loader

តុលាការបារាំងផ្ដើមជំនុំជម្រះរឿងបុរស២០នាក់ដែលជាប់ចោទក្នុងភេរវកម្មឆ្នាំ២០១៥

 

តុលាការបារាំង នៅថ្ងៃពុធ ទី០៨ ខែកញ្ញា ចាប់បើកសវនាការជំនុំជម្រះរឿងភេរវកម្មនៅទីក្រុងប៉ារីស ក្នុងឆ្នាំ២០១៥ ដែលបានសម្លាប់មនុស្សអស់១៣០នាក់ និងធ្វើឱ្យរបួសរាប់រយនាក់ទៀត។ ការវាយប្រហារកាលនោះ ត្រូវបានចាត់ទុកថាឃោឃៅបំផុតក្នុងប្រទេសបារាំង ក្រោយសម័យសង្គ្រាមលោកលើកទី២។

 

សាលសវនាការនៃតុលាការពិសេសក្រុងប៉ារីសសម្រាប់ឧក្រិដ្ឋកម្មភេរវនិយម ដែលគេប្រើដើម្បីជំនុំជម្រះជនជាប់ចោទ២០នាក់ ពាក់ព័ន្ធនឹងភេរវកម្មថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥។ ប្រភពរូបថត៖ សាលាឧទ្ធរណ៍ក្រុងប៉ារីស

 

តុលាការបារាំង នៅថ្ងៃពុធ ទី០៨ ខែកញ្ញា ផ្ដើមជំនុំជម្រះជនជាប់ចោទ២០នាក់ ក្នុងអំពើវាយប្រហារនៅទីក្រុងបារីស ឆ្នាំ២០១៥ ដោយក្រុមរដ្ឋអ៊ិស្លាម ដែលបានសម្លាប់មនុស្ស១៣០នាក់ និងធ្វើឱ្យរបួសរាប់រយនាក់ទៀត។ នេះជាសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានអេភី ពីទីក្រុងប៉ារីស នៅថ្ងៃដដែល។

អេភីរម្លឹកថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ជនប្រដាប់អាវុធ៩នាក់ និងអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតច្រើននាក់ទៀត បានវាយប្រហារបន្តបន្ទាប់គ្នា ទៅលើពហុកីឡដ្ឋានជាតិបារាំង, រោងមហោស្រពបាតាក្លង់, ព្រមទាំងភោជនីយដ្ឋាននិងហាងកាហ្វេនានា។

អ្នករួចពីស្លាប់ក្នុងការវាយប្រហារ ក៏ដូចជាញាតិមិត្តរបស់អ្នកស្លាប់ ត្រូវបានគេរំពឹងថាមកកាន់បន្ទប់សវនាការ ដែលត្រូវបានសាងសង់ឡើងសម្រាប់ដើមបណ្ដឹងចំនួន១ពាន់៨រយនាក់ និងមេធាវីចំនួន៣រយ៥០នាក់។ នេះបើយោងតាមអេភី។

បុរសឈ្មោះ សាលា អាប់ដេស្លាម ជាសមាជិកនៃក្រុមជ្រុលនិយមតែម្នាក់គត់ ដែលនៅមានជីវិតចាប់តាំងពីយប់កើតហេតុនោះ។ នេះបើតាមអេភី ដែលបញ្ជាក់ថា ជននេះគឺជាចុងចម្លើយដ៏សំខាន់ ក្នុងចំណោមជនសង្ស័យទាំងអស់ ពាក់ព័ន្ធនឹងការវាយប្រហារដ៏ឃោឃៅបំផុតនេះ នៅក្នុងប្រទេសបារាំងក្រោយសម័យសង្គ្រាមលោកលោកទី២។ អេភីបន្តថា សាលា អាប់ដេស្លាម ត្រូវបានចោទប្រកាន់ពីបទសម្លាប់មនុស្សដោយចេតនា ហើយជនសង្ស័យ៦នាក់ផ្សេងទៀត ក្នុងចំណោមនោះ នឹងត្រូវតុលាការជំនុំជម្រះទោសដោយកំបាំងមុខ។

អេភីរំលេចឱ្យដឹងដែរថា ប៉ុន្មានខែបន្ទាប់ពីធ្វើសកម្មភាពនៅរដ្ឋធានីបារីសរួច បណ្ដាញរដ្ឋអ៊ិស្លាមដដែលនោះ បានបន្តវាយប្រហាររាជធានីប៊្រុចសែលនៃប្រទេសប៊ែលហ្ស៊ិច ដោយសម្លាប់មនុស្សអស់៣២នាក់ថែមទៀត៕

5 1 vote
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

បុគ្គលិកនារីនៅសាលាក្រុងកាប៊ុលត្រូវបានប្រាប់ឱ្យស្នាក់នៅផ្ទះ

បុគ្គលិកនារីក្នុងរដ្ឋបាលសាលារដ្ឋធានីកាប៊ុលនៃប[...]

អគ្គលេខាធិការ អសប ព្រមានចិន និង សរអ ឱ្យបញ្ចៀសសង្គ្រាមត្រជាក់ថ្មី

អគ្គលេខាធិការអង្គការសហប្រជាជាតិបានស្នើឱ្យប្រទ[...]

លោកស្រីរដ្ឋមន្ត្រីការបរទេសហូឡង់លាតំណែងព្រោះរឿងអាហ្វហ្គានីស្ថាន

លោកស្រីរដ្ឋមន្ត្រីការបរទេសនៃប្រទេសហូឡង់ ឈ្មោះ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x