loader

តើអ្វីទៅជាមាគ៌ាសន្ដិភាព និង បង្រួបបង្រួមជាតិនៅកម្ពុជា?

សន្ដិភាពប្រៀបបានកែវភ្នែករបស់មនុស្ស។ចំណែកការរស់នៅក្នុងសង្គមបើគ្មានការ សាមគ្គីភាពតើរកសន្ដិភាពឯណាបាន។នេះគឺជាទស្សនៈមួយដែលបំណងចោទឱ្យ បេក្ខជនរំលេចគំនិតឡើងនៅក្នុងចម្លើយនៃវិញ្ញាសាប្រលងទុតិយភូមិមុខវិជ្ជាប្រវត្តិសាស្រ្ដជាផ្នែកមួយនៃវិទ្យាសាស្រ្ដសង្គម។ ហើយនេះក៏ជាសំណួរដែលវិទ្យុស្រ្ដីស្វែងរកមូលដ្ឋាននៃចម្លើយពីអ្នកតាមដាននិងសិក្សាសង្គមល្បីៗ។

កញ្ញា ឆោម ពៅនិកា ជូនសេចក្ដីប្រែសម្រួល៖

ព្រឹត្តិការណ៍នយោបាយៗសំខាន់បានកកើតឱ្យមានការចងចាំព្រមទាំងក្លាយជាកំណត់ត្រាប្រវត្តិសាស្រ្ដ។ មេរៀនប្រវត្តិសាស្រ្ដ ខ្មែរជាច្រើនបានរំលេចចេញជាសំណួរតាមកាលប្បវត្តិនៃសង្គមកម្ពុជាក្រោយរបបអាណានិគមនិយមបារាំងលើវិញ្ញាសាប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨ ២០១៩នេះ។វិញ្ញាសាប្រវត្តិសាស្រ្ដសម្រាប់ថ្នាក់វិទ្យាសាស្រ្ដសង្គមនៃសំណួរទី៤ បានចោទឱ្យមានបេក្ខជនប្រលងធ្វើការពិពណ៌នាអំពីការខិតខំចរចាសន្ដិភាព និង ការបង្រួបបង្រួមជាតិនៅកម្ពុជា។

ក្នុងបរិបទប្រវត្តិសាស្រ្ដដ៏វែងអន្លាយនិងស្មុគស្មាញរបស់កម្ពុជា កម្ពុជាធ្លាប់បានប្រឆាំង តបតទៅនឹងអំណាចរំលោភបំពានពីខាងក្រៅឬពីបរទេស និង សូម្បីតែជម្លោះ រវាងខ្មែរនឹងខ្មែរក្នុងសង្គមដោយឆន្ទៈផ្ទាល់ខ្លួននិងដោយកត្តាជម្រុញពីមនោគមន៍វិជ្ជាបរទេស។ចលនារបៀបនេះផ្ទុះឱ្យមានូវសភាពកលិយុគមួយដែលហៅថាជាសង្គ្រាម។ តាមប្រវត្តិសាស្រ្ដគេបែងចែកសង្គមកម្ពុជាជាបីសម័យកាលធំៗ គឺ សម័យបុរាណ សម័យកណ្ដាលនិង សម័យទំនើប។ តាមប្រវត្តិសាស្រ្ដដដែលគេពុំឃើញគ្មានសម័យណាមួយដែលកម្ពុជាសាន្ដត្រាណរហូតគ្មានសង្គ្រាមនោះទេ ម្ល៉ោះហើយទើបវាចេះតែរុញច្រើនឱ្យមានការពើបប្រទះឡើង នូវរបបថ្មីៗមួយបន្ដបន្ទាប់។ មានមតិមួយចំនួនឃើញថា ការជម្រុញឱ្យមានការផ្លាស់ ប្ដូរស្ថានភាពនយោបាយដែលខ្លួនមិនពេញចិត្តគឺជាការស្វែងរកសន្ដិភាពក្នុងសង្គមកម្ពុជា តែជាការព្រួយបារម្ភថា តើការស្វែងរកសន្ដិភាពនោះវាស្ថិតក្នុង ដំណាក់កាលណាមួយនៃសង្គ្រាម ឬ ក៏វាកើតមុនឬក្រោយចលនាឆ្ពោះទៅរកសង្គ្រាម។

សាស្រ្ដាចារ្យប្រវត្តិសាស្រ្ដសំបូរមាណ្ណារ៉ា ដំបូងបានឱ្យនិយមន័យនៃការ ស្វែងរកសន្ដិភាពកម្ពុជាថា គឺជាមាគ៌ានាំឱ្យជាតិខ្មែរគ្មានទំនាស់ និង ធ្វើយ៉ាងណាក៏ដោយសន្ដិភាពដែលស្ថិតស្ថេរនោះកឺការបញ្ឈប់បាននូវការស្អប់ ការស្រលាញ់។ លោកថា បើនៅតែមានការស្អប់ ការស្រលាញ់គឺ នាំមកនូវការបែងចែកសង្គម ដូច្នេះគឺការយោគយល់អធ្យាស្រ័យគ្នាទើប ជាតម្រាយផ្លូវសន្ដិភាពបាន។

សាស្រ្ដចារ្យប្រវត្តិសាស្រ្ដជើងចាស់រូបនេះ បាននាំយើងឱ្យក្រឡេកទៅមើល ប្រវត្តិសាស្រ្ដរបស់កម្ពុជាអំពីយុទ្ធវិធីនាំមកនូវសន្ដិភាព។ ដោយផ្ដើមពីការចរចា លោកថា ចំណុចដែលគួរលើកឡើងជាសំខាន់ក្នុងព្រឹត្តិការណ៍ ប្រវត្តិសាស្រ្ដគឺមានស្ថិតក្នុងសម័យលង្វែកដែល ទាំងព្រះបាទចន្ទរាជា និង ទ្រង់ព្រះស្ដេចកន ទីបំផុតក៏ឆ្លៀតពេលសុំគ្នាផ្អាកធ្វើសង្គ្រាមដើម្បីអ្វី គឺដើម្បីប្រយោជន៍ប្រជានុរាស្រ្ដ និង ការបង្កើនថាមពលរៀងខ្លួនឡើងវិញ។បន្ទាប់មកលោកសាស្រ្ដាចារ្យជម្រាបថា ការបង្រួបបង្រួមតាមវិធីទី២ចម្បាំងក៏ជាការស្វែងរកសន្ដិភាពផងដែរ។ លោកគូសបញ្ជាក់ថា ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្ដេចសឹកកំពូលរបស់កម្ពុជា ព្រះរាជានេះហើយជាអ្នកបង្រួបបង្រួមអាណាចក្រកម្ពុជាដែលចែកជាពីរដោយឪពុកមាខ្លួនដោយធ្វើការលើកទ័ពច្បាំងបន្ទាប់មកទ្រង់ការធ្វើការបញ្ចុះបញ្ចូនអនុរាស្រ្ដឱ្យដឹងអំពីតម្លៃនៃសន្ដិភាពកើតចេញពីមានការសាមគ្គីភាពដូចមានសំណង់មហាប្រាសាទអង្គរវត្តបន្សល់ជាសក្ខីកម្មទល់សព្វថ្ងៃ។

ចំណែកយុទ្ធវិធីចុងក្រោយក្នុងបេសកកម្មស្វែងរកសន្ដិភាពបានយូរអង្វែងគឺការផ្ដោតសំខាន់លើមនោគមន៍វិជ្ជាសាសនា។ សាស្រ្ដាចារ្យរូបនេះអាទិទេពមានពីរយ៉ាងគឺ អាទិទេពរូបីឬអាទិទេពតំណាង និង អាទិទេពអរូបីដែលមានព្រះបាទជ័យរវ្ម័នទី២អ្នកកសាងចក្រភពអង្គរប្រើសិល្បិ៍វិធីនេះបានយ៉ាងជោគជ័យ។

សម្លេងទី១-សំបូរមាណ្ណារ៉ា*

សម្រាប់យុទ្ធវិធីទី៣នេះ ក្នុងរបបរាជានិយមបែបណាក៏ដោយ សម័យណាក៏ដោយ គេមិនអាចបំភ្លេច ឬ បំបាត់បានទេថា ព្រះមហាក្សត្រ​ ព្រះ​អង្គ​ទ្រង់​ជា​និមិត្ត​រូប​នៃ​ឯកភាព​ជាតិ​ និង​ និរន្តរភាព​ជាតិ។ជាងនេះព្រះមហាក្សត្រ​ ទ្រង់​ជា​អ្នក​ធានា​ឯករាជ្យ​ជាតិ​ អធិបតេយ្យ​ និង​បូរណ​ភាព​ទឹកដី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ក្នុងពេលបច្ចុប្បន្ននេះ ខ្លឹមសារទាំងមូលនេះក៏មានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជាដែលជាច្បាប់គ្រឹះកសាងសណ្ដាប់ធ្នាប់សង្គមនិងនិរន្ដភាពនៃនយោបាយកម្ពុជាផងដែរ។

ក្នុងពេលបច្ចុប្បន្នដដែលនេះ សាស្រ្ដាចារ្យទស្សនវិជ្ជា ប៉ា ចន្ទរឿន តាមដានបរិបទសង្គមខ្មែរនេះថានៅតែមានការបែងបាក់គ្នានៅឡើយ។ បើតាមលោកសាស្រ្ដាចារ្យគឺការបែកបាក់គ្នាម្ដងទៀតនេះ ព្រោះមកពីភាគីជម្លោះមិនបានឈ្វេងយល់អំពីអ្វីទៅជាគ្រឹះនៃការបង្រួបបង្រួមជាតិ។

តើអ្វីទៅជាគ្រឹះនៃការបង្រួបបង្រួមជាតិ?

លោកសាស្រ្ដាចារ្យពន្យល់ថា៖

សំឡេងទី២-ប៉ា ចាន់រឿន*

ពីអ្នកវិភាគនិងសិក្សាសង្គមជើងចាស់មួយរូបដែរ លោកបណ្ឌិតមាសនី មានទស្សនៈបង្កប់ដោយជំនឿមួយមើលឃើញថា ក្រោយសម័យអង្គរហាក់ដូចជារាជាណាចក្រមួយនេះទទួលរងនូវបណ្ដាសារព្រោះថាមើលតែឃើញពីការបែកបាក់សាមគ្គីគ្នាជារឿយៗ។ លោកបណ្ឌិតថា ការស្រលាញ់អំណាច ដែលបានមកពីហិង្សា ពីប្រដាប់អាវុធ ពីការដណ្ដើមផ្ដួលរំលំយកពីគ្នានោះហើយគឺមានតែការសងសឹកដែលនាំឱ្យសង្គមនេះកើតតែជម្ងឺរ៉ាំរ៉ៃឬមហារីកទំនាស់។ បែបនេះលោកជម្រាបទស្សនៈមួយដោយមើលគ្រប់ជំនាន់និងសូម្បីតែពេលនេះសម័យកាលនេះលោកមិនចាំបាច់លើកឧទាហរណ៍ឯណាឆ្ងាយគឺលោកសូមឱ្យអ្នកនយោបាយទាំងឡាយកុំស្រលាញ់នូវអំណាចពេក តែ…

សំឡេងទី៣-មាស នី*

​​ដោយផ្អែកលើការសិក្សាអំពីប្រវត្តិសាស្រ្ដសម័យទំនើបក្រោយកម្ពុជាលុះតាមអាណានិគមបារាំង គឺកម្ពុជារស់ខ្លួនឯងបានសុខសាន្ដត្រាណមួយប៉ប្រិចភ្នែកតែក៏ពើបប្រទះនូវសង្គ្រាមស៊ីវិលដណ្ដើមអំណាចគ្នាជាបន្ដបន្ទាប់ជាង២ទសវត្សរហូតដល់ចុងក្រោយសង្គ្រាមនោះត្រូវបានបិទបញ្ចប់ដោយ ការពិតគឺការចរចា ក្រោមកិច្ចពិភាក្សាគ្នានៅទីក្រុងប៉ារីស៍ថ្ងៃ២៣តុលានឹងលេចចេញជាសមិទ្ធផលនូវសន្ធិសញ្ញាអន្ដរជាតិ២៣តុលា១៩៩១ស្ដីពីការបញ្ចប់សង្គ្រាមនៅកម្ពុជា និង ដោយការបង្រួបបង្រួមគ្នានឹងសមាហរណកម្មនឹងពួកខ្មែរក្រហមឆ្នាំ១៩៩៨។

កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស បានចូលខ្លួនមកសណ្ឋិតក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ដោយបង្កើតឱ្យមាននូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ សំដៅអនុវត្តនូវលទ្ធិ ប្រជាធិបតេយ្យសេរីពហុបក្ស ក្រោមឈ្មោះផ្លូវថា ព្រះរាជាណាចក្រកម្ពុជា ដោយបើកទំព័រថ្មីពីថ្ងៃរដ្ឋធម្មនុញ្ញចុងក្រោយនេះត្រូវបានប្រកាសឱ្យប្រើនៅថ្ងៃទី២៤កញ្ញា ឆ្នាំ១៩៩៣៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

វិភាគ៖អតីតមេបក្សប្រឆាំងម៉ាឡេស៊ីAnwarIbrahimចូលកាន់តំណែងនាយករដ្ឋមន្រ្ដីក្នុងឆ្នាំ២០២០អាចធ្វើឱ្យប្រជាធិបតេយ្យនៅអាស៊ានកាន់តែរឹងមាំ

តំបន់អាស៊ីអាគ្នេយ៌ គឺជាប្លុកធំមួយ មាន១០ប្រទេស[...]

អាមេរិកសិក្សាម្ដងទៀតអំពីលទ្ធភាពនៃការផ្ទុះសង្រ្គាមប្រឆាំងនឹងអ៊ីរ៉ង់បន្ទាប់ពីសម្ព័ន្ធមិត្តរបស់ខ្លួនរងការវាយប្រហារ

កាលពីថ្ងៃអាទិត្យ ទី១៥កញ្ញា រោងចក្រចម្រាញប្រេង[...]

តើចិននឹងមានអ្វីកើតឡើងបើហុងកុងធ្លាក់ក្នុងបដិវត្តន៍ពណ៌?

រយៈពេល១៥សប្ដាហ៍មកហើយដែលហុងកុងស្ថិតក្នុងសភាពចល[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត