loader

តុលាការ​ខេត្តកោះកុង​ព្យួរទោស​សកម្មជន​តំបន់​អា​រ៉ែ​ង​ និង​ពិន័យ​ជាង​១០០​លាន​រៀល​

​តុលាការ​ខេត្តកោះកុង​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​ ១​កក្កដា​នេះ​ បាន​សម្រេច​ ព្យួរទោស​ សកម្មជន​ បរិស្ថាន​ តំបន់​អា​រ៉ែ​ង​ខេត្ត​៣​នាក់​ ដោយ​តម្រូវ​ឱ្យ​បង់ប្រាក់​ជាង​១០០​លាន​រៀល​ ដែល​សេចក្ដីសម្រេច​ធ្វើ​ឡើង​ បន្ទាប់​ពី​ពួក​គេ​បាន​ជាប់​ឃុំ​ រយៈពេល​១០​ខែ​១៥​ថ្ងៃ​មក​ហើយ​ ។​

mnc
ការតវ៉ារបស់ប្រជាពលរដ្ឋអោយមានការដោះលែងសកម្មជនទាំងបីអ្នកនាពេលកន្លងមក។ រូបភាពពី៖ ​អង្គការ​ចលនា​មាតា​ធម្មជាតិ​

សកម្មជន​ ៣​នាក់​នេះ​ គឺ​យុវជន​ សាន់​ ម៉ា​ឡា​ លោក​ ទ្រី​ សុ​វី​គា​ និង​លោក​ ស៊ី​ម​ សំណាង​ ។​ យុវជន​ទាំង​៣​នាក់​នេះ​ មក​ពី​អង្គការ​ចលនា​មាតា​ធម្មជាតិ​ ដឹកនាំ​ដោយ​លោក​អា​ឡិច​ ដែល​ កំពុង​រស់នៅ​និរទេស​ខ្លួន​ ។​

​ពួក​គាត់​ ត្រូវ​បាន​តុលាការ​ខេត្តកោះកុង​ ឃុំខ្លួន​ដោយ​ចោទ​ពី​បទ​គំរាមកំហែង​ ថា​នឹង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វីមួយ​ បន្ទាប់​ពី​ក្រុមហ៊ុន​ បូម​ខ្សាច់​ មួយ​នៅ​តំបន់​នោះ​បាន​ប្ដឹង​ ។​

​លោក​ ស៊ន​ ចាន់​ដា​រ៉ា​ សកម្មជន​នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ​ មាន​ប្រសាសន៍​ជាមួយ​វ​ទ្យុ​ស្ត្រី​FM102​ ថា​តុលាការ​បាន​សម្រេច​ព្យួរទោស​ អ្នក​ទាំង​៣​ ដូចៗ​គ្នា​ គឺ​១​ឆ្នាំ​៦​ខែ​ ហើយ​បង់ប្រាក់​ទៅ​ដើម្បី​គឺ​ក្រុមហ៊ុន​ បូម​ខ្សាច់​ចំនួន​ ១០២​លាន​រៀល​ ។​ ប៉ុន្តែ​លោក​ នឹង​មិន​បង់ប្រាក់​តាម​ការ​ បង្គាប់​របស់​តុលាការ​នោះ​ទេ​ ៕​

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សហរដ្ឋអាមេរិកបន្តជំរុញអោយកម្ពុជាដោះលែងសកម្មជននៃអតីតគណបក្សសង្រ្គោះជាតិជាបន្ទាន់

រយៈពេលចុងក្រោយនេះ គេសង្កេតឃើញមានប្រតិកម្មជាបន[...]

ទីប្រឹក្សាសម្ដេច ហ៊ុន សែន​ថាលោក សម រង្ស៊ី ដើរតាមនយោបាយអាមេរិក បំផ្លាញកម្ពុជាលំនាំដូចលោក កឹម សុខា

ភ្នំពេញ៖ ទីប្រឹក្សាផ្ទាល់របស់សម្ដេច នាយករដ្ឋម[...]

លោក W. Patrick Murphy ឯក​អគ្គរដ្ឋ​ទូតថ្មី​អាមេរិក​មកដល់កម្ពុជាហើយ

លោក W. Patrick Murphy ឯក​អគ្គរដ្ឋ​ទូតថ្មី​អាមេរិក​មកដល់កម្ពុជាហើយ

ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩

ភ្នំពេញ៖ ឯក​អគ្គរដ្ឋ​ទូត​ថ្មីសហរដ្ឋអាមេរិក​​ប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត