loader

តើវត្តមានឯកអគ្គរដ្ឋទូតថ្មីអាមេរិក អាចជាការផ្ដល់លក្ខណៈនៃការវិលមកវិញរបស់លោកសមរង្ស៊ីដែរឬទេ?

សហរដ្ឋអាមេរិកទើបមានឯកអគ្គរដ្ឋទូតថ្មីរបស់ខ្លួន នៅប៉ុន្មានថ្ងៃមកនេះ គឺ លោក ផាកទ្រិក ម៉ឺហ្វី។ លោក ផាកទ្រិក ម៉ឺហ្វី ត្រូវបានព្រឹទ្ធសភាអាមេរិក បោះឆ្នោត គាំទ្រ តាមសំណើររបស់លោក ប្រធា​នាធិបតី ដូណាល់ត្រាំ ជ្រើសតាំងជាឯកអគ្គរដ្ឋទូតថ្មី ជំនួស លោក វិលៀម ហេដ ដែលបានចប់អាណ្ណត្តិ។ស្ថានទូតសហរដ្ឋអាមេរិកប្រ ចាំនៅកម្ពុជា ពុំមាន ឯក​អគ្គរដ្ឋ​ទូតថ្មីជាច្រើនខែមកហើយ ។ អវត្តមាននេះ ក៏ចំពេល កម្ពុជាត្រូវបានមើលឃើញថាកើតមានវិបត្តិនយោ​បាយ ។

តែបែបនេះក្ដី នៅពេលលឺដំណឹងថា ស្ថានទូតអាមេរិកមានឯកអគ្គរដ្ឋទូតថ្មីហើយ គឺលោក ផាកទ្រិក ម៉ឺហ្វី អ្នកសង្កេតការណ៍ និងអ្នកនយោបាយ មាននិន្នា​ការ នឹងលោកសមរង្ស៊ី ដាក់ក្ដីសង្ឃឹមថា វត្តមាន​ឯក​អ​គ្គរ​ដ្ឋទូតអាមេរិកថ្មីនេះ អាចជាការផ្ដល់​លក្ខណៈ​អោយ លោក​​សមរង្ស៊ី​ វិលចូលកម្ពុជាវិញ។

តើរឿងនេះអាចទៅរួចទេ សូមស្ដាប់ សេចក្ដីអធិប្បាយរបស់ កញ្ញា ពៅនិកាដូចតទៅ៖

ឯកអគ្គរដ្ឋទូតថ្មីសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា លើកនេះគឹលោក ផាកទ្រីក​ម៉ឺហ្វី ធ្លាប់មកកាន់កម្ពុជាម្ដងកាលពីឆ្នាំ២០១៧។វត្តមានរបស់លោកនៅពេលនោះគឺក្នុងនាមលោកជាប្រេសិតម្នាក់របស់លោកត្រាំដែលមើលការប្រយោលរឿងរ៉ាវនៅកម្ពុជានិងតំបន់អាស៊ីអាគ្នេយ៍។លោកជាន់ដីកម្ពុជានៅពេលនោះគឺប្រៀបដូចជាមកវាស់ស្ទង់មើលអំពីស្ថានភាពភូមិសាស្រ្ដនយោបាយនៅកម្ពុជានិងផ្នត់គំនិតរបស់មេដឹកនាំនយោបាយនៅកម្ពុជាជាពិសេសឥទ្ធិពលនយោបាយរបស់បក្សកាន់អំណាច។លោកធ្លាប់ជាប្រេសិតតទួលបន្ទុកប្រទេសភូមាហើយជាអ្នករុញឱ្យមានការកែប្រែគោលនយោបាយដឹកនាំនៃអតីតរបបសឹកភូមា ដោយរុញឱ្យភូមាមានការបោះឆ្នោតប្រកបដោយប្រជាធិបតេយ្យឡើងវិញនៅឆ្នាំ២០១៥ហើយកាលនោះគឺជាការផ្ទេរអំណាចពីពួកយោថាទៅ​ឱ្យរដ្ឋាភិបាលស៊ីវិលក្រោមការដឹកនាំរបស់លោកស្រីអ៊ុងសាងស៊ូជីជាអ្នកទោសនយោបាយជា១៥ឆ្នាំ។នេះជាសមិទ្ធផលមួយផ្នែករបស់លោកម៉ឺហ្វីដែលសហការជាមួយនឹងសហគមន៍អន្ដរជាតិផ្សេងទៀតរុញប្រទេសភូមាមានការផ្លាស់ប្ដូរអំណាចជាផ្លូវការរបស់ពួកយោធា។លោកមឺហ្វីត្រូវគេរំពឹងថាលោកនឹងមកកាន់កម្ពុជាឆាប់ៗនេះហើយដើម្បីថ្វាយសាតាំងព្រះមហាក្សត្រហើយពេលនោះលោកនឹងក្លាយជាឯកអគ្គរដ្ឋទូតអាមេរិក វិសាមញ្ញនិងពេញសមត្ថភាព កម្ពុជាដែលធ្វើឱ្យលោកក្លាយជាបេសកកជនអាមេរិកប្រចាំនៅកម្ពុជាជាផ្លូវការ។ពេលនោះលោកមានបុព្វសិទ្ធិគ្រប់គ្រាន់ដើម្បីថ្លែងឬក៏ធ្វើសកម្មភាពអ្វីមួយដើម្បីផលប្រយោជន៍អាមេរិកនិងបញ្ហាតំបន់។

ទាក់ទិននឹង វត្តមានលោក មឺហ្វី គឺនៅរយៈ ពេលប៉ុន្មានថ្ងៃមកនេះបណ្ដាញផ្សាយព័ត៌មានជាច្រើនបានធ្វើកាវិភាគចំពោះវត្តមានលោកនៅកម្ពុជា។ សារព័ត៌មានខ្លះបានស្រង់ទស្សនៈអ្នកវិភាគនិងអ្នកសង្កេតការណ៍មកចុះផ្សាយថាគឺជាកិច្ចការសំខាន់ណាស់ដែលស្ថានទូតអាមេរិកនៅកម្ពុជាមានឯកអគ្គរដ្ឋទូតម្នាក់ចំនាញខាងកិច្ចការនយោបាយនិងសន្ដិសុខសកល។អ្វីដែលអ្នកវិភាគខ្មែរមានទស្សនៈថាលោកមឹហ្វីអាចរុញឱ្យមានស្ថានការណ៍នយោបាយនៅកម្ពុជានិងប្រជាធិបតេយ្យប្រសើរឡើងវិញគឺពួកគាត់យល់ថាអ្នកការទូតថ្មីអាមេរិករូបនេះអាចបំពេញភារកិច្ចរបស់ខ្លួនដើម្បីប្រជាធិបតេយ្យនៅកម្ពុជាបានដោយជោគជ័យ។

អ្វីដែលអ្នកវិភាគបានមើលឃើញដូចនេះក៏ស្របពេលដែលលោកម៉ឺហ្វីសន្យានៅចំពោះមុខព្រឹទ្ធសភាអាមេរិកថានឹងធ្វើឱ្យកម្ពុជាដំណើរការប្រជាធិបតេយ្យឡើងវិញតាមរយៈការចរចានយោបាយ។លោកបានប្រាប់ទៀតថា កម្ពុជាគឺជាប្រទេសមួយក្នុងភូមិសាស្រ្ដអាស៊ីអាគ្នេយ៍ដែលមានរឿងរ៉ាវនយោបាយស្មុក​ស្មញា​ជាខ្លាំង ដែលធ្វើ ឱ្យលោកសច្ចាក្នុងចិត្តថាត្រូវជួយ ឱ្យប្រទេសនេះស្ដារប្រជាធិបតេយ្យឡើងវិញ។តែយ៉ាងណាវត្តមានរបស់ឯកអគ្គរដ្ឋទូតអាមេរិករូបនេះក៏ផ្ដើមឱ្យមានការគិតទៅដល់ការវិលមកវិញរបស់លោកសមរង្ស៊ីនិងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែលជាប់បំរាមធ្វើនយោបាយគឺឱ្យមានសេរីភាពឡើងវិញរួមទាំងលោកកឹមសុខាប្រធាននៃអតីតគណបក្សសង្គ្រោះជាតិដែលកំពុងតែឃុំខ្លួនក្នុងផ្ទះ។

អ្នកសង្កេតការណ៍មួយចំនួនមើលឃើញថាឱកាសដ៏ល្អមួយសម្រាប់លោ់កសមរង្ស៊ីគឺលោកត្រូវធ្វើសេចក្ដីសម្រេចនៃការធ្វើមាតុភូមិនិវត្តន៍របស់ខ្លួនអោយបានឆាប់បំផុត។

ក្ដីសង្ឃឹមបែបនេះក៏ចំពេលសមាជិកសភាសហភាពអឺរ៉ុបនិងសមាជិកសភាអន្ដរជាតិច្រើនទៀតបានសន្យាថានឹងអមដំណើរលោកសមរង្ស៊ីមកកម្ពុជាវិញទោះជាស្ថានភាពនយោបាយនៅកម្ពុជានៅតែមិនផ្ដល់ឱកាសដល់លោកសមរង្ស៊ីក៏ដោយ។ក្នុងន័យនេះ ក៏ជាឱកាសមួយ ដែលឯកអគ្គរដ្ឋទូតថ្មីអាមេរិកត្រូវបង្ហាញសមត្ថភាពរបស់លោកផងដែរថាតើត្រូវស្ដារស្ថានភាពនយោបាយនៅចំពោះវត្តមានលោកសមរង្ស៊ីឬក៏ត្រូវផ្លាស់ប្ដូឬជំហរបែបណា។

យ៉ាងណាក៏ដោយអគ្គស្នងការនគរបាលជាតិនិងកងយុទ្ធពលខេមរភូមិន្ទបានប្រកាសដាច់អហង្ការថាត្រូវអនុវត្តឱ្យបានដាច់ខាតនូវសាលក្រមរបស់តុលាការដើម្បីចាប់ខ្លួនលោកសមរង្ស៊ីនៅពេលដែលអតីតមេដឹក​នាំបក្ស​ប្រឆាំងរូបនេះជាន់ទឹកដីកម្ពុជា។ តែអ្វីក៏ដោយការប្រែប្រួលនយោបាយ នៅកម្ពុជា ពីអាក្រក់ទៅល្អនឹងអាចកើតមានភ្លាម បើ អ្នកនយោបាយខ្មែរចេះ ភ័យព្រួយពីការបាត់ផ្ដល់ប្រយោជន៍ជាតិជាធំ ទាក់ទិន នឹងករណីការបាត់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប និងអាចបាត់ប្រព័ន្ធ​អនុគ្រោះពន្ធ របស់អាមេរិក GSP ដែល​ប្រព័​ន្ធ​ពីរនេះ ធ្វើឱ្យកម្ពុជាចំណេញ​បានប្រាក់​ជាង​១០០០​​លាន​ដុលា្លរក្នុងមួយឆ្នាំៗ ដោយនាំទំនិញ​ចូល​ទីផ្សារ​ប្រទេ​សទាំងពីរនេះដោយមិនចាំបាច់បង់ពន្ធ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

Bolivia៖អាមេរិកស្វាគមន៍ស្រ្ដីជើងខ្លាំងមកពីបក្សប្រឆាំងប្រកាសខ្លួនឯងជាប្រធានាធិបតីក្រោយរដ្ឋប្រហារ

ទីបំផុតភាពចម្រូងចម្រាស់ក្នុងការជ្រើសរើសប្រធាន[...]

សម្ដេចហ៊ុនសែនចំអកលោកសមរង្ស៊ីថាបើក្លាហានត្រូវជិះយន្តហោះផ្ទាល់ពីបារាំងចូលកម្ពុជា

សម្ដេចហ៊ុន សែន បានចំអកអោយ ឱ្យលោក សម រង្ស៊ីហ៊ា[...]

ក្រុមហ៊ុនផលិតកង់ធំៗ ព្រមានពីការរើចេញពីកម្ពុជា បើបាត់បង់ EBA

ក្រុងភ្នំពេញ៖ ស្របពេលប្រព័ន្ធពន្ធអនុគ្រោះ ​EB[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត