loader

ជំនន់ទឹកភ្លៀង ឆក់យកជិវិតមនុស្សអស់ ៣នាក់ និង រងការប៉ះពាល់តិចតួច(មានសម្លេង)

ក្រុងភ្នំពេញ៖ ជំនន់ទឹកភ្លៀង ដែលបានហក់ឡើងកាលពីប៉ុន្មានថ្ងៃមុន បានសម្លាប់មនុស្ស៣នាក់ ហើយទាំង៤ខេត្តរងផលប៉ះពាល់តិចតួច។នេះបើយោងទៅតាម មន្រ្តីជាន់ខ្ពស់នៃគណកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

លោក កែវ វី អ្នកនាំពាក្យនៃគណកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននិយាយថា ប្រជាជនចំនួន ៦៥ គ្រួសារ នៅស្រុកជាំក្សាន្តខេត្តព្រះវិហាបាននាំគ្នាររត់ទៅ នៅតាមវត្តអារាម ហើយ ២៥ គ្រួសារតែប៉ុណ្ណោះដែលនាំគ្នារត់ទៅរក ទីទួលសុវត្ថិភាពដទៃទៀត។

លោកបានពន្យល់ទៀតថា នៅស្រុកជាំក្សាន្ត ជំនន់ទឹកភ្លៀងបានបំផ្លិចបំផ្លាញស្រូវ តិចតួចតែប៉ុណ្ណោះ តែលោក ក៏បានប្រាប់ថា ចំពោះស្រូវ ដែលទើបនិងស្ទួងគឺ ជំនន់ទឹកភ្លៀងគឺបាននាំមកនូវជីវជាតិដ៏ល្អផង សម្រាប់ស្រូវទាំងនោះ។

លោក បានបញ្ជក់ទៀតថា ជំនន់ទឹកភ្លៀងបានសម្លាប់មនុស្ស ៣ នាក់ ដែលក្នុងនោះមានស្រ្តីចំនាស់ ២នាក់នៅខេត្តព្រះវិះហារ  និង ក្មេងប្រុសម្នាក់នៅខេត្តក្រចេះ។

លោក កែវ វី ៖  “យើងនៅព្រះវិហារ និងគឺស្រ្តីម្នាក់និងនៅព្រះវិហារនិង គឺស្រីម្នាក់និងមានជំងឺក៏ដួលចូលក្នុងទឹកក៏ស្លាប់ទៅ ហើយមានក្មេងម្នាក់ទៀត អាយុ១៣ ឆ្នាំ គាត់ដើរឆ្លងអូរដែលទឹក កំពុង ឡើងទឹកខ្លាំងធ្វើឲ្យគាត់លង់ទឹកស្លាប់ទៅ។ ឯនៅខេត្តក្រចេះវិញដោយសារតែជំនន់មេគង្គនឹងវាកំពុងឡើងខ្លាំង ហើយគាត់នឹង អាយុជាង ៥០ ឆ្នាំទៅហើយ  កំពុងតែងូតទឹក នឹងបណ្តាលឲ្យគាត់នឹងស្លាប់ទៅ” ។

គួរបញ្ជាក់ផងដែរថា ខេត្តដែលទទួលរងនូវជំនន់ទឹកភ្លៀងគឺមាន ៤ ខេត្តដែលក្នុងនោះមានខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តកំពង់ធំ និង ខេត្តកំពត។ មកដល់ពេលនេះជំនន់ទឹកភ្លៀវនៅខេត្តព្រះវិហារនិង ខេត្តឧត្តរមានជ័យបានស្រកទៅវិញជាបណ្តើរៗហើយ។ តែចំពោះស្ទឹងសែន ខេត្តកំពង់ធំវិញ ទឹកជំនន់ហាក់នូវតែជាការព្រួយបារម្ភនៅឡើយ សម្រាប់ប្រជាពលរដ្ឋនៅតាមបណ្តារមាត់ស្ទឹងសែន ព្រោះថា ពេលនេះស្ទឹងសែន បានឡើងមកដល់កំពស់ ១៣,៤៥ ម៉ែត្រ ហើយកំពស់ដែលប្រកាសអាសន្ន ១៣,៥០ ម៉ែត្រ៕

អត្ថបទ ៖ សេរី វឌ្ឍនៈ

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

កម្ពុជាតំឡើងប្រាក់ឈ្នួលកម្មករនយោជិត ១៩០ដុល្លារ ខណៈពន្ធអនុគ្រោះប្រឈមនឹងការបាត់បង់

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារចេញផ្សាយន[...]

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ អ្នកចូលរួមគាំទ្រគម្រោងជាមួយលោក សម រង្ស៊ី អាចជាប់ទោសរហូតដល់ ១០ ឆ្នាំ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ថា លោក សម[...]

សហរដ្ឋអាមេរិកបន្តជំរុញអោយកម្ពុជាដោះលែងសកម្មជននៃអតីតគណបក្សសង្រ្គោះជាតិជាបន្ទាន់

រយៈពេលចុងក្រោយនេះ គេសង្កេតឃើញមានប្រតិកម្មជាបន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត