loader

តើផ្ដាសាយធំអេស្ប៉ាញ១៩១៨ខុសនឹងការផ្ទុះមេរោគកូរ៉ូណាឆ្នាំ២០២០ដូចម្ដេច?

ដោយចាប់ផ្ដើមធ្វើកំណត់ត្រាប្រវត្តិសាស្រ្ដលើកដំបូងជាថ្មីម្ដងទៀតនៅចុងខែមីនាឆ្នាំ២០២០ គឺជាការរកចម្លើយធៀបថាតើការផ្ទុះមេរោគកូរ៉ូណាឆ្នាំ២០២០នេះបើប្រៀបធៀបនឹងការផ្ទុះផ្ដាសាយធំអេស្ប៉ាញឆ្នាំ១៩១៨តើខុសគ្នាដូចម្ដេចខ្លះនៃទំហំគ្រោះថ្នាក់បាត់បង់ជីវិតមនុស្ស។នៅពេលដែលយើងប្រៀបធៀបជំងឺកូវីដ១៩នឹងផ្ដាសាយធំអេស្ប៉ាញគឺវាពិតណាស់ច្បាស់ជាខុសគ្នានៃពីទំហំនៃអ្នកឆ្លងនិងអ្នកស្លាប់ដោយសារមេរោគកំណាចទាំងពីរនេះ។

កញ្ញា ឆោមពៅនិកាជូនសេចក្ដីអធិប្បាយ

ជាបឋមយើងត្រូវដឹងថាជំងឺនេះមិនដូចគ្នាទេព្រោះវាបង្កឡើងពីវីរុសផ្សេងគ្នាណាស់។វីរុសដែលបង្កឡើងនូវជំងឺកូវិដ១៩គឺមានឈ្មោះថាកូរ៉ូណាថ្មីមិនមែនដូចផ្ដាសាយធំដែលបង្កឡើងដោយវីរុសផ្ដាសាយ។

ចំពោះអត្រាមរណភាពផ្អែកតាមអាយុវិញក៏ខុសគ្នាដែរ ផ្ដាសាយធំអេស្ប៉ាញនៅឆ្នាំ១៩១៨គ្រោះថ្នាក់បំផុតលើទារក កុមារនិងមនុស្សវ័យជំទង់។ដោយឡែកវីរុសកូរ៉ូណាសណ្ឋិតក្នុងរាងកាយជនរងគ្រោះធ្ងន់ធ្ងរណាដែលមានវ័យចំណាស់មានជំងឺគួបផ្សំច្រើន។

ការផ្ទុះនូវរោគផ្ដាសាយនេះតាមពិតទៅមិនមែននៅផ្ដើមនៅអេស្ប៉ាញនោះទេ។នេះបើយោងតាមការស្រាវជ្រាវរបស់លោកOlsonក្នុងឆ្នាំ២០០៥ ដោយលោកថាការរីករាលដាលដំបូងនៅទីក្រុងញ៉ូវយ៉កអាមេរិក។ហេតុគឺមានភស្ដុតាងនៃរលកការរាតត្បាតជាសកលនៃជំងឺនេះក្នុងក្រុង។តែបានជាគេឱ្យឈ្មោះវាថាជាផ្ដាសាយអេស្ប៉ាញនោះគឺអេស្ប៉ាញគឺជារដ្ឋតែមួយគត់ដែលប្រកាន់យកគោលនយោបាយអព្យាក្រឹត្យក្នុងសង្គ្រាមលើកលើងកទីមួយហើយមិនបានលាក់ព័ត៌មានអ្វីសោះនៃការរាតត្បាតជំងឺនេះ។អេស្ប៉ាញត្រូវបានគេដឹងថាពេលនោះជារដ្ឋដែលមានប្រព័ន្ធផ្សព្វផ្សាយសេរីជាងគេស្របពេលប្រទេសជាប់ដៃក្នុងសង្គ្រាមជាច្រើនព្យាយាមប្រយុទ្ធនឹងមេរោគនេះហើយព្យាយាមបំផុតក្នុងការលាក់ព័ត៌មានមិនឱ្យសត្រូវណាដឹងពីមហន្ដរាយលើធនធានដែលកើតមកពីការទប់ស្កាត់មិនបានជំងឺផ្ដាសាយធំនេះ ជាពិសេសបែកធ្លាយទៅដល់សត្រូវ។

ជំងឺនេះប្លែកនឹងកូវីដទៀតត្រង់ថាវារាតត្បាតភាគច្រើនមួយចំហៀងភាគខាងជើងនៃផែនដីនេះហើយវាកើតឡើងអស់រយៈពេលដល់ទៅ២ឆ្នាំឯណោះ។

អ្នកវិទ្យាសាស្រ្ដពីររូបគឺPatterson និង Pyleប៉ាន់ប្រមាណថាអ្នកស្លាប់ដោយជំងឺនេះមានប្រមាណជា៣០លាននា តែសម្រាប់អ្នកនិពន្ធពីរនាក់កឺJohnson និង Muellerបង្ហាញក្នុងឆ្នាំ២០០២ថាអ្នកស្លាប់អាចមានដល់ទៅ៥០លាននាក់ឯណោះ។វាគឺជាឃាតករឈាមត្រជាក់បំផុតដែលជួយផងដែរក្នុងការបិទបញ្ចប់ប្រវត្តិសាស្រ្ដនៃសង្គ្រាមលោកលើកទី១។

បើគិតពីអត្រាមរណ សកលនៃជំងឺនេះតាមរយៈការប៉ាន់ប្រមាណទាបបំផុត របស់អ្នកវិទ្យាសាស្រ្ដអាល្លឺម៉ង់នៅឆ្នាំ២០១៨Spreeuwenberg គឺវាតែមួយភាគរយទេនៃចំនួនប្រជាជនសកលដែលកាលណោះមានត្រឹមតែ១ពាន់៨រយលាននាក់ប៉ុណ្ណោះតែបើគិតតាមតួលេខលោកចនសុននិងម៉ូលឺគឺវា២ក្បៀស៧ភាគរយឯណោះ។

ព្រោះតែមានក្រុមអ្នកស្រាវជ្រាវច្រើនប្រភេទអស់ទាំងននេះផងដែរទើបបញ្ហាលំបាកនៃសុខភាពសកលដែលរាតត្បាតជាសកលត្រូវបានកាត់បន្ថយដោយការពន្លឿននិងអភិវឌ្ឍបច្ចេកវិទ្យាព្យាបាលនិងការពារជំងឺឆ្លងរបៀបនេះ។

ហេតុអ្វីជំងឺនេះមិនរាតត្បាតខ្លាំងក្រៅតំបន់អឺរ៉ុប?

ខុសពីកូវីដ ផ្ដាសាយអេស្ប៉ាញត្បិតថាសម្លាប់មនុស្សខ្ទង់លាន នាក់ក៏ពិតមែនតែហាក់សម្លាប់ដោយ រនាំងដែនដី។គេហទំព័រHistory ជំងឺផ្ដាសាយធំអេស្ប៉ាញពិតជាបានឆ្លងរាលដាលច្រើនប្រទេស និងជ្រៀតចូលក្នុងខ្លួនមនុស្ស៥០០លាននាក់ក៏ពិតមែនតែតួលេខ ទិន្នន័យ ការស្រាវជ្រាវព័ត៌មានខុសប្លែកពីបច្ចុប្បន្ននៃជំងឺកូវីដព្រោះយើងអាចដឹងលឺទូលំទូលាយជាងមុន។អ្វីដែលយើងដឹងគេថា ផ្លូវរថភ្លើង គមនាគមន៍នានាមិនមានការតភ្ជាប់ជាសកលដូចនេះ។សព្វថ្ងៃនេះយន្ដហោះ ជាមធ្យោបាយដឹកអ្នកដំណើរនិងវីរុសុះសាយក្នុងពិភពលោក ក្នុងរយៈពេលដ៏ខ្លី។នៅជំនាន់នោះគ្មានថ្នាំឬវ៉ាក់សាំងណាមានប្រសិទ្ធភាពនោះទេ រដ្ឋាភិបាលដាក់បម្រាមគោចរ បិទសាលារៀនរោងល្ខោន កន្លែងធ្វើការគ្រប់គ្នាពាក់ម៉ាស កម្ដៅខ្លួនរហូតដល់វីរុសនោះត្រូវបានបញ្ចប់។

ភាពខុសគ្នានៃរចនាសម្ព័ន្ធសុខាភិបាលពីពេលនេះនិងពេលនោះ ក៏អាចទាញឱ្យយើងដឹងថាបើសិនមេរោគកូរ៉ូណាស្ថិតក្នុងកាលសម័យនោះក៏មហន្ដរាយរបស់វាមិនស្ដើងដូចនឹងវិរុសផ្ដាសាយធំអេស្ប៉ាញដែរព្រោះទាំងពីរមេរោគនោះពិតជាវាយលុកផ្លូវដង្ហើមមនុស្សធ្ងន់ធ្ងរណាស់។មិនតែបញ្ហាប្រព័ន្ធសុខាភិបាលទេដែរខុសគ្នា ទេ គឺលក្ខខណ្ឌរស់នៅរបស់ពលរដ្ឋក្នុងប្រជាសាស្រ្ដបិភពលោកក៏ខុសគ្នា ព្រោហថាកាលឆ្នាំ១៩១៨ប្រជាជនក្នុងលោកតិច ហើយប្រជាជនក្រីក្រច្រើនតែពេលនេះប្រជាជនច្រើន មនុស្សជាច្រើនបានកំពុងរំដោះខ្លួនពីភាពក្រីក្រ អនាម័យ ស្ដង់ដារថែទាំសុខភាពប្រសើរជាងមុន គួបផ្សំនឹងធនធានសាធារណៈក៏ខ្ពស់មិនដូចកាលផ្ដាសាយធំអេស្ប៉ាញធនធានទាំងអស់នោះត្រូវយកទៅបូកឡំនឹងសង្គ្រាម។តែជាក់ស្ដែងមិនតែប្រទេសក្រ មាន ចិត្តល្អ អាក្រក់ទេ ប្រទេសណាដែលខ្លាំង ចំណាត់ការខ្ពស់ ការលះបង់ដើម្បីប្រយុទ្ធនឹងមេរោគកូរ៉ូណាខ្លះប្រទេសនោះមិនសូវប្រឈមនឹងការរីករាលដាលនៃមេរោគកូរ៉ូណាឡើយ។

ទោះបែបណាក្ដី ភាពខុសគ្នាអម្បាលម៉ានខាងលើនៅតែប្រាប់យើងពីមេរៀននៃអាវុធ មួយដែលមមហន្ដរាយជាងប្រដាប់អាវុធដែកស្បែកធាតុគីមីទៅទៀត។

នៅពេលដែលអ្នកឈ្វេងយល់ពីផ្ដាសាយអេស្ប៉ាញអ្នកកាន់តែស្គាល់ពីកូវីដ១៩

សំណួរនៅពេលដែលស្បើយពីវិនាសកម្មហើយស្ងាត់បាត់សូន្យឈឺងនៅឡើយតែតាមចង់ចេះចង់ដឹងនោះគឺថាតើអ្វីទៅជាប្រភពជំងឺផ្ដាសាយធំអេស្ប៉ាញ។គេហទំព័រHistory ក៏ដូចជាour world in dataសុទ្ធតែឆ្លើយថាមិនដឹងមានប្រភពមកពីណានោះទេតែគ្រាន់តែឃើញថាវាយលុកខ្លាំងនៅអឺរ៉ុប អាមេរិកតំបន់ខ្លះនៃអាស៊ីក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ។តែគេសម្គាល់បានថាជំងឺនេះផ្ទុះនៅរដូវផ្ដាសាយនាខែមករាឆ្នាំ១៩១៨ រហូតដល់ចុងឆ្នាំ១៩២០។ចំពោះសង្គ្រាមលោកលើកទី១បានអូសបន្លាយដល់ខែវិច្ឆិកាឆ្នាំ១៩១៨។មេរោគនោះដែលផ្ទុះក្នុងរបត់ធ្លាក់ចុះនៃសង្គ្រាមបានសម្លាប់ទាហានអាមេរិកច្រើនជាងនៅសមរភូមិទៅទៀតពោលគឺ៤០ភាគរយនៃទាហានជើងទឹក ៣៦ភាគរយនៃទាហានជើងគោកធ្លាក់ខ្លួនឈើអំឡុងការប្រយុទ្ធ។មិនតែប៉ុណ្ណោះប្រធានាធិបតីអាមេរិកលោកវូដ្រូវិលសុនក៏ធ្លាក់ខ្លួនឆ្លងមេរោគនេះដែរអំឡុងពេលលោកចរចាសន្ធិសញ្ញាវែសៃដើម្បីបញ្ចប់សង្រ្គាមលោកឱ្យវាស្ថាពរ។ ។បើផ្អែកលើក្រាហ្វិចរបស់សារព័ត៌មានGuardian graphicស្រង់ពីមជ្ឍមណ្ឌលជាតិព័ត៌មានជីវបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក អ៊ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ បារាំង មានភាគរយកើននិងអត្រាមរណៈតាមលំដាប់ ហើយប្រទេសអស់ទាំងនោះដកតែអេស្ប៉ាញទេសុទ្ធតែជាក្រុមអ្នកចម្បាំងសមរភូមិសង្គ្រាមលោកលើកទី១។ តាមការសិក្សាដែលយើងជួបប្រទះគឺថាសង្គ្រាមលោកលើកទី១នោះ ដើម្បីសមតុល្យកម្លាំងប្រទេសមហាអំណាចបានបង្កើតសម្ព័ន្ធភាព ដែលអាល្លឺម៉ង់ អ៊ិតាលី អូទ្រីសហុងគ្រី បង្កើតសម្ព័ន្ធភាពត្រីភាគី ហើយរុស្ស៊ី អង់គ្លេសបារាំង ស្ថិតក្នុងសម្ព័ន្ធភាពយោគយល់មួយ។ដំបូងឡើយជម្លោះនោះមកពីការកាងឱ្យប្រទេសក្រោមឥទ្ធិពលដែលរុញឱ្យរឿងរ៉ាវអូទ្រីសហុងគ្រី ស៊ែប៊ីក្លាយជាឈាមប្រឡាក់ដៃអាល្លឺម៉ង់រុស្ស៊ីហើយបន្ដបន្ទាប់បារាំងខឹងអាល្លឺម៉ង់ដែលឈ្លានពានដីតំបន់Alsace-laurraineផង ក៏ឆ្លៀតជួយរុស្ស៊ីពេលនោះ។ជាហេតុធ្វើឱ្យអាល្លឺម៉ង់ប្រកាសសង្គ្រាមលើរុស្ស៊ីហើយក៏បារាំងហើយពាក់ព័ន្ធនឹងអង់គ្លេសដែលមានដែនដីអាណានិគមលើប្រទេសឆ្លងកាត់ប៊ែលហ្សិក។នៅ​ក្នុង​រយៈពេល ៣ឆ្នាំ ដំបូង សង្រ្គាម​លោក​លើកទី១​ត្រូវ​ស្ថិត​ក្នុង​ស្ថានភាព​គ្មាន​អ្នក​ឈ្នះ គ្មាន​អ្នក​ចាញ់។ឆ្លៀតក្នុងការលើកកាន់តំណែងថ្មីរបស់លោកលេនីនដោយមើលឃើញការខាតបង់ច្រើនក្នុងសង្គ្រាមលោកបានដករុស្ស៊ីចេញពីសង្គ្រាមនេះដោយរដ្ឋាភិបាលបុលសេវិចរុស្ស៊ីក៏ដង្ហោយឱ្យប្រទេសឈប់ឈ្លោះគ្នាដែរតែគ្មាននរណាស្ដាប់ឡើយ។អានុភាពក្រុមអនុសញ្ញាត្រីភាគីបារាំង អង់គ្លេសបានបាត់កម្លាំងយោធាដ៏ធំបំផុតក្នុងលោកតែជាសំណាងយកប្រទេសអាមេរិកជំនួសក្នុងការអន្ដរាគមន៍នេះបានយ៉ាងក្ដៅចិត្តនឹងអាល្លឺម៉ង់ពេកដែលសម្លាប់ពលរដ្ឋស្លូតត្រង់អាំមេរិកហើយក៏ជាហេតុធ្វើឱ្យបារាំង អង់គ្លេសមានប្រៀបលើបក្សពួកអាល្លឺម៉ង់រហូតដល់ព្រមព្រៀងគ្មានឈប់បាញ់នៅចុងឆ្នាំ១៩១៨។ត្បិតពេលនោះមិនមានការដេញដោយលពីប្រភពនៃជំងឺផ្ដាសាយធំ តែគេសង្ស័យថាជំងឺនេះមាននៅអាំមេរិកព្រោះជំរុំទ័ពអាមេរិកនៅក្នុងខែមីនាជាករណីដំបូងក្នុងជំរុំសង្គ្រាមហើយរាលដាលដល់ទាហនាអាមេរិក៥០០នាក់ជាបន្តបន្ទាន់ក្នុងមួយសប្ដាហ៍។តែក៏មានអ្នកប្រវត្តិសាស្រ្ដមួយរូបឈ្មោះថាDan Vergano ជឿជាក់ថាវាផ្ដើមតាំងពីឆ្នាំ១៩១៧ពីខេត្តសានស៊ីប្រទែសចិននៅពេលដែលពលកររាប់រយនាក់ពីចិនមកធ្វើទាហានជួយអង់គ្លេសនិងបារាំងហើយក៏ជាហេតុធ្វើឱ្យគេចាប់ចំណុចបានថានេះហើយបានជាជំងឺនេះវាឆ្លងជាសកលព្រោះពួកគេធ្វើដំណើរពីឆ្នេរភាគខាងកើតអាមេរិកខាងជើងកាណាដាមកាន់អឺរ៉ុប។យ៉ាងណាគ្រប់គ្នាបែរជាប្រហែលជាមិនទាន់បានជ្រាបនៅឡើយទេប្រវត្តិនៃភាពកំណាចវីរុសផ្ដាសាយធំស្រដៀងគ្នានេះដែលធ្លាប់ផ្ទុះឡើងនៅរុស្ស៊ីឆ្នាំ១៨៨៩មុនប៉ុន្មានទសវត្សនៃការផ្ទុះឡើងផ្ដាសាយធំអេស្ប៉ាញដែលជំងឺផ្ដាសាយធំរុស្ស៊ីនោះមានអត្រាមរណៈ៤ភាគរយសម្លាប់មនុស្សជិត១លាននាក់។

ពីមុន នឹង ឥលូវ

ព្រោះកូវីដ១៩រាលដាលជាសកល ជាហេតុក៏ធ្វើឱ្យយើងចង់់ប្រៀបធៀបវីរុសទាំង ពីរនេះតែការពិតវា១០២ឆ្នាំពីគ្នាទៅហើយ។១០២ឆ្នាំនេះប្រព័ន្ថសុខាភិបាលផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់ប្រជាសាស្រ្ដវិវត្តពី១ពាន់លាន៨រយសែននាក់ទៅកៀក៨ពាន់លាននាក់ទៅហើយ ព្រោះសកលភាវូបនីយកម្មជឿនលឿន ការចរាចរអាកាស ខ្សែសង្វាក់ផ្គត់ផ្គង់បានតភ្ជាប់គ្នាទូទាំងពិភពលោកទៅហើយ។ក្នុងទស្សនៈនេះហើយទើប កូវីដ១៩មេរោគកំណាចបច្ចុប្បន្នមានលទ្ធភាពឆ្លងរាប់សិបដងលើសពីផ្ដាសាយអេស្ប៉ាញឆ្នាំ១៩១៨ទៅទៀត។

ដំបូន្មានដ៏ល្អបំផុតពីអ្នកជំនាញថែទាំសុខភាព ផ្សព្វផ្សាយតាមបណ្ដាញសង្គមនេះគឺថា រក្សាចម្ងាយសុវត្ថិភាពរបស់អ្នកនៅទីប្រជុំជន កាត់បន្ថយទំនាក់ទំនងសង្គមជាក់ស្ដែង លាងដៃឱ្យស្អាត ពាក់ម៉ាសបើឈឺ នៅផ្ទះបើមិនស្រួលខ្លួន។យើងមិនត្រូវភ័យខ្លាចនោះទេ តែត្រូវប្រុងប្រយ័ត្ន ដើម្បីរក្សាប្រព័ន្ធស៊ាំរបស់យើងឱ្យរឹងមាំដដែល៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

តើសមុទ្រវេណេហ្សូអេឡាអាចទេជាទីលានប៉ះទង្គិចអាវុធអ៊ីរ៉ង់អាមេរិក?

ខណៈវេណេហ្សូអេឡា ដែលជាប្រទេសផលិតប្រេងធំទី៤ នៅល[...]

តើកូរ៉េខាងជើងចាំបាច់អី្វលេងល្បែងសុខភាពរបស់លោកគីមជុងអ៊ុន ស្លាប់ឬរស់នៅពេលនេះ?

 មកដល់ពេលនេះ  នៅពុំទាន់ទទួលបានដំណឹងជាផ្លូវការ[...]

តើលោកគីមជុងអ៊ុនគេចពីរបៀបវារៈជាតិធំៗទៅលំហែកំសាន្ដឬ?

អាមេរិកបានចាប់យករូបថតរថភ្លើងប្រចាំត្រកូលលោកគី[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត