loader
ជនជាតិអ៊ីស្រាអែល ៣ នាក់ត្រូវបានគេចាក់សម្លាប់ក្នុងការវាយប្រហារនៅ West Bank

ជនជាតិអ៊ីស្រាអែល ៣ នាក់ត្រូវបានគេចាក់សម្លាប់ក្នុងការវាយប្រហារនៅ West Bank

អ៊ីស្រាអែល ៖ ពលរដ្ឋអ៊ីស្រាអែល ៣ នាក់ត្រូវបានចាក់សម្លាប់នៅក្នុងលំនៅដ្ឋាន ក្បែរទីក្រុងរ៉ាម៉ាឡា (Ramallah)ក្នុង តំបន់ វេស ស្បេង (West Bank)។

ចំណែកជនជាតិអ៊ីស្រាអែលម្នាក់ទៀតបានរងរបួស ក្នុងការវាយប្រហារនៅហាឡាមីស(Halamish)។

កងទ័ពអ៊ីស្រាអែលនិយាយថា ជនដៃដល់ត្រូវបានប៉ូលីសបាញ់សម្លាប់។

កងទ័ពអ៊ីស្រាអែលនិយាយថា៖«អ្នកជនដៃដល់បានចូលទៅក្នុងផ្ទះជនរងគ្រោះហើយធ្វើសកម្មភាពតែម្តង។ ជាងនេះទៀត ជនល្មើសបានចាក់សោឃុំជនស៊ីវិលអ៊ីស្រាអែល ៤ នាក់នៅក្នុងផ្ទះទៀតផង។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបាននិយាយថា ជនរងគ្រោះមានបុរសពីរនាក់និងស្ត្រីម្នាក់។ ស្ត្រីម្នាក់ផ្សេងទៀតដែលរងរបួស ត្រូវបានព្យាបាលនៅមន្ទីរពេទ្យ។

ការវាយប្រហារនេះ បានកើតឡើងនៅជិតថ្ងៃបញ្ចប់នៃការប៉ះទង្គិចរវាងពួកប៉ាឡេស្ទីននិងកងកម្លាំង អ៊ីស្រាអែលជុំវិញវិធាន ការសន្តិសុខថ្មីនៅតំបន់ទីសក្ការបូជានៅក្រុងយេរូសាឡឹម (Jerusalem holy) ។

ប៉ាឡេស្ទីនបីនាក់ត្រូវបានសម្លាប់និងរាប់រយនាក់ត្រូវបានរងរបួសនៅភាគខាងកើតក្រុងយេរូសាឡឹម (Jerusalem )និងតំបន់ វេសថ៍ស្បេង( West Bank) ។

របាយការណ៍ដែលមិនទាន់បានបញ្ជាក់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា អ្នកវាយប្រហារគឺជាបុរស ប៉ាឡេស្ទីនវ័យក្មេងម្នាក់មកពីភូមិជិតខាង។ គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យប៉ុន្តែស្ថានភាពរបស់គាត់មិនច្បាស់លាស់។

ចាប់តាំងពីចុងឆ្នាំ ២០១៥ មកមានរលកនៃការវាយដំការបាញ់ប្រហារ និងការវាយសំដៅទៅលើរថយន្ដរបស់អ៊ីស្រាអែល ភាគច្រើនលើសលប់ដោយប៉ាឡេស្ទីន ឬជនជាតិអារ៉ាប់អ៊ីស្រាអែល។

យ៉ាងហោចណាស់មានជនជាតិអ៊ីស្រាអែល ៤៧ នាក់និងជនបរទេស ៥ នាក់ត្រូវបានគេសម្លាប់ក្នុងរយៈពេលជិត ២ ឆ្នាំនៃ ការវាយប្រហារបែបនេះ៕ប្រភព៖BBC

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

រុស្ស៊ីវាយលុកចូលតំបន់អារ៉ាប់ ក្រោយពីអាមេរិកស្ទាក់ស្ទើរមិនហ៊ានធ្វើសង្គ្រាមនឹងអ៊ីរ៉ង់

តាំងពីអាមេរិកបញ្ចូនទ័ពមកដាក់នៅមជ្ឈឹមបូព៌ាមកលទ[...]

ប្រាក់ខែកម្មករវេណេហ្សូអេឡាជិត១០ដុល្លារបើទិញសាច់ជ្រូកបានតែ៤Kgប៉ុណ្ណោះ

ប្រធានាធិបតីនៃប្រទេសវេណេហ្សូអេឡា នីកូឡាម៉ាឌូរ[...]

តើអ៊ីរ៉ង់សងសឹកលើអាមេរិកឬអារ៉ាប់ប៊ីសាអូឌីតក្រោយពីនាវារបស់ខ្លួនត្រូវបានបាញ់ឆេះ?

ពិភពលោកសម្លឹងយ៉ាងមិនដាក់ភ្នេកទៅលើភាពតានតឹងនៃឈ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត