en     km
en     km

ដំណឹងជ្រើសរើសបុគ្គលិក

Share

អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ មិនរកប្រាក់ចំណេញ ប្រើប្រាស់​ប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និង ទំនើបរួមទាំងកម្មវិធីអប់រំតាមសហគមន៍ ដើម្បី​រួមចំណែក​លើកស្ទួយសមភាព យេនឌ័រ តួនាទី និង តម្លៃស្រ្តីនៅក្នុងគ្រួសារ សហគមន៍ និង សង្គមជាតិ ។ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាត្រូវការ ជ្រើសរើសបុគ្គលិកចំនួន រូប សម្រាប់មុខដំណែង មន្ត្រីផ្នែកឌីជីថល និងព័ត៌មានវិទ្យា

ភារកិច្ច និង ការទទួលខុសត្រូវ

  • គ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទាំងមូល រួមទាំង​ធ្វើផែនការ ការអនុវត្ត និងការគ្រប់គ្រង ICT ។
  • បង្កើតមាតិកាឌីជីថលដែលមានគុណភាពសម្រាប់គេហទំព័ររបស់អង្គការ និងប្រព័ន្ធផ្សព្វផ្សាយសង្គម

គ្រប់ទម្រង់ ។

  • ធ្វើបច្ចុប្បន្នភាព និងអនុវត្តប្រព័ន្ធផ្សព្វផ្សាយសង្គម អ៊ីមែល យុទ្ធសាស្ត្រទីផ្សារដែលមានប្រសិទ្ធភាព។
  • គ្រប់គ្រងនិងបង្ហោះព័ត៌មានលើប្រព័ន្ធផ្សព្វផ្សាយសង្គមគ្រប់ទម្រង់របស់​អង្គការ។
  • ធានាការការពារទិន្នន័យ និងការសម្ងាត់របស់បុគ្គលិកទាំងអស់នៅក្នុងស្ថាប័ន។

តម្រូវការ និង លក្ខណៈសម្បត្តិ

  • បញ្ចប់បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា ឬទំនាក់ទំនងឌីជីថល។
  • មានបទពិសោធយ៉ាងតិច ២ឆ្នាំ​ ក្នុងផ្នែកដែលពាក់ព័ន្ធ។
  • ចេះសរសេរ និងនិយាយភាសាអង់គ្លេស និងខ្មែរបានល្អ។
  • សូមចុចទីនេះ ដើម្បីអានលម្អិតអំពីពិព័ណ៌នាការងារ Job Description

 

បេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមផ្ញើលិខិតបញ្ជាក់អំពីចំណាប់អារម្មណ៍ការងារ និងប្រវត្តិរូបសង្ខេប មកអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា អាសយដ្ឋានផ្ទះលេខ ២០ ផ្លូវ ២៣ដេ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឬ តាមរយៈអ៊ីមែល [email protected]

ទូរសព្ទទំនាក់ទំនង ៖ 069 848 013 / 011 780 510

កាលបរិច្ឆេទឈប់ទទួលពាក្យ៖ថ្ងៃសុក្រ​ ទី ២៧ ខែ កញ្ញា ឆ្នាំ ២០២៤​ វេលាម៉ោង ៥​ ល្ងាច ។

សូមអរគុណ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង