loader

តាមរយៈUNDP ៖អូស្ត្រាលីបន្តផ្ដល់ជំនួយជាង៣លានដុល្លារដល់កម្ពុជាជួយស្ដារសេដ្ឋកិច្ចគ្រួសារអំឡុងកូវីដ-១៩

រដ្ឋាភិបាលអូស្ត្រាលី តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា បានប្រកាសផ្ដល់ជំនួយជាង៣លាន ដុល្លារអាមេរិកដល់កម្ពុជា ដែល​ជំនួយនេះ ​ដើម្បីជួយកម្ពុជា ស្ដារសេដ្ឋកិច្ច និង ជួយគ្រួសារក្រីក្រ​នៅកម្ពុជា។

តាមសេចក្ដីប្រកាសព័ត៌មាន ដែលបានផ្សព្វផ្សាយ ក្នុងផេករបស់ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា គឺជំនួយ មានសាច់ប្រាក់ ៣លាន១៥ម៉ឺនដុល្លារ ហើយជំនួយនេះត្រូវបានដាក់បញ្ជូល​ក្នុងគំរោង​កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិក្នុងក្រមខណ្ឌ ជួយកម្ពុជា កាត់ប​ន្ថយផលប៉ះពាល់ នៃ​សេដ្ឋកិច្ចកម្ពុជាដោយសារកូវីដ-១៩ និងជួយគ្រួសារក្រីក្រនៅកម្ពុជា។ តាមប្រភពដដែលនេះ តំណាង​រដ្ឋាភិបាល អូស្ត្រាលី បានចុះហត្ថលេខា នៃការផ្ដល់ជំនួយនេះជាមួយ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាកាលពីថ្ងៃ​ទី១០ឧសភា។

ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា លោក Pablo Kang បាននិយាយក្នុងសេចក្ដីប្រកាស​ព័ត៌មាន​នេះថា ​ជំនួយនេះ គឺជាករណីបន្ទាន់ ដែលជួយកម្ពុជាស្ដារសេដ្ឋកិច្ច និងជួយដល់ពលរដ្ឋក្រីក្រ ។

លោក Pablo Kang – ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា

លោក Pablo Kang បានបញ្ជាក់ដូចនេះថា៖ កូវីដ-១៩ នាំមកនូវបញ្ហាប្រឈមបន្ទាន់ចំពោះមុខជាច្រើនដល់សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ក្នុងនាមជាដៃគូ និងមិត្តភ័ក្រ្តយូរអង្វែងរបស់ប្រទេសនេះ  យើងចង់ធ្វើអ្វីដែលអាចធ្វើទៅបាន ដើម្បីសម្រាលផលប៉ះពាល់ទាំងនេះ ជាពិសេសផលប៉ះពាល់មកលើក្រុមមនុស្សដែលងាយរងគ្រោះជាងគេ។ តាមរយៈការសហការជាមួយនឹង UNDP យើងក៏កំពុងបង្កើនថវិកាគាំទ្រ សម្រាប់ការងារដែលចាំបាច់នៅពេលបច្ចុប្បន្ន ដើម្បីជួយកម្ពុជាក្នុងការត្រៀមស្ដារសេដ្ឋកិច្ចឡើងវិញឱ្យបានឆាប់រហ័ស ប្រកបដោយបរិយាបន្ន បន្ទាប់ពីការរាតត្បាតជាសកលនេះ។

តាមសេចក្ដីប្រកាសនេះ គឺរដ្ឋាភិបាល អូស្ត្រាលីបានហៅថាជា កញ្ចប់ជំនួយបន្ថែមសម្រាប់កម្ពុជា។

អូស្ត្រាលីអះអាងថា អំឡុងកម្ពុជា ឆ្លងរីករាលដាលជំងឺកូវិដ គឺរដ្ឋាភិបាល អូស្ត្រាលី ដែលមានកម្មវិធីអភិវឌ្ឍន៍​​អង្គការសហប្រជាជាតិជាដៃគូ គឺសាច់ប្រាក់ ៧១លាន៥សែនដុល្លារអូស្ត្រាលី ត្រូវបានជួយដល់​កម្ពុជាគឺ​សម្រាប់​ឆ្នាំ ២០២០ និង ២០២១​។​ គិតមកដល់ពេលនេះ មូលនីធិជំនួយ​របស់​អូស្ត្រាលី ដែលផ្ដល់​អោយកម្ពុជា គឺមាន ២៩០លានដុល្លារអាមេរិក ដោយបានជួយដល់គ្រួសារក្រីក្រ​នៅកម្ពុជា​ ៦៩៣ពាន់គ្រួសារ។

តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា លោក Nick Beresford បាននិយាយថា អូស្ត្រាលី គឺជាដៃគូសហប្រតិបត្តិដ៏សំខាន់មួយ ក្នុងការជួយអភិ​វឌ្ឍន៍ ប្រទេសកម្ពុជាតាមរយៈគំរោងទាំងឡាយរបស់  កម្មវិធីអភិវឌ្ឍន៍​អង្គការសហប្រជាជាតិ ។

លោក Nick Beresford – តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា

អូស្ត្រាលី ជាសហគមន៍អន្តរជាតិ ឈានមុខគេមួយដែរ ក្នុង​ចំណោម​ប្រទេសជាច្រើនទៀត មានសហរដ្ឋ​អាមេរិក ជប៉ុន បារាំង អាល្លឺម៉ង់ ស៊ុយអែត និងសហភាពអឺរ៉ុប ក្នុងការ​ជួយស្ដារនិងអភិវឌ្ឍន៍ប្រទេសកម្ពុជា​ឡើងវិញ បន្ទាប់ពីរាជាណាចក្រ មួយនេះ បញ្ចប់សង្រ្គាម​ស៊ីវិល នៅឆ្នាំ១៩៩១៕

 

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

រដ្ឋមន្ត្រីការបរទេសអង់គ្លេសនឹងបំពេញទស្សនកិច្ចនៅកម្ពុជានាថ្ងៃពុធ ដើម្បីនិយាយអំពី«ភាពជាដៃគូសន្ទនារបស់អាស៊ាន»

រដ្ឋមន្ត្រីការបរទេសនិងអភិវឌ្ឍន៍នៃចក្រភពអង់គ្ល[...]

កម្ពុជាដំណើរការចម្រាញ់រ៉ែមាសលើកដំបូងនៅថ្ងៃនេះ

កម្ពុជាដំណើរការចម្រាញ់រ៉ែមាសលើកដំបូងនៅថ្ងៃនេះ

ថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១

រដ្ឋាភិបាលលកម្ពុជា កំណត់យកថ្ងៃទី២១ ខែមិថុនា ឆ[...]

នាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាថ្លែងថា ការឃាត់ខ្លួននិងការចោទប្រកាន់យុវសកម្មជនបរិស្ថានជារឿងមិនត្រឹមត្រូវ

ការឃាត់ខ្លួនយុវសកម្មជនបរិស្ថានបីនាក់នៅថ្ងៃពុធ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x