loader

ដូណាល់ត្រាំ៖ យើងមិនឱ្យជនផ្ដាច់ការបំផ្លាញអាមេរិកបានទេ

ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំដែល កំពុងធ្វើទស្សនកិច្ច នៅជប៉ុនបានប្រាប់មេទ័ពរបស់លោកថា អាមេរិកមិនបណ្ដោយឱ្យជនផ្ដាច់ការ ឬ របបផ្ដាច់ការណាមួយ បំផ្លាញអាមេរិកបានឡើយ។

ការប្ដេជ្ញារបស់លោកត្រាំ ធ្វើឡើងស្របពេលក្រសួងការពារជាតិ របស់លោកប្រកាសថា មធ្យោបាយតែមួយគត់ដើម្បី ដែលរំលាយកម្មវិធីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងបាននោះគឺមានតែវាយលុកដោយទ័ពថ្មើរជើងចូលទៅបំផ្លាញការដ្ឋាននុយក្លេអ៊ែររបស់ប្រទេសផ្ដាច់ការមួយនេះតែប៉ុណ្ណោះ។

លោកត្រាំ​បានប្រាប់កងទ័ពរបស់លោកថា កងទ័ពអាមេរិកមានកាតព្វកិច្ច ជួយការពារសេរីភាព ​សន្តិភាព របស់ ប្រជាជននិងមនុស្សលោក ដោយគ្រប់ប្រទេសទាំងអស់។ លោកត្រាំបានថ្លែ​ងបញ្ជាក់ថា គ្មានជនណាមួយ ជនផ្ដាច់ការណាមួយ ឬរបបផ្ដាច់ការណាមួយ អាចបំផ្លាញគោលបំណងអាមេរិកបានឡើយ។

ការថ្លែងរបស់ប្រធានាធិបតីត្រាំធ្វើឡើងមុនលោកទៅកាន់ប្រទេសកូរ៉េខាងត្បូងនៅ ថ្ងៃអង្គារទី៧វិច្ឆិកានេះ ដែលទស្សនកិច្ចនេះគឺជាការផ្ញើសារត្រង់ទៅប្រធានាធិបតីកូរ៉េខាងជើងគីមជុងអ៊ុន ដោយផ្ទាល់ថា លោកត្រាំសម្រេចជាន់ដីអតីតសង្រ្គាមឆ្នាំ១៩៥០-៥៣៕ NBC

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

​មេ​ដឹក​កូរ៉េ​ខាងជើង​ថា ​ឈប់​បាញ់​សាកល្បង​គ្រាប់​មី​ស៊ី​ល​ និង អាវុធ​នុយក្លេអ៊ែរ​

មេដឹកនាំ​កូរ៉េ​ខាងជើង​ លោក​ គី​ម​ ជុង​អ៊ុ​ន​ [...]

វិភាគ៖ UN ទំនងពិបាកទទួលស្គាល់ការបោះឆ្នោតប្រធានាធិបតីនៅវេណេហ្សូអេឡា  

ប្រទេសវេណេហ្សូអេឡា បានធ្លាក់ក្នុងវិបត្តិនយោបា[...]

ត្រាំព្រមានថាបើការចរចាគ្មានបានលទ្ធផលអ្វីគឺអាមេរិកដើរចេញពីចរចានោះភ្លាម

ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំបាននិយាយថាប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត