loader

ជនផ្ដាច់វេណេហ្សូអេឡាសុំអាមេរិកត្រូវគ្នាវិញ

ជនផ្ដាច់ការនៃប្រទេសវេណេហ្សូអេឡា នីកូឡាស់ម៉ាឌូរ៉ូ កាលពីថ្ងៃពុធទី១៨កញ្ញាបានលើកដៃសុំអោយ​​សហរដ្ឋ​អាមេរិក ​ ស្ដារទំនាក់ទំនងការទូតជាមួយរបប​របស់​លោកឡើង បន្ទាប់ពីអាមេរិក សម្រេច​ទទួលស្គាល់មេបក្សប្រឆាំង គឺលោក ជួនកៃដូជា ប្រមុខរដ្ឋស្ដីទី របស់ប្រទេស ដែលហែកហួរដោយ វិបត្តិនយោបាយ និងសេដ្ឋកិច្ច កំពុងក្រឡាប់ដោយសារការដាក់ទណ្ឌកម្ម។

ប្រភពព័ត៌មាន AFP បានចុះផ្សាយថា លោកម៉ាឌូរ៉ូបានទទូចដូចនេះ បន្ទាប់ពីលោកបាន​បង្កើត ក្រុមប្រឹក្សាជាតិ ជាមួយគណបក្សមួយចំនួនដែលក្រុមបក្សប្រឆាំងរបស់លោកកៃដូចោទថា ជា ក្រុមនេះ ជាកូនអុករបស់លោកម៉ាឌូរ៉ូ។

អាមេរិក និងវេណេហ្សូអេឡា បានផ្ដាច់ទំនាក់ទំនងការទូតជាមួយគ្នា បន្ទាប់ពី សហរដ្ឋអាមេរិក បានទទួលស្គាល់​លោក វ័នកៃដូ ជាប្រធានាធិបតីស្ដីទីនិងស្របច្បាប់កាលពីថ្ងៃទី២៣មករា ឆ្នាំ២០១៩។

អនុប្រធានាធិបតី របស់លោកម៉ាឌូរ៉ូគឺលោក Delcy Rodriguez បាននិយាយ ថា លោក​ម៉ាឌូរ៉ូ​ចង់ បើកការចរចា​ជាមួយសហរដ្ឋអាមេរិក ដើម្បីបង្កើតឡើងវិញ នូវទំនាក់ទំនងការទូតរវាង​ប្រទេស​ទាំងពីរហើយសំដៅអោយមានដំណោះស្រាយនយោបាយទៀតផង។ ​

សហរដ្ឋអាមេរិក បានឈានមុខគេ ដែលគាំទ្រ លោក កៃដូ ជា​ប្រមុខរដ្ឋស្ដីទីប្រទេសវេណេហ្សូអេឡា ដោយចាត់ទុកលោកម៉ាឌូរ៉ូជាមេដឹកនាំមិនស្របច្បាប់​និងមិន​ស្របនឹង​ឆន្ទៈរបស់ប្រជាជនដោយសារ មេដឹកនាំបក្សសង្គមនិយមវេណេហ្សូអេឡារូបនេះ ចូលកាន់​តំណែងប្រធានាធិបតី ដោយសារកំចាត់បេក្ខជនបក្សប្រឆាំងមិនអោយចូលរួមប្រកួតជាមួយលោកនៅ​ក្នុងការ​​បោះឆ្នោតដ៏ចម្រូងចម្រាស់កាលពីខែឧសភា ឆ្នាំ២០១៨។

តាមប្រភព ដដែល របបលោកម៉ាឌូរ៉ូចង់បង្កើតឡើង នូវចំណងការទូតជាមួយសហរដ្ឋអាមេរិក គឺម្យ៉ាង​គត់ ព្រោះសេដ្ឋកិច្ចនៃរបបនេះ កំពុងក្រឡាប់  ហើយម្យ៉ាងទៀតក្រុងការាកាសដឹងថា នៅចុង​ខែតុលា​ឆ្នាំ២០១៩នេះ  ការដាក់ទណ្ឌដំណាក់កាលធ្ងន់ធ្ងរមួយលើកទៀតនឹងដាក់អោយចូលជាធរមាន។

ស្របពេល លោកម៉ាឌូរ៉ូចង់អោយអាមេរិកមានទំនាក់ទំនង​ការទូតជាមួយគ្នាឡើងវិញ របបរបស់លោកក៏បានដោះលែង អ្នកទោស នយោបាយនៃក្រុមលោកវ័ន្តកៃ​ដូជិត៦០នាក់ ក្នុងនោះមានទាំងអនុប្រធានរដ្ឋសភារបស់លោកដូផងដែរ។​ យ៉ាងណា ប្រេសិតលោកប្រធានាធិបតីត្រាំ ព្យាករណ៍ថារបបលោកម៉ាឌូរ៉ូអាចនឹងត្រូវរុញអោយក្រឡាប់នៅចុងឆ្នាំ២០១៩នេះ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ហ្វាំងឡង់៖ SannaMarinជាប់ជា ស្រ្ដីនាយករដ្ឋមន្រ្ដីវ័យក្មេងបំផុតព្រោះឱកាសប្រទេសកើតកុប្បកម្ម

Sanna Marin ​ វ័យ៣៤ឆ្នាំ បានកំពុង ឈោងកាន់តំណែ[...]

បក្សកាន់អំណាចរបស់អតីតជនផ្ដាច់ការនៅស៊ូដង់ត្រូវបានរំលាយដោយសារជាប់បទឧក្រិដ្ឋធំៗ

រឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៀតនៅប្រទេសស៊ូដង់គឺអ[...]

ប៉ូលីសអន្ដរជាតិចេញដីកាចាប់ខ្លួនមេដឹកនាំធ្លាក់ពីអំណាចBoloviaករណីបង្កភេរវកម្ម

អតីតប្រថានាធិបតីនៃប្រទេសបូលូវៀលោកEVO MOROLESដ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត