loader

ចិន​ផ្តល់​កម្ចី​ជាង ​២៦៤​ លាន​ដុល្លារ​លើ​គម្រោង​សាងសង​ហេដ្ឋារចនាសម្ព័ន្ធ​

​ភ្នំពេញ​៖​ កម្ពុជា​–​ចិន​ បាន​ចុះ​កិច្ចព្រមព្រៀង​ចំនួន​ពីរ​ក្នុង​ការ​ផ្តល់​កម្ចី​មក​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​នូវ​ទំហំ​ទឹកប្រាក់​សរុប​ជាង​ ២៦៤​ លាន​ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​ក​ម្រោ​ង​សាងសង​ហេដ្ឋារចនាសម្ព័ន្ធ​។​ គិត​ត្រឹម​ឆ្នាំ​ ២០១៨​នេះ​ កម្ពុជា​ជាប់បំណុល​ចិន​ជិត​ ៦០០០​ លាន​ដុល្លារ​អា​មេ​រិ​ក​។​

លោក​ ធូ​ វិ​រៈ​ រាយការណ៍​

ក្នុងពិធីចហត្ថលេខាកិច្ចព្រមព្រៀងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការ កាលពីថ្ងៃទី ១៣ ធ្នូ ម្សិលមិញ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនពីរជាមួយ លោក Deng Boqing អនុប្រធានទីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាមានិតចិន។ រូបភាព៖ ក្រសួងសេដ្ឋកិច្ច



​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​ ១៣​ ខែ​ ធ្នូ​ ឆ្នាំ​ ២១៨​ ឱ្យ​ដឹង​ថា​ ក្នុង​ពិធី​ច​ហត្ថលេខា​កិច្ចព្រមព្រៀង​ក្នុង​ក្របខ័ណ្ឌ​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​ កាលពី​ថ្ងៃ​ទី​ ១៣​ ធ្នូ​ ម្សិលមិញ​ លោក​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន​ពីរ​ជាមួយ​ លោក​ Deng​ Boqing​ អនុប្រធាន​ទីភ្នាក់ងារ​ចិន​សម្រាប់​កិច្ច​សហប្រតិបត្តិការ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​ ឱ្យ​ដឹង​ទៀត​ថា​ កិច្ចព្រមព្រៀង​ស្តី​ពី​ កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ និង​បច្ចេកទេស​នូវ​ហិរញ្ញប្បទាន​ឥត​សំណង​ដែល​មាន​ទំហំ​ទឹកប្រាក់​ ១២០០​ លាន​យ័ន​ចិន​ ឬ​ប្រហែល​ជាង​១៧៤​ លាន​ដុល្លារ​អា​មេ​រិ​ក​។​ កម្ចី​នេះ​សម្រាប់​គម្រោង​លើកកម្ពស់​ជីវភាព​ប្រជាជន​ និង​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ សំខាន់ៗ​។​

​ចំណែក​កិច្ចព្រមព្រៀង​មួយទៀត​ស្តី​ពី​ឥណទាន​សម្បទាន​ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន​ ៦២២​ លាន​យ័ន​ចិន​ ស្មើ​ប្រមាណ​ ៩០​ លាន​ដុល្លារ​អា​មេ​រិ​ក​។​ ប្រាក់​កម្ចី​នេះ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​អាង​ទឹក​រក្សា​ ក្នុង​ខេត្តព្រះវិហារ​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​ បញ្ជាក់​ថា​ គិត​ត្រឹម​ថ្ងៃ​ទី​ ១៣​ ធ្នូ​ ឆ្នាំ​ ២០១៨​ ទំហំ​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​ពី​រដ្ឋាភិបាល​ចិន​មាន​ចំនួន​សរុប​ ៥៨០០​ លាន​ដុល្លារ​អា​មេ​រិ​ក​។​ ក្នុង​ចំណោម​នោះ​ ឥណទាន​សម្បទាន​មាន​ចំនួន​សរុប​ ៤៤០០​ លាន​ដុល្លារ​អា​មេ​រិ​ក​ និង​ហិរញ្ញប្បទាន​ក្នុង​ក្របខ័ណ្ឌ​នៃ​សេដ្ឋកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ និង​បច្ចេកទេស​មាន​ចំនួន​ប្រមាណ​ ១៤០០​ លាន​ដុល្លារ​អា​មេ​រិ​ក​៕

ព័ត៌មានទាក់ទង

កម្ពុជាស្វាគមន៍គម្រោងវិនិយោគក្រុមហ៊ុនបុត្រសម្ព័ន្ធ Alibaba លើវិស័យពាណិជ្ជកម្មអេឡិចត្រូនិក

(ភ្នំពេញ)៖ រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក ប៉ាន សូ[...]

ក្រុមហ៊ុនអាកាសចរណ៍លំដាប់កំពូល Emirates នឹងបើកជើងហោះហើរថ្មីពីភ្នំពេញទៅបាងកក

(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត (Emira[...]

សហព័ន្ធស្រូវអង្ករកម្ពុជាមានបំណងចង់ជួបប្រតិភូសហភាពអឺរ៉ុបរឿងពន្ធអង្ករ

ភ្នំពេញ៖ មន្រ្តីសហព័ន្ធស្រូវអង្ករកម្ពុជាប្រាប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត