loader

ចិនព្រមានអាមេរិកកុំរុញចិនប្រលូកសង្គ្រាមត្រជាក់សម័យថ្មីជាមួយខ្លួនឱ្យសោះ

សង្គ្រាមត្រជាក់អាចត្រឡប់មកវិញព្រោះអាមេរិកនឹងជាអ្នកនាំអាទិ៍ម្ដងទៀត។នេះជាខ្លឹមសារអះអាងដោយប្រទេសមហាអំណាចទើបងើបឡើងថ្មី២ទសវត្សចុងក្រោយនេះគឺប្រទេសចិន។

ខណៈទំនាក់ទំនងក្រុងវ៉ាស៊ីនតោននិងប៉េកាំងកាន់តែវិវត្តអាក្រក់ទៅៗសហរដ្ឋអាមេរិកមិនទម្លាក់ចោលការចោទប្រកាន់ចិនថាជាអ្នកផ្ដល់ព័ត៌មានមិនពិតពីកូវីដឱ្យក្លាយជាឃាតករពិភពលោកឥលូវនេះប្រទេសនេះត្រូវប្រទេសទាំងពីរបានប៉ះទង្គិចគ្នាលើស្ថានភាពពីរទៀតគឺលើសមុទ្រចិនខាងត្បូង តៃវ៉ាន់និងមួយចុងក្រោយគឺហុងកុង។

ស្រង់មកផ្សាយដោយSputnikនៅថ្ងៃទី២៤ឧសភានេះ រដ្ឋមន្រ្ដីក្រសួងការបរទេសចិន បុរសWang Yiប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យថា ចិនបានមានការចាប់ អារម្មណ៍លើចេតនារបស់កម្លាំងនយោបាយនៅសហរដ្ឋអាមេរិកកំពុងអូសទាញទំនាក់ទំនងចិននឹងអាមេរិកអោយជាចំណាប់ខ្មាំងបន្ទាប់មករុញប្រទេសទាំងពិរទៅរកមាត់ច្រាំងនៃសង្គ្រាមត្រជាក់ថ្មីមួយ។ចិនបានថ្កោលទោសអាមេរិកដែលរដ្ឋចំនួនពីរគឺMissouri n Missisippiបានដាក់ប្ដឹងប្រឆាំងនឹងរដ្ឋាភិបាលចិនប៉េកាំង ចំពោះអសកម្មភាព ឆ្លើយតបនឹងកូវីដ19ដែលចោទទាំងគ្មានមូលដ្ឋានច្បាប់សោះ។វ៉ាងយីពន្យល់ទៀតថា ភាគីចិនបើកចំហដល់សហប្រតិបត្តិការវិទ្យាសាសាស្រ្ដនិងសហគមន៍អន្ដរជាតិក្នុងការស្រាវជ្រាវប្រភពនៃវីរុសកូរ៉ូណា នៅក្នុងពេលជាមួយគ្នានេះយើងជឿថាដំណើរការ នេះនឹងប្រព្រឹត្តទៅដោយវិជ្ជាជីវៈយុត្តិធម៌និងការស្ថាបនា។ដោយយុត្តិធម៌យើងជឿងថាការសិក្សាពីប្រភពកូវីដនេះគឺជៀសពីការបង្កជារឿងនយោបាយ។លោកសង្កត់ន័យចំៗថាក្រៅពីការបំផ្លិចបំផ្លាញសង្គមដោយវីររុសកូរ៉ូណា ក៏មានវីរុសនយោបាយមួយទៀតចេញពីសហរដ្ឋអាមេរិកកំពុងតែរីករាលដាល។វីរុសនយោបាយនេះគឺអាមេរិកប្រើប្រាស់រាល់គ្រប់ឱកាសទាំងអស់ដើម្បីវាយប្រហារការលាបពាក់ដាក់ចិន។អ្នកនយោបាយខ្លះគ្មានការពិតជាមូលដ្ឋានបំភ្លៃកុហកដាក់គោលដៅចិនបង្កើតការឃុបឃិតជាច្រើនផែនការ។

ចំពោះរឿងរ៉ាវហុងកុងវិញ អាមេរិកបានព្រមានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនឹងហុងកុងថាអាចនឹងមានការប្រែប្រួលជាមិនខានព្រោះច្បាប់ថ្មីស្ដីពីសន្ដិសុខជាតិចិនលើដែនដីហុងកុងគឺជាការសម្លាប់ទីផ្សារសេរីនិងជាឆន្ទៈប្រជាធិបតេយ្យហុងកុង។ដែលផ្ទុយទៅវិញចិនថាខ្លួនគ្មានការញញើតនឹងរឿងនេះទេ ហើយនឹងជម្រុញឱ្យចេញជារូបរាងព្រោះដើម្បីសណ្ដាប់ធ្នាប់សង្គមចិន។ចំពោះរឿងតៃវ៉ាន់វិញដែលទើបទទួលបានអំណោយពិសេសនៃការព្រមលោកអាវុធពីសហរដ្ឋអាមេរិកចិនខឹងសម្បារដែលអាមេរិកបំពានកិច្ចសន្យាដែលថាគោរពតែគោលនយោបាយចិនតែមួយ។លោកនាយករដ្ឋមន្រ្ដីប្រទេសចិនលីខៃជៀកថាចិនប្ដេជ្ញាធ្វើការបង្រួបបង្រួមដោយទម្លាក់ចោលសំណើស្វែងរកសន្ដិភាពនៃសហប្រតិបត្តិការដែលលើកឡើងដោយប្រធានាធិបតីតៃវ៉ាន់លោកស្រីសាយអិនវិនចោល។

ក្រៅតែពីរឿងកូរ៉ូណាភាពតានតឹងនឹងហុងកុងនេះអាមេរិកក៏មានការប៉ះទង្គិចនឹងចិនដោយអាជ្ញាធរអាមេរិកបានរិះគន់យ៉ាងសម្បើមទៅរដ្ឋាភិបាលបរទេសដែលទទួលយក គម្រោងផ្ដួចផ្ដើមផ្លូវមួយខ្សែក្រវាត់មួយរបស់ចិនរួមជាមួយនឹងរឿងរ៉ាវសមុទ្រចិនខាងត្បូងដែលចិនរងការថ្កោលទោសពីអាមេរិកថាបំពារបំពានសិទ្ធិសេដ្ឋកិច្ចរបស់ពលរដ្ឋរស់នៅតំបន់សមុទ្រចិនខាងត្បូង។

ជំនួសដោយការស្ដីបន្ទោសទាំងនេះចិនក៏បានស្នើឱ្យអាមេរិករកផ្លូវដើម្បីសន្ដិសហវិជ្ជមាននិងចិនក្រោយពីទាត់ចោលដំណោះស្រាយសន្ដិសហវិជ្ជមាននឹងតៃវ៉ាន់ហើយហើយព្រមានកុំឱ្យលូកដៃចូលរឿងដែនដីហុងកុងម្ដងនេះទៀតដែលកាលពីបាតុកម្មលើកមុនចិនថាការខូចខាតជាសម្ភារៈជាទឹកប្រាក់នៅទឹកដីនោះជាលទ្ធផលដែលបានមកពីការជ្រៀតជ្រៀករបស់ពួកបរទេស។ ចិនសូមប្រកាសថាការជ្រែកជ្រៀតពីបរទេសជារឿងដែលមិនអាចទទួលយកបាន។ តែអ្នកនាំពាក្យក្រសួងការបរទេសចិននេះហាក់និយាយទន់ភ្លន់ជាងលោករដ្ឋមន្រ្ដីគឺលោកZhao Liyinថាក្រុងប៉េកាំងស្វែងរកសហប្រតិបត្តិការនិងកិច្ចសន្ទនានឹងក្រុងវ៉ាស៊ីនតុនប៉ុន្ដែនឹងវាយបកវិញបអាមេរិកបង្កអយុត្តិធម៌ដល់ចិន។

តែទទួលយកបានឬមិនបាននោះពេលនេះព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់មួយទាមទារឱ្យមានាករបញ្ចាក់ពីក្រុមហ៊ុនដែលមិនមានជាម្ចាស់ឬគ្រប់គ្រងដោយរដ្ឋាភិបាលបរទេសថាគួរតែតែបង្ការខ្លួនពីរក្រុមហ៊ុនបរទេសដោយដាក់ហ៊ុនរបស់សហរដ្ឋអាមេរិកចូលរួម។ជាមួយគ្នានេះនៅដើមខែនេះ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបានប្រកាសថាក្រុងវ៉ាស៊ីនតុននឹងឈានដដល់ដំណាក់កាលកាត់ផ្ដាច់ទំនាក់ទំនងនឹងក្រុងប៉េកាំងព្រោះវិបាកទទួលបានពីកូវីដ១៩ទាំងឡាយ។

ដោយមិនបញ្ចាក់ថារូបភាពសង្គ្រាមត្រជាក់ថ្មីដែលចិនព្រមាននោះយ៉ាងដូចម្ដេចទេ តែកាសែតបរទេសជាច្រើនបានចេញបទវិភាគដោយថាប្រទេសទាំងពីរកំពុងស្ថិតនៅតាមផ្លុវទៅរកសង្គ្រាមត្រជាក់ហើយ។

គួររំលឹកឡើងវិញថាសង្គ្រាមត្រជាក់គឹជាអំឡុងពេលពិភពលោកមានប៉ូលនយោបាយធំតែពីរហើយមានកភាពតានតឹងផ្នែកភូមិសាស្រ្ដនយោបាយជាខ្លាំងតាមរយៈការសាបព្រោះសង្គ្រាមមនោវិជ្ជាការបោះអាវុធឱ្យប្រទេសក្រៅទំនាស់រវាងអាមេរិកនិងសហភាពសូវៀតប្រកាប់ប្រចាក់គ្នាជាពិសេសគឺសម្ព័ន្ធភាពប្លុកខាងកើតនិងប្លុកខាងលិច ឬប្លុកសេរីនិងកុម្មុយនីស្ដ។អំឡុងសង្គ្រាមត្រជាក់ចាប់តាំងពីឆ្នាំ១៩៤៧ផ្ដើមចេញពីលទ្ធិអាមេរិកទ្រូម៉ាន់រហុតដល់ការដួលរលំសហភាពសូវៀតនៅឆ្នាំ១៩៩១។ក្នុងពេលសង្គ្រាមត្រជាក់នោះចិនគ្រាន់តែជាកូនអុករបស់សហភាពសូវៀតដែលជួយទប់ស្កាត់មនោគមន៍វិជ្ជាកុម្មុយនីស្ដនៅតំបន់អាស៊ី។រហូតដល់ការដួលរលំសហភាពសូវៀតបានផ្ដល់មេរៀនអោយចិនកែទម្រង់សេដ្ឋកិច្ចរបស់ខ្លួនហើយក្នុងរយៈពេលជិត២ទសវត្សជិតងើបដណ្ដើមឧត្តមានុភាពសេដ្ឋកិច្ចពីជប៉ុនឆក់តំណែងជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក៕

ដោយ៖ពៅនិកា

0 0 vote
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការដោះដូររបបផ្ដាច់ការនៅវេណេហ្សូអេឡាធ្លាក់ក្នុងអំណាចលោកបៃដិន

ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ទៀតនេះ បើរដ្ឋការរបស[...]

បក្សប្រជាធិបតេយ្យនៅភូមាបន្តឈ្នះឆ្នោតមួយអាណត្តិទៀតខណៈបក្សយោធាកាន់តែបាត់ការគាំទ្រ

កាលពី ថ្ងៃអាទិត្យ ទី៨ ខែ វិច្ឆិកា ប្រទេសភូមាប[...]

លទ្ធផលនៃការបោះឆ្នោតនៅអាមេរិក៖តើមានការវិវត្តដូចម្ដេចខណៈបេក្ខជនប្រធានាធិបតីចូបៃដិនដើរជិតសេតវិមាន

នាងកញ្ញា លោក​ លោកស្រី ! ខណៈនេះ នៅអាមេរិកកំពុង[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x