loader

តុលាការកំពូលជំនុំជម្រះបណ្តឹងជំទាស់របស់អ្នកវិភាគ គឹម សុខ

ភ្នំពេញ៖  តុលាការកំពូលនៅថ្ងៃពុធនេះ បានបើកសវនាការជំនុំជម្រះរឿងក្ដីរបស់លោក គឹម សុខ ដែលបានប្ដឹងជំទាស់ទៅនឹងការសម្រេចរបស់តុលាការក្រុងភ្នំពេញ និងសាលាឧទ្ធរណ៍ ពាក់ព័ន្ធនឹងសំណុំរឿងចោទគណបក្សប្រជាជនកម្ពុជាសម្លាប់លោកបណ្ឌិតកែមឡី។នេះបើតាមសេចក្ដីបង្គាប់ឱ្យចូលខ្លួនរបស់តុលាការកំពូលដែលបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៨នេះ។

តាមសេចក្ដីបង្គាប់នេះបញ្ជាក់ថា សវនាការជំនុំជម្រះរឿងក្ដីរបស់លោក គឹម សុខបានប្រព្រឹត្តទៅនៅម៉ោង ៨ព្រឹក នៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៨នេះ ដែលដឹកនាំដោយលោកស្រី គិម សត្ថាវី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក ឈួន ចាន់ថា ជាតំណាងមហាអយ្យការ ។

លោក គឹម សុខ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ សម្រេចដូចគ្នាឱ្យជាប់ពន្ធនាគារ ចំនួន ១៨ខែ ដោយពិន័យ​ជា​ប្រាក់​ចំនួន ​៨លាន​រៀល​ និង​សង​សំណង​ជំងឺ​ចិត្ត​ដល់​សម្តេច ហ៊ុន​ សែន នាយករដ្ឋមន្ត្រីកម្ពុជាដែលជាដើម​បណ្ដឹង​រដ្ឋប្បវេណី​ ចំនួន​៨០០លាន​រៀល​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​«ញុះញង់​ឱ្យ​​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ» តាម​មាត្រា​៤៩៤ មាត្រា​៤៩៥ និង មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ ។​

បច្ចុប្បន្ន​លោក គឹម សុខ នៅជាប់​បណ្តឹង​មួយទៀត ដែល​ប្តឹង​ដោយ​សម្តេច​ហ៊ុន សែន ​ដូចគ្នា គឺពាក់ព័ន្ធ​និង​លោក គឹម សុខ ចោទប្រកាន់ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស រួច​រក​ឃាតក​មិនដែល​ឃើញ។

 គួរជម្រាបដែរថា កាលពីថ្ងៃពុធ ទី ៥ កក្កដា ឆ្នាំ២០១៧ តុលាការកំពូលបានសម្រេចច្រានចោលបណ្តឹងសុំនៅក្រៅឃុំជាបណ្តោះអាសន្នរបស់លោក គឹម សុខ អ្នកឃ្លំាមើលបញ្ហាសង្គម និងនយោបាយដោយបារម្ភថាលោកអាចនឹងបង្កឲ្យមានបញ្ហាអសន្តិសុខសង្គម ក្នុងពេលដែលស្ថិតនៅក្នុងសេរីភាពជាបណ្តោះអាសន្ន។

លោក គឹម សុខ  ត្រូវបានសម្តេចនាយករដ្ឋមន្រ្តីប្តឹងពីបទបរិហាកេរ្តិ៍ជាសាធារណៈ បន្ទាប់ពីលោក គឹម សុខ បានអត្ថាធិបាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយថា រដ្ឋអំណាចមានជាប់ពាក់ព័ន្ធជាមួយនឹការស្លាប់របស់លោកបណ្ឌិត កែម ឡី ។ អ្នកវិភាគបញ្ហាសង្គមដ៏ល្បីល្បាញរូបនេះត្រូវបាញ់សម្លាប់ កាលពីថ្ងៃទី ១០ កក្កដា ឆ្នំា ២០១៦ ក្នុងរាជធានីភ្នំពេញ។

លោក គឹម សុខ ត្រូវបានចាប់និងឃុំខ្លួន កាលពីថ្ងៃទី១៧ ខែកុម្ភៈ ក្រោមការចោទប្រកាន់ពីបទ ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ ជាសាធារណៈ។លោកបានប្តឹងទាស់ប្រឆាំងនឹងការឃុំខ្លួនរូបលោក ប៉ុន្តែទាំងសាលាដំបូងរាជធានៅភ្នំពេញនិងសាលាឧទ្ធរណ៍បានច្រានចោលបណ្តឹងសុំនៅក្រៅឃុំរបស់លោក៕

 

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

ឥណ្ឌានឹងរៀបចំព្រឹត្តិការណ៍យោគៈនិងសម្ដែងសិល្បវប្បធម៌ដ៏ធំនៅកម្ពុជានាពេលឆាប់ៗនេះ

(ភ្នំពេញ)៖ ឥណ្ឌានឹងរៀបចំព្រឹត្តិការណ៍យោគៈ (Yo[...]

ឆ្នាំ២០៣០វិស័យកសិកម្មនឹងឆ្ពោះទៅរកការធ្វើទំនើបកម្មកសិកម្មមានលក្ខណៈប្រកួតប្រជែងទីផ្សារ

ភ្នំពេញ៖ នៅឆ្នាំ២០៣០ ខាងមុខនេះ វិស័យកសិកម្មនៅ[...]

ជនសង្ស័យ​ ករណី​រំលោភ​ហើយ​សម្លាប់​កុមារី​អាយុ​ ០៥​ឆ្នាំ​ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ​

សមត្ថកិច្ច​ខេត្ដព្រៃវែង​ បាន​ឃាត់ខ្លួន​ជនសង្ស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត