loader

ដូណាល់ត្រាំ គំរាមដាក់ទណ្ឌកម្មប្រទេស វេណេហ្សូអេឡា បើទៅរករបបផ្តាច់ការ

ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានគំរាមប្រធានាធិបតី នៃប្រទេស វេណេហ្សូអេឡា ដែលកំពុងទាញប្រទេសទៅរករបបផ្តាច់ការនិយម គឺដូចប្រទេសគុយបា។

លោកត្រាំ បានគំរាមដូចនេះ បន្ទាប់ពី ប្រធានាធិបតីវេណេហ្សូអេឡា លោក នីកូឡាស ម៉ាឌុយរ៉ូ កំណត់ពេលវេលាថ្ងៃ ៣០ កក្កដានេះ ដើម្បីបោះឆ្នោតកែប្រែរដ្ឋធម្មនុញ្ញ ដែលក្រុមប្រឆាំង ហៅថា ជាការពង្រីកអាណត្តិរបស់ប្រធានាធិបតី បច្ចុប្បន្ន ហើយសំដៅ ទៅរក ការដឹកនាំ បែបកុម្មុយនីស្តបែបផ្តាច់ការ។

ការបោះឆ្នោតនេះ ដើម្បីជ្រើសរើសតំណាងរាស្រ្តថ្មីហើយ តំណាងរាស្រ្តទាំងនោះ ដែរជាប់ឆ្នោត ត្រូវកែប្រែរដ្ឋធម្មនុញ្ញទៅតាមអំណាចរបស់ប្រធានាធិបតី។

ប្រសិនបើមានការបោះឆ្នោតតាមការគ្រោងទុកមែននោះ គឺសភាបច្ចុបន្យដែលគ្រប់គ្រងដោយគណបក្សប្រឆាំងត្រូវបានរំលាយ។ ដោយសារហេតុនេះលោកត្រាំ ជាប្រធានាធិបតីអាមេរិក បានព្រមានថា នឹងដាក់ទណ្ឌកម្ម លើប្រទេសវេណេហ្សូអេឡានេះ។

លោកត្រាំ បានហៅប្រធានាធិបតី លោក នីកូឡាស ម៉ាឌូរ៉ូ ថា កំពុងតែសុបិន្ត ថាខ្លួនអាចកាន់អំណាចរាប់សិបឆ្នាំ ទៅមុខទៀត ហើយតាំងចិត្តជាមេដឹកនាំតែម្នាក់គត់របស់ប្រទេសនេះ។

វេណេហ្សូអេឡា ជាប្រទេសធំទី៣ នៃការនាំប្រេងឥន្ធនះទៅសហរដ្ឋអាមេរិក បន្ទាប់ពី ប្រទេសកាណាដា និង អារ៉ាបីស៊ាអូឌីត ដែលក្នុងមួយថ្ងៃប្រទេសនេះ ផលិតប្រេងឆៅបាន ៧៨០ ពាន់ បារ៉ែល៕ ប្រភពៈAljazeera

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

រុស្ស៊ីវាយលុកចូលតំបន់អារ៉ាប់ ក្រោយពីអាមេរិកស្ទាក់ស្ទើរមិនហ៊ានធ្វើសង្គ្រាមនឹងអ៊ីរ៉ង់

តាំងពីអាមេរិកបញ្ចូនទ័ពមកដាក់នៅមជ្ឈឹមបូព៌ាមកលទ[...]

ប្រាក់ខែកម្មករវេណេហ្សូអេឡាជិត១០ដុល្លារបើទិញសាច់ជ្រូកបានតែ៤Kgប៉ុណ្ណោះ

ប្រធានាធិបតីនៃប្រទេសវេណេហ្សូអេឡា នីកូឡាម៉ាឌូរ[...]

តើអ៊ីរ៉ង់សងសឹកលើអាមេរិកឬអារ៉ាប់ប៊ីសាអូឌីតក្រោយពីនាវារបស់ខ្លួនត្រូវបានបាញ់ឆេះ?

ពិភពលោកសម្លឹងយ៉ាងមិនដាក់ភ្នេកទៅលើភាពតានតឹងនៃឈ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត