loader

ជនជាតិចិន២៣៥នាក់ត្រូវបណ្តេញចេញពីកម្ពុជាក្រោយប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអ៊ីនធឺណិត

ភ្នំពេញ៖ យ៉ាងហោចណាស់ជនជាតិចិន២៣៥នាក់ដែលបានប្រព្រឹត្តបទល្មើសករណីឆបោក គំរាមកំហែង និងជំរិតទារប្រាក់តាមប្រព័ន្ធទូរគមនាគមន៍ឬអ៊ីធើណិត ត្រូវបានបណ្តេញចេញពីកម្ពុជាកាលពីថ្ងៃទី០៦ ធ្នូ ម្សិលមិញ តាមជើងយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

                                                       ជនជាតិចិនដែលត្រូវបានបណ្តេញចេញពីកម្ពុជា។រូបភាពហ្វេសប៊ុក

 

ការបណ្តេញចេញនេះ បន្ទាប់ពីសមត្ថកិច្ចកម្ពុជាបានចុះបង្រ្កាបសកម្មភាពលួចលាក់ប្រព្រឹត្តបទល្មើសចាប់ជំរិតតាមប្រព័ន្ធអ៊ីនធើណិតនៅស្រុកត្រាំកក់ និងស្រុកបាទី ខេត្តតាកែវតាំងពីថ្ងៃទី២៦ វិច្ឆិកាឆ្នាំ២០១៨។ នេះបើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ។

លោក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបាននិយាយថា សមត្ថកិច្ចកម្ពុជាបានប្រគល់ជនជាតិចិនទាំង២៣៥នាក់នេះ ទៅឱ្យអាជ្ញាធរចិនជាអ្នកចាត់ការតាមនីតិវិធីច្បាប់។ លោកបន្តថា កម្ពុជាស្វាគមន៍អ្នកវិនិយោគទុន និងអ្នករកស៊ីចិនដែលប្រកបការងារដោយស្របច្បាប់ ប៉ុន្តែចំពោះជន ជាតិចិនដែលរកស៊ី ឬប្រព្រឹត្តបទល្មើសខុសច្បាប់ក្នុងប្រទេសកម្ពុជានោះអាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់។

លោក អ៊ុក ហៃសីឡា អំពាវនាវដល់ប្រជាពលរដ្ឋត្រូវរាយការណ៍ប្រាប់សមត្ថកិច្ចប្រសិនបានដឹង ឬសង្ស័យថា មានជនបរទេសកំពុងលួចលាក់ប្រព្រឹត្តិបទល្មើសក្នុងការិយាល័យ ផ្ទះជួល ផ្ទះសំណាក់ និងទីតាំងកម្សាន្តសប្បាយនានាក្នុងមូលដ្ឋានរបស់ខ្លួន។

នេះជាការបណ្តេញជនជាតិចិនលើកទី៨ហើយ ពាក់ព័ន្ធបទល្មើសតាមប្រព័ន្ធអ៊ីនធើណិតក្នុងឆ្នាំ២០១៨នេះ។ តាមស្ថិតិរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានឱ្យដឹងថា នៅឆ្នាំ២០១៨នេះ មានជនបរទេសចំនួន ១៣៤៨នាក់ សរុប ៥២ សញ្ជាតិត្រូវបានបណ្តេញចេញពីកម្ពុជា។ ចំណែករយៈពេល ៥ឆ្នាំចុងក្រោយនេះសមត្ថកិច្ចកម្ពុជាបានបណ្តេញជនបរទេសសរុបចំនួន ១៥៣៦៦នាក់មាន ៩៥សញ្ជាតិ៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

WMC ផ្តល់វគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានស្តីពីការលើកកម្ពស់ស្រ្តីនិងយុវជនក្នុងភាពជាអ្នកដឹកនាំ

ភ្នំពេញ៖ មណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)នៅថ្ងៃ[...]

មន្ត្រីជាន់ខ្ពស់ចិនថាចិនមិនបានទាញកម្ពុជាធ្លាក់ក្នុងអន្ទាក់ខ្លួនទេតែអ្នកវិភាគថាកម្ពុជាខ្លួនឯងត្រូវកុំឱ្យធ្លាក់ក្នុងអន្ទាក់ចិន

អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិនបានមកធ្វើទស្សន[...]

នាយករដ្ឋមន្ត្រីថាការបោះឆ្នោតឆ្នាំ ២០២៣ អាចនឹងមានបញ្ហា ខណៈអ្នកវិភាគថាមកពី​បញ្ហា​នយោបាយបច្ចុប្បន្ន

សម្ដេច ហ៊ុន សែន ថ្លែងថា ការបោះឆ្នោតឆ្នាំ​២០២៣[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត