ចិនព្រមានប្រឆាំងសហរដ្ឋអាមេរិកករណីលោកស្រីប្រធានាធិបតីតៃវ៉ាន់ មានបំណងជួបជាមួយនឹងលោក ដូណាល់ ត្រាំ និងសមាជិកព្រឹទ្ធសភាជាច្រើនទៀតនៅពេលលោកស្រីឈប់សុំចត នៅរដ្ឋតិចសាស ក្នុងដំណើរទស្សនកិច្ចទៅកាន់បណ្ដាប្រទេសនៅទ្វីបអាមេរិកកណ្ដាលនៅថ្ងៃ ចន្ទ ទី៩ មករា នេះ។
ប៉ុន្ដែស្ដ្រីអ្នកនាំពាក្យប្រធានាធិបតី ដូណាល់ ត្រាំ និយាយថា លោកត្រាំ ទំនងនឹងមិនជួបលោកស្រី Tsai Ing-Wen នៅពេលនេះទេ។
ទីក្រុងប៉េកាំងបានប្រតិកម្មខ្លាំងក្លាម្ដងរួចមកហើយចំពោះសហរដ្ឋអាមេរិកដោយសារតែលោកត្រាំបាននិយាយទូរស័ព្ទជាមួយលោកស្រី Tsai Ing-Wen និយាយអំពីការពង្រឹងទំនាក់ទំនងទ្វេភាគីដែលទីក្រុងប៉េកាំងបារម្ភខ្លាចលោកត្រាំឈានដល់ការបង្កើតទំនាក់ទំនងការទូតជាមួយនិងទីក្រុងតៃប៉ិ ។
តាមដំណើរទស្សនកិច្ចរបស់លោកស្រី Tsai Ing-Wen ទៅកាន់បណ្ដាប្រទេសមួយចំនួននៃទ្វីបអាមេរិកនោះ លោកស្រីប្រធានាធិបតីកោះតៃវ៉ាន់រូបនេះ ត្រូវធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកនៅរដ្ឋចំនួន ២ គឺ រដ្ឋតិចសាស និង រដ្ឋសង់ហ្វ្រស់ស្ស៉ីសស្គូ ។
កោះតៃវ៉ាន់ត្រូវបានប្រទេសចិនចាត់ទុកជាខេត្តមួយរបស់ខ្លួនទោះបីជាដែនដីកោះមួយនេះផ្ដាច់ខ្លួនពីចិនដោយសារសង្គ្រាមស៊ីវិលនៅឆ្នាំ ១៩៤៩ ក៏ដោយ។ ចាំតាំងពីពេលនោះមក ក្រុងប៉េកាំងបានដាក់កម្រិតអោយកោះតៃវ៉ាន់ទទួលយកគោលនយោបាយចិនតែមួយ៕