ក្រុមមន្ត្រីប៉ាឡេស្ទីនឲ្យដឹងថាយ៉ាងតិចមនុស្ស ១៦ នាក់ស្លាប់និងមនុស្សរាប់រយនាក់រងរបួសដោយការប៉ះទង្គិចអំឡុងពេលក្រុមបាតុករប៉ាឡេស្ទីនជាមួយកងកម្លាំងអ៊ីស្រាអែលនៅតំបន់ព្រំដែនហ្គាហ្សា-អ៊ីស្រាអែល។នេះបើតាមបណ្តាញផ្សាយព័ត៌មានBBC។
បណ្តាញផ្សាយព័ត៌មានBBCចុះផ្សាយថាមនុស្សរាប់ពាន់នាក់បានដើរជាក្បួនតវ៉ានៅព្រំប្រទល់អស់រយៈពេល៦សប្តាហ៍មកហើយ។ក្បួនតវ៉ាហៅថា«Great March of Return។»
BBCថា កងទ័ពអ៊ីស្រាអែលឲ្យដឹងថា កងកម្លាំងអ៊ីស្រាអែល បើកការបាញ់ប្រហារបន្ទាប់ពីមានកុបកម្ម។
ក្រុមសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំនៅទីក្រុងញ៉ូយ៉ក់អំពាវនាវឲ្យមានការស៊ើបអង្កេតករណីអំពើហឹង្សានេះ។
ប្រជាជនប៉ាឡេស្ទីនបានបោះជំរុំចំនួនប្រាំនៅក្បែរកន្លែងតវ៉ា។ពួកគេកំពុងទាមទារឱ្យជនភៀសខ្លួនអាចត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញដែលបច្ចុប្បន្នពួកគេនៅអ៊ីស្រាអែល។
ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជួយផ្តល់ការការពារដល់ប្រជាជនប៉ាឡេស្ទីន។ BBC