loader

ដូណាល់ត្រាំ ចុះហត្ថលេខាហើយលើច្បាប់ចាត់វិធានការរុស្ស៊ី

អាមេរិក៖ នៅទីបំផុតប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចចុះហត្ថលេខាលើច្បាប់មួយឲ្យចូលជាធរមានដើម្បីដាក់ទណ្ឌកម្មជាថ្មីទៀតទៅលើប្រទេសរុស្សីបើទោះជាអ្នកសង្កេតការណ៍មើលឃើញថា លោកត្រាំ ចង់គេចពីកាតព្វកិច្ចរបស់ខ្លួនក៏ដោយ។

វិធានការចាត់ការទៅលើប្រទេសរុស្សីដោយការដាក់ទណ្ឌកម្មសេដ្ឋកិច្ច មិនមែនជារឿងចម្លែកទេសម្រាប់សហរដ្ឋអាមេរិកទេ។ រឿងចម្លែកគឺលោក ដូណាល់ ត្រាំ ដែលត្រូវបានគេចោទថាមានភាពស្និទ្ធស្នាលជាមួយប្រធានាធិបតីរុស្សី ប្លាឌីមៀរ ពូទីន បែរជាបានសម្រេចចុះហត្ថលេខាលើច្បាប់ដ៏ចម្រូងចម្រាសនេះឲ្យចូលជាធរមាន។

តែយ៉ាងណាក៏ដោយ វិធានការដាក់ទណ្ឌកម្មថ្មីនេះមិនត្រឹមតែទៅលើទីក្រុងម៉ូស្គូនោះទេតែទៅលើទីក្រុងព្យុងយ៉ាងនិងទីក្រុង តេអេរ៉ង់ ទៀតផង។ វិធានការដែលជាកញ្ចប់នេះនាំឲ្យលោក ដូណាល់ ត្រាំ ពិបាកបំផុតដើម្បីកិច្ចពីការដែលខ្លួនមិនអាចចុះហត្ថលេខាបានផងនោះ។

យ៉ាងនេះក្តី ទីក្រុងម៉ូស្គូបានបដិសេធថា ខ្លួនមិនបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦នោះទេ ប៉ុន្តែក្រុងម៉ូស្គូត្រូវបានចោទធ្វើឲ្យមានការដាក់ទណ្ឌកម្មដូចនេះដោយសារតែបានចូលទៅកាន់កាប់តំបន់គ្រីមៀរនៃប្រទេសអ៊ុយក្រែនកាលពីឆ្នាំ២០១៤។ សេចក្តីព្រៀងច្បាប់នេះត្រូវបានសភានិងព្រឹទ្ធសភាអនុម័តដោយសម្លេងលើសលប់។

ដោយសាររឿងនេះហើយធ្វើឲ្យ លោក ដូណាល់ត្រាំ ត្រូវតែបំពេញកាតព្វកិច្ចរបស់ខ្លួនជាប្រធានាធិបតី។ កាលពីសប្តាហ៍មុនប្រធានាធិបតីរុស្សី ប្លាឌីមៀរ ពូទីនបានបណ្តេញអ្នកការទូតអាមេរិក៧៥៥នាក់ជាការសងសឹកអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសខ្លួន៕ BBC

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ចិនព្រមានអាមេរិកកុំរុញចិនប្រលូកសង្គ្រាមត្រជាក់សម័យថ្មីជាមួយខ្លួនឱ្យសោះ

សង្គ្រាមត្រជាក់អាចត្រឡប់មកវិញព្រោះអាមេរិកនឹងជ[...]

អាមេរិកស្ថិតក្នុងស្ថានភាពរង់ចាំ ចម្លើយពីមេបក្សប្រឆាំងវេណេហ្សូ​អេឡា​ដើម្បីរឹប​អូស​នាវា​​របស់អ៊ីរ៉ង់

នៅទីបំផុតសហរដ្ឋអាមេរិកកំពុងជ្រើសរើស​លើផ្លូវមួ[...]

នាវាដឹកប្រេងអ៊ីរ៉ង់មួយគ្រឿងបើកឆ្លងផុតរនាំងទ័ពអាមេរិកខណៈអាមេរិកធ្វើសមយុទ្ធ នៅសមុទ្រពែក្ស

ខណៈនេះពិភពលោកកំពុងតែសម្លឹងមើលដោយប្រុងប្រយ័ត្ន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត