en     km
en     km

ជម្ងឺកូវីដ១៩ សម្លាប់ពលរដ្ឋម្នាក់ជាលើកដំបូងនៅកម្ពុជា

Share

ក្រសួងសុខាភិបាលប្រកាសជាសាធារណថា ពលរដ្ឋកម្ពុជាម្នាក់បានទទួលមរណភាព ដោយសារជម្ងឺកូវីដ១៩ នៅថ្ងៃព្រហស្បតិ៍ ទី ១១ ខែមីនា ឆ្នាំ២០២១ នេះ។

តាមសេចក្ដីប្រកាសព័ត៌មាននេះបុរសម្នាក់នេះមានអាយុ ៥០ឆ្នាំ បានសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ សូវៀតរាជធានីភ្នំពេញ។ បុរសម្នាក់នេះត្រូវបានរាយការណ៍មកថា បានឆ្លងជម្ងឺកូវីដ១៩ នៅថ្ងៃទី ២៧ ខែកុម្ភ: ឆ្នាំ២០២១ ដែលគិតមកទល់ពេលនេះ រយ:ពេលដែលគាត់បានព្យាបាលគឺមានរយ:ពេល១៣ ថ្ងៃ។

តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល បុរសម្នាក់នេះជាអ្នកបើកបរឡាន​ អោយថៅកែជនជាតិចិន នៅខេត្តព្រះសីហនុ។ ប៉ុន្តែមានលំនៅដ្ឋាន នៅចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បែបណាក៏ដោយ សេចក្ដីប្រកាសរបស់ក្រសួងមិនបានបញ្ជាក់ឈ្មោះរបស់បុរសនេះទេ ហើយក៏ពុំបានបញ្ជាក់ថា ឆ្លងចេញពីក្រុមមនុស្សណា នោះដែរ។

នេះជាលើកដំបូងហើយដែល ព្រះរាជាណាចក្រកម្ពុជាតាមរយ:ក្រសួងសុខាភិបាលប្រកាសថាមានមនុស្សស្លាប់ ជាជនជាតិខ្មែរដោយសារជម្ងឺកូវីដ១៩។

នៅមុនមរណភាពរបស់បុរសម្នាក់នេះ សម្ដេចនាយករដ្ឋមន្ត្រី បានប្រកាសអំពីលក្ខណ:ត្រៀមទុកជាមុននៃការរំលាយសព ដោយការធ្វើបច្ឆាលក្ខណ:ពិសេសដាច់ដោយឡែក ហើយចំណែកជនជាតិដើមភាគតិច អនុញ្ញាតអោយធ្វើតាមប្រពៃណីខ្លះៗ។

សូមបញ្ជាក់ គិតមកដល់ថ្ងៃនេះកម្ពុជាមានអ្នកឆ្លងកូវីត១៩ មានចំនួន ១១៦៣នាក់ហើយ ក្នុងនោះព្យាបាលជាសះស្បើយមាន ៥៩៧ នាក់ អ្នកកំពុងសម្រាកព្យាបាល ៥៦៥ នាក់ និងស្លាប់ម្នាក់ ជាបុរសជនជាតិខ្មែរ។

គួររំលឹកថា កម្ពុជា កំពុងបើកយុទ្ធការស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់ប្រទេសចិន និងអង្គការសុខភាពពិភពលោក អាសត្រា ហ្សេនីកា ជាវ៉ាក់សាំងរបស់ប្រទេសអង់គ្លេស ផលិតនៅប្រទេសឥណ្ឌា។

 

 

Share

Image
Image
Image