កាលពីថ្មីៗនេះ សម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៍(YCUD) បានចេញរបាយការណ៍សិក្សាស្រាវជ្រាវ មួយនៅក្នុងឆ្នាំ២០១៥ បង្ហាញថាអត្រាយុវជនកម្ពុជាអត់មានការងារធ្វើជិត៥០ភាគរយ។ ការសិក្សាស្រាវជ្រាវនេះ បានសិក្សាចំពោះយុវជននៅតាមរាជធានី និងខេត្តចំនួន៥ ដោយបានសម្ភាសន៍យុវជនប្រមាណជាង១ពាន់នាក់។ មន្ត្រីផ្នែកតស៊ូនៃសម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៍បានលើកឡើងថា កម្មភាពយុវជនចូលរួមក្នុងវិស័យនយោបាយនៅមានកម្រិតនៅឡើយ។ តើយុវជនកម្ពុជានៅក្នុងវិស័យនយោបាយវិស័យការងារមានលក្ខណៈល្អប្រសើរហើយឬនៅ?
ដើម្បីជ្រាបព័ត៌មានលម្អិតសូមអញ្ជើញស្តាប់បទសម្ភាសន៍របស់លោក ធូ វីរៈ អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុស្ត្រី នៃWMC ជាមួយកញ្ញា អោក ស្រីរ័ត្ន មន្ត្រីតស៊ូមតិនៃសម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៍(YCUD) ដូចតទៅ៖