loader

ជប៉ុនពង្រីកជំនួយអភិវឌ្ឍផ្លូវការជាង៧២លានដុល្លានៅកម្ពុជា

នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា រដ្ឋមន្ដ្រីការបរទេស ឯកឧត្តម ប្រាក់ សុខុន បានធ្វើលិខិតប្ដូរសារសម្រាប់ ឥណទានសម្បទាន១គម្រោង និងហិរញ្ញប្បទានឥតសំណង៥គម្រោង ដែលជារបស់ជប៉ុន ក្នុងទឹកប្រាក់សរុបប្រមាណ៧២លានដុល្លា អាមេរិក។ នេះបើយោងតាមក្រសួងការបរទេស និងស្ថានទូរជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា ការធ្វើលិខិតប្ដូរសារនេះ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសរវាងប្រទេសទាំងពីរ រដ្ឋាភិបាលជប៉ុនបានសម្រេចពង្រីកជំនួយអភិវឌ្ឍផ្លូវការ (ODA) ជាឥណទានសម្បទាន ដែលមានទឹកប្រាក់សរុបចំនួនប្រមាណជាង ៥៧ លាន ដុល្លារអាមេរិកសម្រាប់ “គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាបដំណាក់កាលទី២ និងហិរញ្ញប្បទានឥតសំណង៥គម្រោង ដែលមានទឹកប្រាក់សរុបប្រមាណជាង ១៤ លានដុល្លារសម្រាប់ “កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម” ។

ប្រភពដដែលបន្ដថាគម្រោង “កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម” ប្រភេទសម្ភារៈនិងបរិក្ខារផ្សេងៗ នឹងត្រូវផ្តល់ជូនដល់ ៥ វិស័យដូចជា៖ ការគាំទ្រដំណើរការកសាងផែនការបោសសម្អាតមីន និងត្រួតពិនិត្យគុណភាពលើផ្ទៃដីបោសសម្អាត សម្ភារៈបច្ចេកទេស សម្រាប់មន្ទីរពិសោធន៍ជាតិសំណង់ សម្ភារៈបច្ចេកទេសសម្រាប់ស្ថានីយវាស់វែងអចិន្ត្រៃយ៍ និងមជ្ឈមណ្ឌលទិន្នន័យ ការបំពាក់សម្ភារៈនិងបរិក្ខារបច្ចេកទេសសម្រាប់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ការបំពាក់សម្ភារៈនិងបរិក្ខារ និងគ្រឿងម៉ាស៊ីនក្នុងវិស័យឧស្សាហកម្មគ្រឿងយន្ត អេឡិចត្រូនិច និងមេកានិក នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គម្រាងសហប្រតិបត្តិការទាំងនេះត្រូវបានរំពឹងទុកថា នឹងចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យនីមួយៗនាពេលអនាគត និងការយោគយល់គ្នាទៅវិញទៅមក ក៏ដូចជាការពង្រឹងទំនាក់ទំនងមិត្តភាពរវាងជប៉ុននិងកម្ពុជា។

សូមជម្រាបថា លិខិតប្ដូរសារនៃគម្រាងទាំងនេះត្រូវបានចុះហត្ថលេខាពីរដ្ឋមន្ដ្រីការបរទេសកម្ពុជា និង ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

នៅឆ្នាំ២០៣០ ស្ត្រី និងកុមារ នឹងទទួលបានរបបអាហារប្រកបដោយសុខុមាលភាព និងសុវត្ថិភាព

នៅឆ្នាំ២០៣០ ពលរដ្ឋកម្ពុជា នឹងទទួលបានរបបអាហារប[...]

ខេមបូចារកឃើញករណីមន្ត្រីថ្នាក់លើបើកផ្លូវឱ្យអាជ្ញាធរយាយីអ្នកកាសែតពេលបំពេញការងារ

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា)ព[...]

នាយករដ្ឋមន្រ្តីផ្តួចផ្តើមគំនិតត្រៀមរៀបចំបើកប្រទេសឡើងវិញ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញគំនិត[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x