មនុស្សជាង ២០០នាក់ដែលជាជនចំណាកស្រុកត្រូវបានរាយការណ៍មកបានលង់ទឹកស្លាប់ដោយសារតែទូកដែលពួកគេជិះនោះបានបុកគ្នា លិចធ្លុះធ្លាយ។
ទីភ្នាក់ងារជនភាសខ្លួន អង្គការសហប្រជាជាតិ ដែលបានស្រង់មកចុះផ្សាយលើបណ្ដាញផ្សាយព័ត៌មាន BBC បានរាយការណ៍ថា គេបានរកឃើញសាកសពភ្លាមៗចំនួន ១២នាក់។
រយៈពេលមួយឆ្នាំចុងក្រោយនេះជនចំណាកស្រុក ឬហៅថាជនភៀសខ្លួនមកពីបណ្ដាប្រទេសនៅមជ្ឈឹមបូព៌ា និងទ្វីបអាហ្វ្រីច បានស្លាប់ដោយសារទូកដែលពួកជិះលិចក្រឡាប់ គឺមានជាង ៤២០០ នាក់។
រយៈពេលមួយឆ្នាំនៅឆ្នាំ២០១៥ ជនភៀសខ្លួនជិត ៣សែន ៣ម៉ឺននាក់ បានឆ្លងកាត់សមុទ្រទៅជ្រកកោននៅទ្វីបអឺរ៉ុបភាគច្រើនពួកគេ មកពីប្រទេស ស៊ីរី លីប៊ី យេមែន៕ប្រភព:BBC
Post Views: 284