loader

ជនជាតិចិនជិត ១០០នាក់ លួចបើកល្បែងតាមប្រព័ន្ធអ៊ីធីណែតត្រូវបញ្ជូនចេញពីកម្ពុជា

នាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃទី១៤ ខែឧសភា បានបណ្តេញជនជាតិចិនចំនួន៧០នាក់ ក្នុងនោះមានស្រីចំនួន៤នាក់ ចេញពីកម្ពុជា ដោយ សារពួកគេលួចបើកល្បែងតាមប្រព័ន្ធអ៊ីធីណែត។ នេះបើយោងតាមទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ជនជាតិចិនទាំងអស់នេះត្រូវបានបណ្ដេញចេញតាមជើងយន្តហោះលេខ ZF 9044ពីទីក្រុងភ្នំពេញឆ្ពោះទៅប្រទេសកំណើតរបស់ពួកគេវិញ។

ជនជាតិចិនទាំង ៧០នាក់នេះ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១៨ ពាក់ព័ន្ធករណីលួចស្នាក់នៅហួសទិដ្ឋាការកំណត់ គ្មានលិខិតឆ្លងដែន និងបើកល្បែងភ្នាល់តាមប្រព័ន្ធអ៊ីធីណែត ដោយខុសច្បាប់។ កាលពីចុងខែមេសា សមត្ថកិច្ចកម្ពុជាបានចាប់ខ្លួនឧក្រិដ្ឋជន ជនជាតិចិនចំនួន ១១៩នាក់ពីបទជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណេតក្នុងទីក្រុងភ្នំពេញ។ក្នុងចំណោម មនុស្សទាំង ១១៩នាក់នោះមានស្ត្រី១៩នាក់ កាន់លិខិតឆ្លងដែនទេសចរណ៍ចូលក្នុងប្រទេសកម្ពុជា។

ចាប់តាំងពីឆ្នាំ ២០១២មក យ៉ាងហោចណាស់មានជនជាតិចិន និងចិនតៃវ៉ាន់ជាង ១ពាន់នាក់ហើយ ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនចេញពីកម្ពុជា ពាក់ព័ន្ធនឹងបទល្មើសតាមប្រព័ន្ធអ៊ីនធឺណេត៕

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

សាលាដំបូងកោះហៅសាក្សី៨រូប​ក្នុងសំណុំរឿងរបស់លោក កឹម សុខា ករណីក្បត់ជាតិ

ភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញបានសម្រេចកោះហៅ[...]

ស្ថានតំណាងកម្ពុជាបានជួយពលរដ្ឋខ្មែរ២៨នាក់ធ្វើការដោយខុសច្បាប់នៅក្រៅប្រទេស

ភ្នំពេញ៖តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការប[...]

ពលរដ្ឋ ៧៥នាក់ ស្រុកចិត្របុរី ពុលនំបុ័ង ខណៈពុលទឹកថ្មីៗនេះសម្លាប់មនុស្ស១៤នាក់

ខេត្តក្រចេះ៖ ប្រជាពលរដ្ឋជាង ៧៥ នាក់ ក្នុងមានស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត