loader

តំបន់​មាត់សមុទ្រ​ ស្ថានភាព​អាកាសធាតុ​នឹង​កាន់តែ​អាប់អួ​ចាប់ពី​ដើម​ស​ប្ដា​ហ៍​ក្រោយ​

​ភ្នំពេញ​ ៖​ ខណៈ​ភ្លៀង​នៅ​តែ​បន្ដ​ធ្លាក់​ក្នុង​ក្របខ័ណ្ឌ​ទូ​ទាំង​ប្រទេស​នឹង​កើន​ឡើងជា​បន្ដបន្ទាប់​នោះ​ ចាប់ពី​ស​ប្ដា​ហ៍​ក្រោយ​នេះ​ទៅ​ តំបន់​មាត់សមុទ្រ​នឹង​មាន​ស្ថានភាព​កាន់តែ​អាប់អួ​ខ្លាំង​ ពិសេស​គឺ​លើ​ផ្ទៃសមុទ្រ​ ដែល​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ​ទាំងអស់​ត្រូវ​តែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​ខ្ពស់​ដើម្បី​បញ្ចៀស​ហេតុការណ៍​គ្រោះថ្នាក់​ណាមួយ​ អាច​កើតឡើង​ជាយថាហេតុ​។


​ភ្លៀង​បាន​ធ្លាក់​រាយ​ប៉ាយ​ស្ទើរ​ទូ​ទាំង​ប្រទេស​ ដែល​មាន​រាជធានី​ និង​ខេត្ដ​មួយ​ចំនួន​មានទឹក​លិច​ ក៏​ប៉ុន្ដែ​មិន​បង្ក​ជា​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះ​ទេ​ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​។​ តែ​យ៉ាងណា​ស្ថានភាព​អាកាសធាតុ​នេះ​ ហាក់​អាក្រក់​សម្រាប់​តំបន់​មាត់សមុទ្រ​។​

​លោក​ ចាន់​ យុ​ត្ថា​ អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​មាន​ប្រសាសន៍​ថា​ ទឹកភ្លៀង​បាន​ធ្លាក់​គ្របដណ្ដប់​ស្ទើរ​គ្រប់​ខេត្ដ​ និង​រាជធានី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក៏​ប៉ុន្ដែ​ស្ថានភាព​នេះ​មិន​បង្ក​ជា​ជំនន់​ទឹកភ្លៀង​ធ្ងន់ធ្ងរ​ដល់​បណ្ដា​ខេត្ដ​នានា​នោះ​ទេ​ លើកលែងតែ​រាជធានី​ភ្នំពេញ​ មាន​ផ្នែក​ខ្លះ​ត្រូវ​បាន​ជន់​លិច​ដោយ​ទឹកភ្លៀង​។​

​តែ​យ៉ាងណា​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​ សង្កត់ធ្ងន់​ដល់​ខេត្ដ​ជាប់មាត់​សមុទ្រ​ ដែល​នឹង​មាន​ស្ថានភាព​អាកាសធាតុ​អាប់អួ​ខ្លាំង​ ក្នុង​រង្វង់​ចាប់ពី​ស​ប្ដា​ហ៍​ក្រោយ​តទៅ​ ដែល​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​សមុទ្រ​ និង​ប្រជា​នេសាទ​ ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​ខ្ពស់​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​កើតឡើង​។​ លោក​ ចាន់​ យុ​ត្ថា​ ៖«​ តំបន់​មាត់សមុទ្រ​គឺ​ស្ថានភាព​ភ្លៀង​នៅ​តែ​បន្ដ​ធ្លាក់​រាយ​ប៉ាយ​ហើយ​រលក​សមុទ្រ​អាច​មាន​កម្ពស់​ខ្ពស់ៗ​ ហើយ​ចាប់ពី​ស​ប្ដា​ហ៍​ក្រោយ​ទៅ​គឺ​ស្ថានភាព​កាន់តែ​អាប់អួ​ ជា​ពិសេស​លើ​ផ្ទៃសមុទ្រ​ សម្រាប់​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ​នៅ​តែ​បង្កើន​ការ​យកចិត្ដទុកដាក់​ដើម្បី​ចៀសវាង​នៅ​គ្រោះថ្នាក់​ផ្សេងៗ​ ហើយ​ដោយឡែក​បងប្អូន​ដែល​រស់នៅ​តំបន់​ទំនាប​ ឬ​ក៏​នៅ​តាម​ផ្លូវទឹក​នានា​ ក៏​សុំ​បង្កើន​ការ​យកចិត្ដទុកដាក់​ប្រុង​ប្រយ័ត្ន​ ព្រោះ​របា​យក​ទឹកភ្លៀង​នឹង​នៅ​តែ​បន្ដ​ធ្លាក់​ជា​បន្ដបន្ទាប់​ទៀត​នៅ​ក្នុង​ក្របខ័ណ្ឌ​ទូ​ទាំង​ប្រទេស​»​។​

​ទន្ទឹម​នឹង​នេះ​អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹ​ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប​ត្រូវ​តែ​ធ្វើ​យ៉ាងណា​តាមដាន​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ពី​ការ​ព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក​ ដើម្បី​ត្រៀមខ្លួន​ជា​មុន​បង្ការ​បញ្ហា​ដែល​អាច​កើត​មាន​ក្នុង​រដូវវស្សា​នេះ​៕

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

សម្ដេចហ៊ុនសែនស្វាគមន៍ពលរដ្ឋខ្មែរធ្វើបាតុកម្មប្រឆាំងសម្ដេចនៅអូស្ត្រាលី⁣ (មានសំឡេង)

សម្តេចហ៊ុន សែន បានថ្លែងថា ការធ្វើបាតុកម្មរបស់[...]

ជប៉ុន​ផ្តល់​ហិប​ឆ្នោត​១​ម៉ឺន​៥​ពាន់​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​៧​លាន​ដុល្លារ​អា​មេ​រិ​ក​

រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ជំនួយ​ហិប​ឆ្នោត​១៥[...]

​ក្រសួងយុត្តិធម៌​៖​អន្តរជាតិ​កុំ​ព្រួយបារម្ភ​ជ្រុល​ពេក​ចំពោះ​ការ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​ការពារ​ព្រះមហាក្សត្រ​

​ឆ្លើយ​តប​នឹង​ការ​ព្រួយបារម្ភ​នេះ​មន្ត្រីជាន់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត