loader

គ.ជ.អ.ប បើកកិច្ចប្រជុំលើកទី ១៧ លើរបៀបវារៈសំខាន់ ៥ នៅថ្ងៃស្អែក

ភ្នំពេញ៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្អែកនេះ នឹងបើកកិច្ចប្រជុំលើកទី ១៧ នៅសាលប្រជុំក្រសួងមហាផ្ទៃអគារ S ដែលមានរបៀបវារៈសំខាន់ៗចំនួន​៥ ទាក់ទងការផ្ទេរមុខងារមួយចំនួនទៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

របៀបវារៈសំខាន់ៗទាំង ៥ នោះរួមមាន

១.ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី ១៦ របស់​គ.ជ.អ.ប។

២.របាយការណ៍អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៩ របស់គ.ជ.អ.ប។

៣.ការពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។

៤.ការពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការផ្ទេរមុខងារក្នុងវិស័យសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី ខេត្ត។

៥.ការពិនិត្យពិភាក្សា និងអនុម័តផែនការសកម្មភាពសម្រាប់អនុវត្តអនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង រដ្ឋបាលស្រុក និងរដ្ឋបាលខណ្ឌ និងអនុក្រឹត្យស្តីពីការផ្ទេរមុខងារក្នុងវិស័យសុខាភាពបាលទៅឱ្យរដ្ឋបាលរាជធានី ខេត្ត៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

លោកស្រីមូរសុខហួរថាអ្នកគាំទ្រCNRPO ទទូចឱ្យរៀបចំមាតុភូមិនិវត្តន៍លើកទី ២

ភ្នំពេញ៖ លោកស្រីមូរ សុខហួរ អះអាងថា ពលរដ្ឋខ្មែ[...]

សុភាសិតខែ្មរទឹកឡើងត្រីស៊ីស្រមោចទឹកហោចស្រមោចស៊ីត្រី ត្រូវបាន​អនុវត្តរឹបអូស​ទ្រព្យ​សម្ប​ត្តិអតីតអ្នកមានអំណាចនៅសូដង់

នៅប្រទេសសូដង់នៃអាហ្វ្រិកខាងជើង កំពុងរំជើបរំជួ[...]

ស្ថានទូតអាមេរិកផ្ដល់ជំនួយ៧៥០០០ដុល្លារអភិរក្សវត្ថុជាតិពន្ធុនៅមន្ទីរឃុំឃាំង ស-២១

សហរដ្ឋអាមេរិក ផ្ដល់ជំនួយ ៧ម៉ឺន៥ពាន់ដុល្លារ ដើ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត