ការ ហើយចូលនាំគ្នាលួចយក តាម អំពើចិត្ត។ តើនេះឬ បាតុកម្មដើម្បីយុត្តិធម៌សម្រាប់បុរសស្បែកខ្មៅម្នាក់នោះ?

បើត្រឹមលួចចំណីអាហារ គឺមិនថាអ្វីទេ ក្រែងថា វាអត់ឃ្លាន ចុះលួចទូរស័ព្ទក្នុងហាងនោះ ដើម្បីអ្វី ទៅវាយកំទេចរថយន្តម៉ែកស្សឺដេស ថ្មីៗដែលគេដាក់លក់ វាយកំទេចរថយន្តរបស់អ្នក ដំណើរគ្នាបើកមកចំផ្លូវរបស់បាតុករ។

តើធ្វើបែបនោះ បាតុករចង់បានអ្វីពិតប្រាកដ?

រឿងពួកខូចលូចទ្រព្យសម្បត្តិទាំងនេះ រដ្ឋគេនឹងចាត់ វិធានការតាមច្បាប់ នាពេលឆាប់ៗ រកមុខមេក្លោង នាំឡើងតុលាការ ព្រោះថា ៖មកដល់ពេលនេះ ជនជាតិអាមេរិក ស្បែងស ម្ចាស់ស្រុកភាគច្រើន ខឹងខ្លាំងនឹងទង្វើរបស់បាតុកម្មហិង្សាដែលបង្កការខូចខាតដល់ជាតិ រយលានដុល្លារ។

សូមជ្រាបថា សហរដ្ឋអាមេរិក មានជនអន្តោប្រវេសន៍រាប់សិបលាននាក់ក្នុងនោះ ពួកស្បែកខ្មៅ មាន៤៥ លាននាក់នៃពលរដ្ឋអាមេរិក សរុប ជាង៣៣១លាននាក់។ ពលរដ្ឋចំរុះពូជសាសន៍នេះ ដែលមួយចំនួនខ្ជិលច្រអូស ដោយរស់នៅស្រុកគេហើយ អត់ខំ រៀនសូត្រ អត់ចង់ធ្វើការអ្វីទេ ។ ក្រុមខ្លះមករស់ទាំងគ្រួសារ ៗដើម្បីឲ្យរដ្ឋអាមេរិកចិញ្ចឹម ហើយខ្លះទៀតទៅធ្វើការ បានលុយសុទ្ធ មកចាយសប្បាយ ក្នុងនោះក៏មានពួកស្បែកខ្មៅនិងសាសន៍ដទៃច្រើន ប៉ុន្តែក៏មានពួកស្បែកខ្មៅល្អៗ​និងឧស្សាហ៍ ច្រើនដែរ ។ ក្រុមស្បែកខ្មៅក៏បាននាំគ្នាថ្កោលទោស បាតុកម្មហិង្សានោះដែរ។

សូមជ្រាបថា ៖នៅសហរដ្ឋអាមេរិក មានបក្សធំៗតែ ២ទេ គឺបក្សសាធារណរដ្ឋ ដែលមានលោក ដូណល់ ត្រាំ ជាប្រធានាធិប តីសព្វថ្ងៃ និងបក្សប្រជាធិបតេយ្យ ដែលមានលោកអូបាម៉ា ជាអតីតប្រធានាធិ​បតី កាលពី២អាណត្តិមុន។ បុរសនេះ ក៏ជាពួកអាមេរិកស្បែកខ្មៅ ។

បក្សលោកត្រាំ ភាគច្រើនជាមហាសេដ្ឋីពួកស្បែកស មាននិន្នការប្រឆាំងនឹងជនអន្តោប្រវេសន៍គ្រប់ជាតិសាសន៍ដែលខុសច្បាប់ចូលមករស់នៅក្នុងសហរដ្ឋអាមេរិក ប្រឆាំងនឹងមេដឹក នាំផ្តាច់ការ ។

ចំណែកបក្សលោកអូបាម៉ា ភាគ ច្រើនពួកស្បែកខ្មៅ និងអ្នករស់ដោយការផ្ដល់ចិញ្ចឹម គាំទ្រជីវភាព​ដោយ រដ្ឋសហព័ន្ធ។

ថ្មីៗនេះ លោកអូបាម៉ា ប្រកាសផ្សព្វផ្សាយជំរុញឲ្យពួកស្បែកខ្មៅ ពិសេសយុវជននិងកុមារៗពិសេសជនស្បែកខ្មៅ ឲ្យងើបតវ៉ា ប្រឆាំងនឹងការរើសអើងពូជសាសន៍ខ្មៅ នៅអាមេរិក។ សួរថា តើគាត់ធ្វើ បែបនោះ សមរម្យនិងត្រឹមត្រូវទេ?

បើសហរដ្ឋអាមេរិក រើសអើងពូជ សាសន៍លើពួកស្បែកខ្មៅនោះមែន ហេតុអីក៏គាត់បានជាប់ក្នុងការបោះឆ្នោតដល់ទៅ២អណ្ណត្តិដោយកាន់អំណាចបាន៨ឆ្នាំ?

កាលពី២អាណត្តិគឺមុនលោកត្រាំ គឺលោក អូបាម៉ាជាប្រធានាធិបតី ដែលត្រូវបញ្ចប់អាណត្តិ ព្រោះចប់អាណត្តិ តាមច្បាប់កំណត់ឲ្យត្រឹមតែ២អាណត្តិឬ៨ឆ្នាំគត់។ តែបក្សប្រជាធិបតេយ្យរបស់គាត់ប្រជែងការបោះឆ្នោត ចាញ់លោកត្រាំ ទើបលោកត្រាំ កាន់អំណាចបាន៤ឆ្នាំមកនេះ ។

នៅពេលនេះ ជាទិវាផ្តើមការឃោស នាបោះឆ្នោតអាណត្តិថ្មី ដែលមានលោកត្រាំ អាចឈរឈ្មោះម្តងទៀត។ ចំណែកបក្សប្រឆាំង មានលោកចក្ស បាយដិន នៃក្រុមលោក អូបាម៉ា ឃោសនាតតាំងនឹងលោកត្រាំ ។ ប៉ុន្តែលោកជោ មានវោហារ ជំហរនិងសមត្ថភាពនយោបាយការ អន់ជាងលោកត្រាំ ។

មើលទៅ បក្សប្រជាធិបតេយ្យ អាចនឹងចាញ់ត្រាំទៀត ហេតុនេះហើយ យើងមើលឃើញនិងអាចសន្និដ្ឋានបានថា បាតុកម្មហិង្សានោះ អាចជាចេតនា អុចអាល ពីក្រុមណា ១។

នៅខណៈនេះអាជ្ញាធរចាប់បាតុករហិង្សា បានជាង១ម៉ីននាក់។ ប៉ូលិសFBI បានកំពុងចោទសួរ អន្តប្រវេស្តមួយចំនួន មកពីប្រទេសគុយបានិងវេណេហ្សូអេឡា ដែលចូលរួមបាតុកម្ម ដោយមាន​ការសង្ស័យថា ក្រុមនេះ ជាភ្នាក់ងារចរកម្មរបស់ ប្រទេស២នេះ ចូលមករស់នៅអាមេរិក ជាអ្នករុញ​អោយមាន អំពើកុបកម្មនិង វាយកំទេសរថយន្ត លួចទ្រព្យសម្បតិ្ត នៅក្នុងរដ្ឋម៉ៃអាមី។

តុលាការ អាមេរិក មិនដូចប្រទេស កុម្មុយនិស្ស ឬប្រទេសផ្ដាចការ យោធានិយម នោះទេ គឺ មេបាតុករហិង្សា នឹងត្រូវមានទោស គឺច្បាស់ជា មិនរួចខ្លួនឡើយ ទោះអ្នក ឯង ជាកំពូលមហាសេដ្ឋីឬអតីតមេ ដឹកនាំប្រទេសក្តី គ្មានជនណាម្នាក់ អាចអង្គុយលើនិងជាន់ឈ្លីច្បាប់សហរដ្ឋអាមេរិក បានឡើយ៕

កំណត់សម្គាល់៖ទស្សនៈនេះជារបស់ពលរដ្ឋខ្មែរកំពុងរស់នៅអាមេរិកម្នាក់

0 0 vote
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ព្រោះទុកចិត្តអភិប្រាយ កូរ៉េប្រេះបែកជាពីរជាង៧០ឆ្នាំ

ព្រោះទុកចិត្តអភិប្រាយ កូរ៉េប្រេះបែកជាពីរជាង៧០ឆ្នាំ

ថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២០

កូរ៉េជាឈ្មោះប្រទេសដែលកើតមានពីយូរលង់ណាស់មកហើយហ[...]

វិចារណកថាស្នេហាជាតិឥណ្ឌាចង់បណ្ដេញចិនចេញពីក្រុមប្រឹក្សាសន្ដិសុខUN តើទៅរួចទេ?

ខណៈនេះស្ថានការណ៍ព្រំដែនឥណ្ឌានិងចិនឡើងកំដៅជាខ្[...]

ចំពេលតានតឹងជម្លោះព្រំដែននឹងចិន ឥណ្ឌាទិញយន្ដហោះចម្បាំងពីរុស្ស៊ីរាប់សិបគ្រឿងដើម្បីអ្វី?

សំណើទិញយន្ដហោះចម្បាំងជាង៣០គ្រឿងពីរុស្ស៊ីត្រូវ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x