loader

ដូណាល់ត្រាំសាទរក្មេងប្រុស១២នាក់និងគ្រូបង្វឹកម្នាក់ត្រូវបានជួយសង្រ្គោះពីរូងភ្នំ

ប្រទេសថៃ ៖ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បានបង្ហាញក្ដីសាទរការដែល ក្មេង ១២នាក់ និង គ្រូបង្វឹកម្នាក់ត្រូវបានជួយសង្រ្គោះដោយសុវត្ថិភាពចេញពីរូងភ្នំដ៏គ្រោះថ្នាក់មួយ កាលពីយប់ថ្ងៃអង្គារ ទី ១០ កក្កដា។

តាមសារព័ត៌មានថៃ The Nation លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានបង្ហាញការសាទរដូចនេះ នៅក្នុងTwitter របស់លោក។

លោកបានសរសេរថា៖«តាងនាមអោយ ប្រជាជនអាមេរិក ខ្ញុំសូមចូលរួមសាទរកងនាវាថៃនិងអ្នកជំនាញមុជទឹកដែលបានជួយសង្រ្គោះក្មេងទាំង ១២នាក់និងគ្រូពួកគេម្នាក់ ដោយសុវត្ថិភាព។ នេះគឺជាបេសកកម្មដ៏លំបាកមួយ»

លោក ដូណាល់ត្រាំ គឺជាមេដឹកនាំអាមេរិកដំបូងគេដែលបានបញ្ចេញទស្សនៈសាទរការរស់រៀនមានជីវិតរបស់កេ្មងទាំង១៣នាក់ដោយការជួយសង្រ្គោះទាន់ពេលវេលា។ ក្នុងនោះលោកត្រាំក៏បានផ្ញើសារចូលរួមសប្បាយចិត្តជូនម្ដាយឪពុកកេ្មងទាំងនោះផងដែរ។ 

តាមសេចក្ដីរាយការណ៍ក្នុងការជួយសង្រ្គោះនេះ ជនជាតិថៃម្នាក់បានគាំងបេះដូងស្លាប់ដោយសារខ្វះខ្យល់អុកស៊ីសែននៅពេលមុជទឹកយកឧបករណ៍សង្គ្រោះទៅអោយក្មេងៗនៅក្នុងល្អាង។

សូមរំលឹកថា កេ្មងទាំងនោះ មានអាយុ ១១ ទៅ១៦ឆ្នាំ។ ចំណែកគ្រូបង្វឹកមានអាយុ ២៥ឆ្នាំ។ ក្មេងទាំងនេះ គឺជាក្រុមបាល់ទាត់ សិស្សសាលា។ ពួកគេ បានស្ថិតក្នុងល្អាងភ្នំថាមហ្លួង មានរយៈពេល ១៦ថ្ងៃ។ ភ្នំនេះស្ថិតនៅក្នុងទឹកដីនៃខេត្តឈាងរ៉ៃ ជាប់ព្រំដែនប្រទេសភូមា៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ពលរដ្ឋថៃជិត៥២លាននាក់ត្រៀមទៅបោះឆ្នោតនៅថ្ងៃអាទិត្យទី២៤មីនា

ពលរដ្ឋថៃដែលមានសិទ្ធិបោះឆ្នោតសម្រាប់ការបោះឆ្នោ[...]

វៀតណាម៖ ក្មេង២០៩នាក់មានផ្ទុកតេនញ៉ាជ្រូកតាមរយៈការបរិភោគអាហារសាលា

យ៉ាងហោចណាស់ក្មេងចំនួន២០៩នាក់ក្នុងចំណោមក្មេងជ[...]

លោកម៉ាឌូរ៉ូស្នើឱ្យគណៈរដ្ឋមន្ត្រីទាំងមូលដាក់ពាក្យលាលែងពីតំណែងចំពេលលោករងការ​បណ្ដេញ​ពីអំណាច

វេណេហ្សូអេឡា៖ ប្រធានាធិបតីដែលប្រឈមនឹងការបណ្ដេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត