loader

ជប៉ុនអំពាវនាវសុំឱ្យមានសន្តិភាពនៅស៊ីរីដោយការចរចា

ជប៉ុន៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono បាននិយាយថា ជប៉ុននឹងដើរតួនាទីមួយ ដើម្បីចូលរួមចំណែកកសាងសន្តិភាព នៅប្រទេសស៊ីរីដែលប្រទេសនេះ កំពុងហែកហួរដោយសង្រ្គាមស៊ីវិល។

                                                            ​កុមារស៊ីរីដែលរងគ្រោះក្នុងការវាយប្រហារពីទ័ព រុស្ស៊ី។

 

តាមបណ្ដាញផ្សាយព័ត៌មានជប៉ុន NHK លោករដ្ឋមន្ត្រី Taro Kono បានអះអាងដូចនេះ នៅក្នុងកិច្ចប្រជុំ ជាមួយគណៈកម្មាការកិច្ចការបរទេសនៃសភារបស់ប្រទេសនេះ កាលពីថ្ងៃព្រហស្បតិ៍ ទី១២ មេសា។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានលើកឡើងថាករណី​សង្ស័យពីការវាយប្រហារដោយអាវុធគីមី នៅក្នុងប្រទេសស៊ីរី គឺជារឿងមួយផ្សេងទៀត តែបើការសងសឹកដោយ កងទ័ព ពិតជាមិនអាចដោះស្រាយជំលោះបានទេ។   

ប្រទេសជប៉ុនបានអំពាវនាវ ដល់ភាគីពាក់ព័ន្ធ នៅក្នុងជម្លោះនេះ សូមបញ្ឈប់ការប្រើយោធា ហើយត្រូវងាកមករកការកសាងសន្តិភាព ដែលអង្គការសហប្រជាជាតិជាអ្នកដឹកនាំការសម្របសម្រួល។

ជាមួយគ្នានេះ លោក Taro Kono បានសម្ដែងសេចក្ដីសង្ឃឹមថា ជប៉ុននឹងត្រូវដើរតួនាទីមួយ ដើម្បីជួយកសាងសន្តិភាពនៅប្រទេសស៊ីរីឡើងវិញ។

លោកថា នឹងលើកឡើងអំពីជំហររបស់ជប៉ុននៅក្នុងសន្និសីទស្ដីពីប្រទេសស៊ីរី ដែលនឹងធ្វើឡើងទីក្រុងព្រុយហ្សែល នៅចុងខែមេសានេះ។ ជំហររបស់ប្រទេសជប៉ុនបានធ្វើឡើងតាមរយៈរដ្ឋមន្ត្រីការបរទេស Taro Kono បន្ទាប់ពីសហរដ្ឋអាមេរិក បារាំងនិងអង់គ្លេស បង្ហាញកំហឹងជាខ្លាំងប្រឆាំងរបប អាសាដ ដោយសារការវាយប្រហារអាវុធគីមីសម្លាប់ជនស៊ីវិល ដែលប្រទេសមហាអំណាចបីនេះ គំរាមថានឹងប្រើកងទ័ពវាយប្រហារកងទ័ពស៊ីរី។ តែរុស្ស៊ី ជំទាស់ជាខ្លាំងដោយព្រមានបាញ់ទម្លាក់កាំជ្រួចរបស់ប្រទេសបីនេះបើបាញ់ទៅលើប្រទេសស៊ីរី។

ប្រទេសស៊ីរីបានធ្លាក់ក្នុងសង្រ្គាមស៊ីវិលតាំងពី ២០១១ ដោយសារការបះបោរទម្លាក់ប្រធានាធិបតីអាល់អាសាដ។ ចាប់តាំងពីពេលនោះ ពលរដ្ឋជាច្រើនម៉ឺននាក់បានស្លាប់ និងរាប់លានក្លាយជាជនភៀសខ្លួន៕

ព័ត៌មានទាក់ទង

វិភាគ៖បើគ្មានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកូរ៉េខាងជើងក៏គ្មានការចរចាដើម្បីសន្តិភាពលើឧបទ្វីបកូរ៉េដែរ(មានសំឡេង) 

ដំណើរឆ្ពោះទៅរកការកសាងសន្តិភាពរឹងមាំលើឧបទ្វីបក[...]

អាមេរិកចាប់ផ្ដើមពិនិត្យឡើងវិញការទម្លាក់មេដឹកនាំវេណេហ្ស៊ូអេឡាពីអំណាច

រដ្ឋមន្រ្ដីការបរទេសអាមេរិក Mike Pompeo នឹងចាប[...]

វិភាគ៖ការវិវត្តនយោបាយនៅម៉ាឡេស៊ីនាំឱ្យអតីតអ្នកទោសនយោបាយម្នាក់ត្រៀមខ្លួនធ្វើជានាយករដ្ឋមន្ត្រី

ប្រទេសម៉ាឡេស៊ីត្រូវបានអ្នកសង្កេតការណ៍ចាត់ទុកថ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត